ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​តវ៉ា​នៅ​ក្នុង​ក្រុង​ Baltimore លើ​ការ​ស្លាប់​នៅ​ក្នុង​កន្លែង​ឃុំឃាំង​របស់​ប៉ូលិស


អ្នក​តវ៉ា​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​ស្ថានីយ៍​ប៉ូលិស​នៅ​ Baltimore មុន​ការ​ដង្ហែ​ក្បូន​សម្រាប់​ Freddie Gray កាលពី​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥។
អ្នក​តវ៉ា​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​ស្ថានីយ៍​ប៉ូលិស​នៅ​ Baltimore មុន​ការ​ដង្ហែ​ក្បូន​សម្រាប់​ Freddie Gray កាលពី​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥។

កាលពី​ថ្ងៃ​សៅរ៍​ក្រុម​បាតុករ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ក្រុង​ Baltimore នា​ប៉ែក​ខាង​កើត​ស.រ.អា.​ប្តេជ្ញាថា​បិទ​ក្រុង​នេះ​ដោយសារ​មាន​ការ​ស្លាប់​នៃ​បុរស​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​វ័យ​ក្មេង​ម្នាក់​នៅ​ពេល​ក្រុម​ប៉ូលិស​ចាប់​ឃុំឃាំង។

ក្រុម​អ្នក​រៀបចំ​បាតុកម្ម​នេះ​បាន​និយាយ​ថា​គោលដៅ​គឺ​បង្អាក់​ចរាចរណ៍​ជា​មួយ​ការ​ដើរ​ក្បួន​មួយ​តាម​វិថី​នានា​ទៅ​កាន់​សាលា​ក្រុង។

ប្រជារាស្ត្រ​បាន​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ក្រុង​ Baltimore ចាប់តាំង​ពី​ការ​ស្លាប់​របស់​លោក​ Freddie Gray កាលពី​ថ្ងៃ​អាទិត្យ​មុន​ ក៏ប៉ុន្តែ​គេ​រំពឹង​ថា​ការ​ប្រជុំ​មហា​ជន​នៅ​ថ្ងៃសៅរ៍​តាម​ពេល​វេលា​ផ្នែក​ខាងកើត​ស.រ.អា.​ជា​បាតុកម្ម​ធំ​បំផុត។​ ក្រុម​បាតុករ​ទាមទារ​រក​យុត្តិធម៌​ឱ្យ​បុរស​អាយុ​២៥ឆ្នាំ​រូប​នេះ​ដែល​បាន​ស្លាប់​មួយ​សប្តាហ៍​ក្រោយ​ពី​បាន​រងគ្រោះ​ដោយសារ​របួស​សរសៃ​ឆ្អឹង​ខ្នង​នៅ​ពេល​លោក​បាន​ត្រូវ​ចាប់​ឃុំឃាំង។ ​ពិធី​បុណ្យសព​លោក​ត្រូវ​កំណត់​ធ្វើនៅ​ថ្ងៃច័ន្ទ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG