ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ ភរិយា​សព​លោក​ ជា វិជ្ជា​ទាមទារ​យុត្តិធម៌​ចំពោះ​ឃាតកម្ម​លើ​ស្វាមី​ចំ​ថ្ងៃ​បុណ្យ​ខួប លើក​ទី១៦


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុម​សហព័ន្ធ​សហជីព​សេរីកម្មករ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​និង​ក្រុម​កម្មករ​ទទួលបានច្បាប់​រៀបចំ​ពិធី​បុណ្យ​គោរព​វិញ្ញាណក្ខន្ធ​ រំលឹក​ខួប​លើក​ទី១៦ ​នៅថ្ងៃ​ទី២២​ ខែ​មករា​នេះ ​ចំពោះ​សព​លោក​ជា វិជ្ជា ​ជា​មេដឹកនាំ​សហជីព​ដ៏ល្បីល្បាញ​ដែល​ត្រូវ​ឃាតករ​បាញ់​សម្លាប់​លោក​ កាល​ពី​១៦​ ឆ្នាំមុន​ក្នុង​រាជធានី​ភ្នំពេញ។ថ្លែង​ប្រាប់ ​VOA ​ពី​ប្រទេស ​ហ្វាំងឡង់ ​ដែល​អ្នកស្រី​ភៀសខ្លួន​ទៅរស់នៅ​ដើម្បី​សុវត្ថិភាព​នោះ ​អ្នកស្រី ​ជា គឹមនី ​ភរិយា ​សពលោក ​ជា វិជ្ជា​ បាន​ទាមទារ​យុត្តិធម៌ ​និង ​សុំឲ្យ​កម្មករ​ចូលរួម​ក្នុង​ពិធីបុណ្យ​ថ្ងៃនេះ​ផងដែរ។ ​​អ្នកស្រី​ក៏បាន​អរគុណ​ដល់ការ​រៀបចំ​ពិធី​បុណ្យ​ដូចគ្នា​នេះ​ របស់​ពលរដ្ឋ និង​ព្រះគ្រូចៅ​អធិការវត្ត ​ពោធិវង្សគឺ​ព្រះតេជ​គុណ​ ងិន ភេន ​ក្នុង​តំបន់ សង់សឺម៉ាន ​(Charmps-Sur-Marne) ​នៅ​ទីក្រុង​ប៉ារីសកាលពី​ខែធ្នូផង​ដែរ។ លោក​ សុខ ខេមរា​នៃ ​VOA ​បាន សម្ភាស​​អ្នកស្រី​ ជា គឹមនី​ តាម​ទូរស័ព្ទ៕

XS
SM
MD
LG