ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខេត្ត​រតនគិរី​ គ្រោង​កោះ​ហៅ​អ្នក​កាសែត The Cambodia Daily


រូបឯកសារ៖ រូបភាព​មួយ​ដែល​ត្រូវ​ចែកចាយ​តាម​​បណ្តាញ​ Twitter បង្ហាញ​ពី​​គណនី​ហ្វេសប៊ុក​របស់​​រដ្ឋមន្ត្រី​ព័ត៌មាន លោក ខៀវ កាញារីទ្ធ​ បាន​បង្ហោះ​រូបថត​លិខិត​ឆ្លង​ដែន​របស់​អ្នក​សារព័ត៌មាន​បរទេស​ម្នាក់​នៃ​កាសែត​ The Cambodia Daily។ (រូបថត​ពី​ Twitter)
រូបឯកសារ៖ រូបភាព​មួយ​ដែល​ត្រូវ​ចែកចាយ​តាម​​បណ្តាញ​ Twitter បង្ហាញ​ពី​​គណនី​ហ្វេសប៊ុក​របស់​​រដ្ឋមន្ត្រី​ព័ត៌មាន លោក ខៀវ កាញារីទ្ធ​ បាន​បង្ហោះ​រូបថត​លិខិត​ឆ្លង​ដែន​របស់​អ្នក​សារព័ត៌មាន​បរទេស​ម្នាក់​នៃ​កាសែត​ The Cambodia Daily។ (រូបថត​ពី​ Twitter)

កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ លោក​ ជា ពេជ្រ​ បាន​ប្រាប់​ VOA ថា​ ការ​ស៊ើប​អង្កេត​កំពុង​បន្ត​លើ​បណ្ដឹង​ ប្រឆាំង​អ្នកកាសែត​ពីរ​នាក់​នេះ​ ​ ក្រោយ​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ ហៅ​កាត់​ថា​ (PEC) ​បាន​ឲ្យដឹង​ថា ​ខ្លួន​​ពុំ​មាន​អំណាច​ស៊ើប​អង្កេត​លើ​បណ្ដឹង​នេះ។

ព្រះរាជអាជ្ញា​មួយ​រូប​ នៃ​សាលាដំបូង​ខេត្ត​រតនគិរី​ បាន​ឲ្យដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា អ្នក​យក​ព័ត៌មាន​ពីរ​នាក់​របស់​កាសែត​ The Cambodia Daily ​នឹង​ត្រូវ​កោះ​ហៅ​មក​សួរ​នាំ​ ទាក់​ទិន​នឹង​ការ​ចោទប្រកាន់អំពី​ការ​«ញុះញង់​ និង​គំរាម​កំហែង»​ អ្នក​បោះឆ្នោត។​

កាល​ពី​ចុងខែ​ឧសភា​ អ្នក​យក​ព័ត៌មាន​ពីរ​រូប​របស់​កាសែត​ The Cambodia Daily រួមមាន​លោក Zsombor Peterជនជាតិ​កាណាដា​ ​និង​លោក​ អូន ភាព ​បាន​ដើរ​សួរ​ប្រជា​ពល​រដ្ឋ​នៅ​ស្រុក​អូរយ៉ាដាវ​ ​ខេត្ត​រតនគិរី​ អំពី​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ថា​តើ​ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ​ ​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​មួយ​ណា​កាល​ពី​ឆ្នាំ​២០១២។

បន្ទាប់​ពី​ការ​សួរ​នាំ​នោះ​ បណ្ដឹង​មួយ​ពី​មេឃុំ​និង​ពលរដ្ឋ​នៅ​ឃុំ​ប៉ាតេ ត្រូវ​បាន​ដាក់​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អូរយ៉ាដាវ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​ឧសភា។​ ពាក្យ​បណ្ដឹង​បាន​ចោទ​ថា សកម្មភាព​របស់​អ្នក​សារព័ត៌មាន​ទាំង​២​រូប​ គឺ​ផ្ទុយ​ពី​ច្បាប់​បោះឆ្នោត ​ដែល​កំណត់​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប)។

លោកព្រះរាជអាជ្ញា ជា ពេជ្រ​ នៃ​សាលាដំបូង​ខេត្ត​រតនគិរី ថ្លែងប្រាប់​ VOA នៅ​ថ្ងៃ​សៅរ៍​នេះ​ថា​ លោក​នឹង​កោះហៅ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ រួមមាន​ លោក​ Zsombor Peter និង​លោក​ អូន ភាព នៅ​ក្រោយ​ការបោះឆ្នោត​ឃុំ-សង្កាត់។

«អូ៎ ការងារ​ហ្នឹង​ទាល់​តែ​បោះឆ្នោត​រួច​ បាន​កោះ​ហៅ​អញ្ជើញ​គាត់​បំភ្លឺ»។

លោក ​ជា ពេជ្រ សុំ​មិន​ផ្ដល់​សេចក្ដី​អធិប្បាយ​បន្ថែម​នោះ​ទេ​អំពី​ព័ត៌មាន​លម្អិត​នៃ​ការ​សាក​សួរ​នោះ។

កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ លោក​ ជា ពេជ្រ​ បាន​ប្រាប់​ VOA ថា​ ការ​ស៊ើប​អង្កេត​កំពុង​បន្ត​លើ​បណ្ដឹង​ ប្រឆាំង​អ្នកកាសែត​ពីរ​នាក់​នេះ​ ​ ក្រោយ​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ ហៅ​កាត់​ថា​ (PEC) ​បាន​ឲ្យដឹង​ថា ​ខ្លួនពុំ​មាន​អំណាច​ស៊ើប​អង្កេត​លើ​បណ្ដឹង​នេះ។

យ៉ាងណាក៏ដោយ​ លោក​ព្រះរាជអាជ្ញា​រង ហាក់​ ហួន​ នៃ​តុលាការ​ខេត្ត​រតនគិរី​ ធ្លាប់​បាន​បញ្ជាក់​ថា​ តុលាការ​គ្មាន​ភស្តុតាង​គ្រប់​គ្រាន់​ដើម្បី​បន្ត​រឿង​ក្តី​នេះ​ឡើយ។

លោក​ ប៉ែន​ ឈុនឌី​ ប្រធាន​គណៈកម្មាធិការ​រៀប​ចំ​ការបោះឆ្នោត​ខេត្ត ក៏បាន​ឲ្យ​ដឹង​កាល​ពី​ពេល​កន្លង​មកថា​ គណៈកម្មាធិការ ​មិន​បាន​ទទួលពាក្យ​ណាមួយ ដែល​ប្ដឹង​ប្រឆាំង​នឹង​អ្នកកាសែត​ទាំងពីរ​នាក់​នោះ​ទេ។

លោក​ អូន ភាព​ អ្នក​យក​ព័ត៌មាន​របស់​កាសែត​ The Cambodia Daily ដែល​កំពុង​រង​ការ​ចោទប្រកាន់​ បាន​ឲ្យ​ VOA ដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា​ ស្ថាប័ន​កាសែត​របស់​លោក​ រក​បានមេធាវី​ការពារ​រឿង​ក្តី​នេះ​ហើយ។ ក៏ប៉ុន្តែ លោក​សុំ​មិន​ធ្វើការ​អធិប្បាយ​ពាក់​ព័ន្ធ​នឹង​ការ​ចូលខ្លួន​ទៅ​តុលាការ​ ឬ​យ៉ាង​ណា​នោះ​ទេ។​

របាយការណ៍​របស់​កាសែត​ The Cambodia Daily ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​បណ្ដឹង​ចុះ​ថ្ងៃ​ទី​ ២២​ ខែ​ឧសភា មេឃុំ​ប៉ាតេ​ លោក​ រម៉ាម​ យួត​ មកពី​គណបក្ស​ សម​ រង្ស៊ី​ និង​អ្នក ភូមិ​ឈ្មោះ​ សេវ បន​ និង​បុរស​ម្នាក់​ទៀត​ឈ្មោះ​ រចំ យ៉ិ​ រស់​នៅ​ក្នុង​ឃុំ​នេះ​ បាន​ចោទ​អ្នក​យក​ព័ត៌មាន​ទាំងពីរ​នាក់​នេះ​ពី​បទ​ «ញុះញង់​ឲ្យ​គាំទ្រ​គណបក្សប្រឆាំង» និង​រំលោភ​សិទ្ធិ​ស្វ័យ​សម្រេច​ តាម​រយៈ​ការ​សួរ​សំណួរ​ថា​ តើ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​នៅ​ក្នុង​ឆ្នាំ​ ២០១២។

ឃុំ​ប៉ាតេ​ គឺ​ជា​ឃុំ​តែ​មួយ​គត់​នៅ​ក្នុង​ខេត្ត​រតនគិរី​ ដែល​គណបក្ស​ប្រឆាំង​បាន​ឈ្នះ​ធ្វើជា​មេឃុំ​ កាល​ពី​ប្រាំ​ឆ្នាំ​មុន។

កាសែត​ The Cambodia Dailyគឺ​ជា​ស្ថាប័ន​ព័ត៌មាន​បោះពុម្ពផ្សាយ​ជា​ភាសាខ្មែរ​ និង​អង់គ្លេស​ជាង​២៤​ឆ្នាំ​មក​ហើយ។​ ជា​រឿយៗ​កាសែត​នេះ​ បាន​រិះគន់​ធ្ងន់ៗ​ទៅ​លើ​ភាព​អវិជ្ជមាន​របស់​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ដែល​កាន់អំណាច​អស់​រយៈពេល​ជាង​៣០ឆ្នាំ។​ នេះ​មិនមែន​ជា​លើក​ទី១ទេ​ ដែល​អ្នក​សារព័ត៌មាន​របស់​កាសែត​ ​The Cambodia Daily​ រង​ការ​ចោទ​ប្រកាន់​ពី​តុលាការ​ដែល​គេ​ដឹង​ថា​មាន​ភាព​ជិតដិត​ជា​មួយ​គណបក្ស​កាន់​អំណាច​នោះ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG