បទសម្ភាសន៍ VOA៖ ភរិយាសពលោក ជា វិជ្ជាទាមទារយុត្តិធម៌ចំពោះឃាតកម្មលើស្វាមីចំថ្ងៃបុណ្យខួប លើកទី១៦
ក្រុមសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជានិងក្រុមកម្មករទទួលបានច្បាប់រៀបចំពិធីបុណ្យគោរពវិញ្ញាណក្ខន្ធ រំលឹកខួបលើកទី១៦ នៅថ្ងៃទី២២ ខែមករានេះ ចំពោះសពលោកជា វិជ្ជា ជាមេដឹកនាំសហជីពដ៏ល្បីល្បាញដែលត្រូវឃាតករបាញ់សម្លាប់លោក កាលពី១៦ ឆ្នាំមុនក្នុងរាជធានីភ្នំពេញ។ថ្លែងប្រាប់ VOA ពីប្រទេស ហ្វាំងឡង់ ដែលអ្នកស្រីភៀសខ្លួនទៅរស់នៅដើម្បីសុវត្ថិភាពនោះ អ្នកស្រី ជា គឹមនី ភរិយា សពលោក ជា វិជ្ជា បានទាមទារយុត្តិធម៌ និង សុំឲ្យកម្មករចូលរួមក្នុងពិធីបុណ្យថ្ងៃនេះផងដែរ។ អ្នកស្រីក៏បានអរគុណដល់ការរៀបចំពិធីបុណ្យដូចគ្នានេះ របស់ពលរដ្ឋ និងព្រះគ្រូចៅអធិការវត្ត ពោធិវង្សគឺព្រះតេជគុណ ងិន ភេន ក្នុងតំបន់ សង់សឺម៉ាន (Charmps-Sur-Marne) នៅទីក្រុងប៉ារីសកាលពីខែធ្នូផងដែរ។ លោក សុខ ខេមរានៃ VOA បាន សម្ភាសអ្នកស្រី ជា គឹមនី តាមទូរស័ព្ទ៕