វ៉ាស៊ីនតោន —
ដោយសម្លឹងមើលទៅការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភាស.រ.អា.នៅខែវិច្ឆិកាខាងមុខ គណបក្សសាធារណរដ្ឋមានទំនុកចិត្តកាន់តែខ្លាំងឡើងថា ពួកគេនឹងបានឈ្នះអាសនៈច្រើនថែមទៀត ជាពិសេសនៅក្នុងព្រឹទ្ធសភាដែលគណបក្សប្រជាធិបតេយ្យមានសម្លេងភាគច្រើន។
ក្រុមអ្នកជំនាញមានការមូលមតិគ្នាកាន់តែច្រើនឡើងថា ឆ្នាំ ២០១៤ នេះកំពុងចាប់ផ្តើមបង្ហាញសញ្ញាថាជាឆ្នាំល្អសម្រាប់គណបក្សសាធារណរដ្ឋ និងជាឆ្នាំដ៏លំបាកមួយសម្រាប់គណបក្សប្រជាធិបតេយ្យ។
សមាជិករដ្ឋសភានៃគណបក្សនយោបាយទាំងពីរ និងសេតវិមានកំពុងផ្តោតអារម្មណ៍កាន់តែខ្លាំងឡើងទៅលើការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា នៅពេលដែលសមាជិកទាំង៤៣៥នៅក្នុងសភាតំណាងរាស្រ្ត និងអាសនៈ៣៦ក្នុងព្រឹទ្ធសភា ដែលមានអាសនៈ១០០ត្រូវឈរឈ្មោះឲ្យប្រជាពលរដ្ឋបោះឆ្នោតជាថ្មី។
នៅពេលសព្វថ្ងៃនេះ អ្នកវិភាគនយោបាយភាគច្រើននិយាយថា គណបក្សសាធារណរដ្ឋទំនងជានឹងរក្សាចំនួនដដែលឬក៏អាចបន្ថែមចំនួនអាសនៈទៅលើសម្លេងភាគច្រើនរបស់ខ្លួននៅក្នុងសភាតំណាងរាស្រ្ត ហើយមានឱកាសល្អអាចឈ្នះអាសនៈបាន៦ទៀតដែលចាំបាច់ ដើម្បីឲ្យមានសម្លេងភាគច្រើននៅក្នុងព្រឹទ្ធសភា ដែលសព្វថ្ងៃគណបក្សប្រជាធិបតេយ្យជាអ្នកគ្រប់គ្រងសម្លេងភាគច្រើន។
លោក ចន ហ្វ៊រជេរ (John Fortier) នៃមជ្ឈមណ្ឌលគោលនយោបាយមិនប្រកាន់គណបក្ស ហៅ Bipartisan Policy Center បានថ្លែងថា អ្វីដែលជួយធ្វើឲ្យគណបក្សសាធារណរដ្ឋមានប្រៀប គឺសមាជិកគណបក្សប្រជាធិបតេយ្យជាច្រើននាក់នឹងចូលនិវត្តិ ឬបើមិនដូច្នោះទេនឹងប្រឈមការប្រកួតប្រជែងយ៉ាងតឹងតែងនៅក្នុងរដ្ឋដែលមាននិន្នាការទោរទន់ទៅខាងគណបក្សសាធារណរដ្ឋ។
«សមាជិកគណបក្សសាធារណរដ្ឋមានឱកាសល្អណាស់ក្នុងការទទួលបានអាសនៈបន្ថែមក្នុងព្រឹទ្ធសភា ក៏ប៉ុន្តែពួកគេត្រូវការ៦អាសនៈ ដែលជាចំនួនច្រើន។ ដំណឹងល្អសម្រាប់ពួកគេគឺថា ការបោះឆ្នោតទាំងនេះនឹងមានធ្វើនៅក្នុងរដ្ឋដែលមានសមាជិកគណបក្សសាធារណរដ្ឋរស់នៅយ៉ាងច្រើន»។
លោក Fortier បានថ្លែងទៀតថា ពិន្ទុគាំទ្រទាបរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) នៅក្នុងការស្ទង់មតិសាធារណៈ ក៏អាចជួយដល់សមាជិកគណបក្សសាធារណរដ្ឋដែរ។
«កត្តាធំបំផុតពីរដែលមានផលប៉ះពាល់ទៅលើការបោះឆ្នោតពាក់កណ្តាលអាណត្តិ គឺស្ថានភាពសេដ្ឋកិច្ច ហើយនិងកិច្ចការរបស់ប្រធានាធិបតីនៅក្នុងសេតវិមាន។ ហើយជាទូទៅ ការបោះឆ្នោតពាក់កណ្តាលអាណត្តិនេះមិនសូវជួយគណបក្សរបស់ប្រធានាធិបតីកាន់តំណែងទេ ច្រើនតែប្រឆាំងជាមួយទៅវិញ។ ហើយបើសិនជាសេដ្ឋកិច្ចមិនមានការលូតលាស់ទេ គណបក្សប្រធានាធិបតីនឹងទទួលផលវិបាករិតតែធ្ងន់ឡើងទៀត។ រួចបើប្រធានាធិបតីលែងមានប្រជាប្រិយភាព គណបក្សរបស់លោកក៏លែងមានប្រជាប្រីយ៍ភាពកាន់តែធ្ងន់ឡើងទៀត»។
កត្តាដ៏ធំមួយទៀតនៅក្នុងយុទ្ធនាការបោះឆ្នោតនៅខែវិច្ឆិកាគឺទស្សនៈរបស់សាធារណជនចំពោះច្បាប់ថែទាំសុខភាពរបស់លោកប្រធានាធិបតី ដែលគេស្គាល់ថាជាច្បាប់ថែទាំសុខភាពមានតម្លៃសមរម្យ ឬ Affordable Care Act ហៅក្រៅថា អូបាម៉ាឃែរ (Obamacare)។
ប្រធានសភាតំណាងរាស្រ្ត លោកចន បេនណឺរ (John Boehner) បានថ្លែងថា សមាជិកគណបក្សសាធារណរដ្ឋមានផែនការថា នឹងគូសបញ្ជាក់ការប្រឆាំងរបស់ខ្លួនទល់នឹងច្បាប់នេះ ទុកជាផ្ទៃរឿងដ៏សំខាន់មួយនៃយុទ្ធនាការឃោសនាបោះឆ្នោត។
«សេចក្តីពិតគឺលោកអ្នកមិនអាចកែប្រែច្បាប់នេះឲ្យបានល្អឡើងបានទេ។ ច្បាប់នេះត្រូវតែគាស់ឫសចោលទាំងស្រុង។ លោកអ្នកអាចលែងចង់ ឮអំពីរឿងនេះតទៅទៀត តែដរាបណានៅមានច្បាប់នេះ ហើយធ្វើឲ្យការថែទាំសុខភាពចុះទន់ខ្សោយ យើងនឹងមិនឈប់ប្រយុទ្ធប្រឆាំងទល់នឹងច្បាប់នេះទេ»។
លោកប្រធានាធិបតី អូបាម៉ាបាននិយាយការពារច្បាប់នេះយ៉ាងរួសរាន់នៅក្នុងសុន្ទរកថារបស់លោកនៅគ្រប់ទីកន្លែងក្នុងប្រទេស ហើយចោទសមាជិកគណបក្សសាធារណរដ្ឋថា មិនមានបំណងចង់កែប្រែច្បាប់ថែទាំសុខភាពនេះឲ្យបានល្អទេ។
«គឺមិនមែនគ្រាន់តែព្យាយាមធ្វើឲ្យច្បាប់នេះបានល្អឡើងទេ ឬក៏ថា នេះជាបញ្ហាជាក់លាក់មួយនៅក្នុងច្បាប់នេះ។ ទេគឺពួកគេចង់បំបាត់ច្បាប់នេះចោលតែម្តង ដើម្បីឲ្យមនុស្សរាប់លាននាក់ ដែលមានការធានាសុខភាពសព្វថ្ងៃនេះ លែងមានការធានាសុខភាពតទៅទៀត។ ខ្ញុំសូមជំរាបថា រឿងនេះមិនអាចកើតឡើងបានទេ»។
លោកប្រធានាធិបតីក៏បានព្រមានដល់ពួកប្រជាធិបតេយ្យផងដែរថា ពួកគេត្រូវតែចេញទៅបោះឆ្នោតនៅខែវិច្ឆិកា ដោយលោកបានរំឭកថា គណបក្សសាធារណរដ្ឋជាញឹកញយបានទទួលជ័យជំនះច្រើន(ជាងគណបក្សប្រជាធិបតេយ្យ) នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដោយមកពីអ្នកចេញទៅបោះឆ្នោតពិតប្រាកដមានចំនួនតិចជាងនៅដំណាច់អាណត្តិរបស់ប្រធានាធិបតី។
