ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​ម្នាក់​ប្រៀបធៀប​ការ​វាយប្រហារ​របស់​លោក Trumpទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ទៅ​នឹង​ទង្វើ​របស់​លោក Stalin


លោក Jeff Flake ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​តាម​ទូរទស្សន៍​មួយ​នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៤ ខែតុលា​ ឆ្នាំ២០១៧។
លោក Jeff Flake ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​តាម​ទូរទស្សន៍​មួយ​នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៤ ខែតុលា​ ឆ្នាំ២០១៧។

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​ ដែល​ជា​អ្នក​រិះគន់​លោក​ប្រធានាធិបតី Donald Trump ខ្លាំង​ជាង​គេ​បង្អស់​មួយ​រូប​នោះ​ នឹង​ថ្លែង​សុន្ទរកថា​ក្នុង​សប្តាហ៍​នេះ​ ប្រៀបធៀប​ពី​ទង្វើ​របស់​លោកTrumpទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ទៅ​នឹង​អត្តចរិត​របស់​អតីត​មេដឹក​សូវៀត លោក Jeseph Stalin។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ លោក Jeff Flake សមាជិក​ព្រឹទ្ធ​សភា​ប្រចាំ​រដ្ឋអារីហ្សូណា​ នឹង​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃពុធ​នេះ​ថា​ការ​វាយប្រហារ​របស់​លោក Trump ទៅ​លើ​ប្រព័ន្ធផ្សព្វផ្សាយ​គឺ​ជា​ទង្វើ​មិន​អាច​ទទួល​យក​បាន​ និង​មិន​ដែល​មាន​ពីមុន​មក។

លោក Flake ត្រូវ​បាន​គេ​រាយការណ៍​មក​ថា «នេះ​គឺ​ជា​សញ្ញា​ប្រាប់​ពី​ស្ថានភាព​ប្រជាធិបតេយ្យ​របស់​យើង​ ដែល​លោក​ប្រធានាធិបតី​របស់​យើង​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​ដែល​ធ្លាប់​បាន​ប្រើប្រាស់​ដោយ​មេដឹក​នាំ Josef Stalin ដើម្បី​ពិពណ៌នា​ពី​សត្រូវ​របស់​លោក»។

លោក Flake សម្តៅ​ទៅ​លើ​សារ​ដែល​លោក Trump បាន​បង្ហោះ​នៅក្នុង​បណ្តាញ Twitter របស់​លោក​ កាល​ពី​ខែកុម្ភៈ ឆ្នាំ២០១៧​ ដែល​លោក​បាន​ប្រកាស​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ​នៅក្នុង​សហរដ្ឋអាមេរិក​ «គឺ​ជា​សត្រូវ​របស់​ពលរដ្ឋ​អាមេរិកាំង»។

លោក Flake ក៏​នឹង​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃពុធ​នេះ​ មុន​នឹង​លោក Trump ដែល​ជា​អតីតអ្នក​ដឹកនាំ​កម្មវិធី​កម្សាន្ត​តាម​ទូរទស្សន៍​ប្រកាស​ពី​អ្វី​ដែល​លោក​ហៅ​ថា «កម្មវិធី​ពាន​រង្វាន់​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​បោកប្រាស់​ និង​ពុក​រលួយ​ជាងគេ​ប្រចាំ​ឆ្នាំ»៕

XS
SM
MD
LG