របាយការណ៍៖ ទឹកជំនន់នៅតាមឆ្នេរដែលកើតឡើងរៀងរាល់១០០ឆ្នាំម្តងនៅអាហ្វ្រិកនឹងកើតឡើងរៀងរាល់៤០ឆ្នាំម្តង
របាយការណ៍ថ្មីមួយចេញដោយមជ្ឈមណ្ឌលអាហ្វ្រិកសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិយាយថា «ទឹកជំនន់ដែលកើតឡើង ១០០ ឆ្នាំម្តង» នឹងកើតឡើងញឹកញាប់ជាងមុនសម្រាប់សហគមន៍តាមឆ្នេរដោយសារតែការកើនឡើងកម្រិតទឹកសមុទ្រដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ ខណៈដែលបណ្តាយឆ្នេរនៅអាហ្វ្រិកខាងលិចនឹងក្លាយជាទីក្រុងមានមនុស្សរស់នៅច្រើនជាងគេបង្អស់ក្នុងពិភពលោក និងតំបន់អំណាចសេដ្ឋកិច្ច អ្នកសិក្សាស្រាវជ្រាវបារម្ភថា ការកើនឡើងកម្រិតទឹកសមុទ្រនឹងរារាំងដល់ការរីកចម្រើន និងប៉ះពាល់ដល់ទ្វីបនេះ និងពិភពលោក។ លោក Henry Wilkins នៃ VOA រាយការណ៍រឿងនេះពីភូមិលិចទឹក Ganvie នៃប្រទេសបេណាំង។ លោក សាយ មុន្នី ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
០៣ កញ្ញា ២០២៤
រ៉ូបតស្វយ័តប្រើ AI ត្រួតពិនិត្យដំណើរការសាងសង់
-
០២ កញ្ញា ២០២៤
លោក វន់ ពៅ សង្ឃឹមតុលាការកំពូលផ្តល់យុត្តិធម៌ដល់រូបលោក