អ្នកវិភាគ Carroll Doherty នៃមជ្ឈមណ្ឌលស្រាវជ្រាវ Pew Research Center និយាយថា ការស្ទង់មតិថ្មីៗនេះមិនបង្ហាញឲ្យឃើញការឡើងចំនួនច្រើនរបស់គណបក្សសាធារណរដ្ឋ នៅពេលបច្ចុប្បន្ននេះទេ ក៏ប៉ុន្តែលោកថ្លែងថា មនុស្សដែលចេញទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានៅពាក់កណ្តាលអាណត្តិ ខុសពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីគឺច្រើនតែជាមនុស្សមានវ័យចាស់ ហើយជាជនស្បែកស ដែលជាផលចំណេញសម្រាប់គណបក្សសាធារណរដ្ឋ។
«អ្វីដែលបានបង្ហាញគឺមិនទាន់មានជំរឿននៃអ្នកបោះឆ្នោតសម្រាប់គណបក្សសាធារណរដ្ឋឬគណបក្សប្រជាធិបតេយ្យនៅពេលនេះទេ។ គឺឃើញហាក់ដូចជានៅស្មើគ្នា ដូច្នេះចំនួនមនុស្សដែលចេញទៅបោះឆ្នោតនឹងជាកត្តាដ៏ធំ ហើយក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ពួកសាធារណរដ្ឋនឹងចេញទៅបោះឆ្នោតដោយចំនួនច្រើនលើសលប់»។
លោក Tom DeFrank អ្នកវិភាគនយោបាយនៃទស្សនាវដ្តី National Journal បានថ្លែងនៅក្នុងកម្មវិធី Issues in the News’ Program របស់វីអូអេសម្លេងស.រ.អា.ថា ការទទួលបានសម្លេងភាគច្រើនរបស់គណបក្សសាធារណរដ្ឋនៅក្នុងព្រឹទ្ធសភា នឹងបណ្តាលឲ្យមានភាពរាំងស្ទះនៅក្នុងស្ថាប័ននិតិបញ្ញត្តិ រិតតែច្រើនឡើងទៀត នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនៃរដ្ឋបាលរបស់លោកប្រធានាធិបតីអូបាម៉ា។
«បើលោកប្រធានាធិបតីបាត់បង់សម្លេងភាគច្រើនក្នុងព្រឹទ្ធសភានៅខែវិច្ឆិកា លោកនឹងត្រូវកាត់បន្ថយការគ្រប់គ្រងមកនៅត្រឹមការធ្វើវេតូដើម្បីបដិសេធមិនឲ្យពួកសាធារណរដ្ឋនូវអ្វីដែលពួកគេចង់ធ្វើ។ ខ្ញុំគិតថា នឹងមានការរាំងស្ទះ និងការគ្រប់គ្រងលើវិបត្តិផ្សេងៗ រហូតដល់ដាច់អាណត្តិ»។
គណបក្សសាធារណរដ្ឋមានសម្លេងភាគច្រើននៅក្នុងសភាទាំង២នៅក្រោមរដ្ឋបាលលោកប្រធានាធិបតី George W. Bush ហើយបានបាត់បង់ការត្រួតត្រាលើសភាទាំង២ ទៅខាងគណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភាពាក់កណ្តាលអាណត្តិក្នុងឆ្នាំ២០០៦ តែបានឈ្នះសម្លេងភាគច្រើនមកវិញ នៅក្នុងសភាតំណាងរាស្រ្ត ក្នុងឆ្នាំ២០១០៕
ប្រែសម្រួលដោយ លោក កែរ យ៉ាន