ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការតវ៉ាកើត​មាន​ឡើង​នៅBaltimore ពាក់ព័ន្ធ​នឹង​ការស្លាប់​នៅ​ក្នុង​ការ​ឃុំឃាំង​ដោយ​ប៉ូលិស


ក្រុម​​បាតុករ​ធ្វើការ​តវ៉ា​តាម​ដងផ្លូវ​ នៅស្រប​ពេល​ដែល​ពួកគេ​ធ្វើ​ក្បួន​ដង្ហែ​ដើម្បី​លោក​ Freddie Gray នៅ​សាលាក្រុង​ Baltimore​ នា​ថ្ងៃ​ទី​២៥ ខែ​មេសា​ ឆ្នាំ​២០១៥។
ក្រុម​​បាតុករ​ធ្វើការ​តវ៉ា​តាម​ដងផ្លូវ​ នៅស្រប​ពេល​ដែល​ពួកគេ​ធ្វើ​ក្បួន​ដង្ហែ​ដើម្បី​លោក​ Freddie Gray នៅ​សាលាក្រុង​ Baltimore​ នា​ថ្ងៃ​ទី​២៥ ខែ​មេសា​ ឆ្នាំ​២០១៥។

កាល​ពី​ថ្ងៃ​សៅរ៍​ ក្រុម​បាតុករ​បានប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ក្រុង Baltimore នា​ប៉ែក​ខាង​កើត​ស.រ.អា ដោយ​ប្តេជ្ញា​ថា «បិទ»ក្រុង​ដោយសារ​មាន​ការ​ស្លាប់នៃបុរស​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិក​វ័យក្មេង​ម្នាក់​នៅ​ពេល​ក្រុម​ប៉ូលិស​ចាប់​ឃុំឃាំង។

ក្រុម​អ្នក​រៀបចំ​បាតុកម្ម​នេះ​បាន​និយាយ​ថា​ គោលដៅ​គឺ​បង្អាក់​ចរាចរណ៍​ជា​មួយ​ការ​ដើរ​ក្បួនមួយ​តាមវិថី​នានា​ទៅ​កាន់​សាលា​ក្រុង។

ប្រជាជន​បាន​ធ្វើបាតុកម្ម​នៅ​ក្នុង​ក្រុង​ Baltimore ចាប់​តាំង​ពី​ការ​ស្លាប់របស់​លោក​ Freddie Gray កាលពី​ថ្ងៃ​អាទិត្យ​មុន​ ក៏ប៉ុន្តែ​គេ​រំពឹង​ថា​ ការ​ប្រជុំមហា​ជន​នៅ​ថ្ងៃសៅរ៍​តាមពេល​វេលា​ផ្នែក​ខាងកើត​ស.រ.អា​ជា​បាតុកម្ម​ធំ​បំផុត​មួយ។​ ក្រុម​បាតុករ​ទាមទារ​រក​យុត្តិធ៌ម​ឲ្យ​បុរស​អាយុ២៥ឆ្នាំ​រូបនេះ​ ដែល​បានស្លាប់​មួយ​សប្តាហ៍​ក្រោយ​ពី​បាន​រងគ្រោះ​ដោយសារ​របួស​សរសៃ​ឆ្អឹង​ខ្នង​នៅ​ពេល​លោក​បាន​ត្រូវ​ចាប់​ឃុំឃាំង។​ ពីធី​បុណ្យសព​លោក​មាន​កំណត់​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ច័ន្ទ៕

XS
SM
MD
LG