ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ដើម្បី​កែខៃ​ស្ថានភាព​ពុករលួយ កម្ពុជា​ត្រូវ​កែទម្រង់​ប្រព័ន្ធ​តុលាការ​និង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ


រូបឯកសារ៖ លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា​ចូ​លរួម​ជា​វាគ្មិន​ពិភាក្សា​អំពី​​«ឫស​គល់​នៃ​​ជំងឺ​ពុក​រលួយ​និង​វិធី​ព្យាបាល»​នៅ​ក្នុង​កម្មវិធី​វិទ្យុ​​ប្រចាំ​ខែ​ Hello VOA «ការ​ប្រឆាំង​អំពើ​ពុករលួយ‍» នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី៨ ខែ​តុលា ឆ្នាំ២០១៥។ (លឹម សុធី/VOA)
រូបឯកសារ៖ លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា​ចូ​លរួម​ជា​វាគ្មិន​ពិភាក្សា​អំពី​​«ឫស​គល់​នៃ​​ជំងឺ​ពុក​រលួយ​និង​វិធី​ព្យាបាល»​នៅ​ក្នុង​កម្មវិធី​វិទ្យុ​​ប្រចាំ​ខែ​ Hello VOA «ការ​ប្រឆាំង​អំពើ​ពុករលួយ‍» នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី៨ ខែ​តុលា ឆ្នាំ២០១៥។ (លឹម សុធី/VOA)

កម្ពុជា​ចាំបាច់​ត្រូវ​កែទម្រង់​ប្រព័ន្ធ​តុលាការ និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​នៅ​កម្ពុជា ទើប​ស្ថានភាព​នៃ​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​នេះ អាច​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ជាង​នេះ​បាន។

អ្នក​តស៊ូ​មតិ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​កម្ពុជា លើក​ឡើង​ថា កម្ពុជា​ចាំបាច់​ត្រូវ​កែទម្រង់​ប្រព័ន្ធ​តុលាការ និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​នៅ​កម្ពុជា ទើប​ស្ថានភាព​នៃ​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​នេះ អាច​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ជាង​នេះ​បាន។ លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​កម្មវិធី​ Hello VOA នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​កុម្ភៈ​នេះ។

លោក​ថា៖​«ការ​ជ្រើសរើស​មន្ត្រី​តុលាការ​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​តម្លាភាព ដោយ​មិន​ត្រូវ​គិត​ពី​បក្ស​ពួក ឬ​សាច់ញាតិ​នោះ​ទេ។ ហើយ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​គួរ​តែ​ធ្វើ​ឡើង​ដោយ​ចំហ​គឺ​មិនមែន​ធ្វើ​ឡើង​តាម​ការ​ដាក់​ក្នុង​ស្រោម​សំបុត្រ​នោះ​ទេ»។

ស្តាប់ការបកស្រាយរបស់លោក ព្រាប កុល ខាង​ក្រោម​នេះ៖

ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការ​ថ្លែង​បែប​នេះ​ក្រោយ​ពី​អង្គការ​តម្លា​ភាព​អន្តរជាតិ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ចាត់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា ថា​ជា​ប្រទេស​ដែល​គេ​យល់​ថា​មាន​ពុករលួយ​ជាងគេ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​ឆ្នាំ​២០១៥។

លោក ព្រាប កុល​ ថ្លែង​ថា កំណែ​ទម្រង់​ដោយ​ចាប់​ផ្តើម​ពីស្ថាប័ន​ ដែល​ដឹកនាំ​ដោយ​មន្ត្រី​ស្អាតស្អំ​ដែល​ជា​គំរូ​ល្អៗ​កាន់តែ​ច្រើន​ឡើងៗ តួយ៉ាង​ដូច​ជា​នៅ​ក្រសួង​អប់រំ និង​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បច្ចុប្បន្ន​ជាដើម អាច​នឹង​រួមចំណែក​កែខៃ​ស្ថានភាព​ពុករលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ល្អ​ប្រសើរ​ឡើង។

ប៉ុន្តែ​លោក​ថា កម្ពុជា​ត្រូវ​តែ​ធ្វើ​ការ​ច្រើន​ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​ចំណាត់​ថ្នាក់​នៃ​អំពើ​ពុករលួយ​របស់​ខ្លួន​មាន​ភាព​ល្អ​ប្រសើរ​ជាង​នេះ៕

(សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១១ កុម្ភៈ ២០១៦)

XS
SM
MD
LG