ភ្នំពេញ៖ អង្គុយនៅលើគ្រែឈើចំណាស់មួយ ដែលមានរនាបបន្ទះតូចៗ អ្នកស្រី មាគ ប៉ាច សម្លឹងទៅរកចេតិយមួយលេចធ្លោ ធំជាងគេក្នុងវត្តវង្កដ្ឋបូរី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រុងភ្នំពេញ។
នោះ គឺចេតិយតម្កល់សពឪពុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលមានងារជាអ្នកឧញ៉ា មហាភក្តីហ៊ុន នាង។
សពត្រូវបានបញ្ចុះតាមពិធីព្រះពុទ្ធសាសនា ដោយមានការហែហមយ៉ាងអធឹកអធមកាលពីថ្ងៃពុធម្សិលមិញនេះ។
អ្នកស្រី មាគ ប៉ាច មានស្រុកកំណើតមកពីស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ស្ត្រីអាយុ៧៧ឆ្នាំនេះឲ្យដឹងថា ចេតិយសពលោកហ៊ុន នាងត្រូវទទួលការថែទាំជាពិសេសនៅក្នុងវត្តវង្កដ្ឋបូរីនេះ។
អ្នកស្រីនិយាយថា៖ «ជួយណាស់។ ជួយបោសសម្អាតទាំងលោក ទាំងឧបាសក ទាំងអាចារ្យ ទាំងលោក។ លោកគ្រូសង្ឃរាជចាត់ចែង(ទាំងអស់)»។
លោក ហ៊ុន នាងបានទទួលមរណភាពក្នុងជន្មាយុ៩០ឆ្នាំកាលពីថ្ងៃទី១២ខែកក្កដា។ លោកមានរោគាពាធរយៈពេលជាងមួយឆ្នាំ និងបានទទួលការព្យាបាលនៅមន្ទីរពេទ្យសិង្ហបុរីយ៉ាងញឹកញាប់។
សពរបស់លោកត្រូវបញ្ចុះក្នុងចេតិយដែលមានក្បូរក្បាច់និងលាបពណ៌លឿងស្រាល និងបែរមុខទៅរកស្រះទឹកដ៏ធំមួយនៅពីមុខព្រះវិហារនៃវត្តវង្កដ្ឋបុរី។ សពម្តាយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនគឺអ្នកស្រីឌី ប៉ុកក៏ត្រូវបញ្ចុះក្នុងវត្តនេះដែរ។
អ្នកស្រី មាគ ប៉ាចបានមករស់នៅនិងជួយបម្រើកិច្ចការក្នុងវត្តជាងដប់ឆ្នាំមកហើយ។ គាត់រំឭកពីគុណសម្បត្តិរបស់ឪពុកលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
អ្នកស្រីនិយាយថា៖ «តាំងពីយាយគាត់ខូច គាត់មកបង្សុកូល ចែកអាវមួយ សំពត់មួយ ក្រមាមួយ លុយមួយម៉ឺនរៀល។ នេះតា នាង។ តានាងគាត់ធ្វើបុណ្យណាស់ ចំណែកកូនៗ ដូចជាអត់»។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានរំឭកពីគុណសម្បតិ្តនៃសពឪពុករបស់លោកនាយករដ្ឋមន្ត្រីក្នុងការថែរក្សា ការអប់រំ និងការផ្តល់ដំបូន្មានល្អៗសម្រាប់កូនៗរបស់គាត់។
លោកថ្លែងថា៖ «មិនត្រឹមតែគុណសម្បតិ្តនៅក្នុងគ្រួសារទេ កូនប្រុសរបស់លោកក៏ក្លាយទៅជាវីរជនមួយរូបរបស់ប្រជាជាតិខ្មែរ»។
ថ្វីត្បិតតែឪពុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនមិនមានមុខនាទីអ្វីក្រៅពីងារជាអ្នកឧកញ៉ា មហាភក្តី ហ៊ុន នាងក្តី ប៉ុន្តែមរណភាពរបស់លោកបានទាក់ទាញការចូលរួមមរណទុក្ខពីមេដឹកនាំ និងប្រមុខដឹកនាំនៃបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍មួយចំនួន ដូចជាប្រទេសភូមា ប្រទេសឡាវ ហ្វីលីពីន ប្រ៊ុយណេ និងនាយករដ្ឋមន្ត្រីថៃលោកស្រីយីងឡាក់ ស៊ីណាវ៉ាត់ និងបងប្រុសរបស់លោកស្រីគឺលោកអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត់ជាដើម។
លោកកែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បានវិភាគឃើញថា ទិដ្ឋភាពនេះបង្ហាញពីចំណងទាក់ទងជាមួយប្រជាជាតិជិតខាង។
លោកនិយាយថា៖ «រហូតដល់មាននាយករដ្ឋមន្ត្រីអញ្ជើញមករំលែកទុក្ខដូច្នេះ ទាល់តែមានលក្ខណៈបុគ្គលស៊ីជម្រៅ។ ឧទាហរណ៍ដូចជាលោកនាយករដ្ឋមន្ត្រីមានទំនាក់ទំនងជាមួយលោកថាក់ស៊ីនច្រើន។ ទោះបីជាប្អូនជានាយករដ្ឋមន្ត្រីក៏ដោយ ក៏ប្អូនទទួលឥទ្ធិពលពីបងដែរ»។
ប៉ុន្តែលោកកែម ឡីបន្ថែមថា ហេតុផលមួយទៀតគឺថា គេអាចយកការចូលរួមរំលែកទុក្ខពីអន្តរជាតិចំពោះឪពុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នេះសម្រាប់បិទបាំងរឿងអាក្រក់មួយចំនួនដែលបានកើតឡើងក្នុងប្រទេសដោយអាចអះអាងថា ប្រទេសនេះមានការដឹកនាំដោយប្រជាធិបតេយ្យទើបនាំឲ្យមានការយកចិត្តទុកដាក់ពីអន្តរជាតិមួយចំនួនបែបនេះ បើទោះបីជាមរណភាពនេះត្រឹមកម្រិតឪពុករបស់លោកក៏ដោយ។
ដោយឡែកលោកផៃ ស៊ីផានអះអាងថា ការណ៍នេះដោយសារកម្ពុជាមានទំនាក់ទំនងការបរទេស «ខ្ពស់» និងដោយសារលោកហ៊ុន សែនមាន«សកម្មភាពអន្តរជាតិច្រើន»៕