ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​មុខ​ស្ថានទូត​អាមេរិក ជន​រងគ្រោះ​ទំនាស់​ដី​ធ្លី​សុំ​ឲ្យ​លោកស្រី Michelle Obama ជួយ

ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​មុខ​ស្ថានទូត​អាមេរិក ជន​រងគ្រោះ​ទំនាស់​ដី​ធ្លី​សុំ​ឲ្យ​លោកស្រី Michelle Obama ជួយ

សកម្មជន​ដីធ្លី​មក​ពី​សហគមន៍​ចំនួន​៨​ផ្សេង​គ្នា ​នៅ​ថ្ងៃ​សៅរ៍នេះ ​បាន​បន្ត​ធ្វើ​ការ​តវ៉ា​នៅ​ពី​មុខ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​សារ​ជាថ្មី​ម្តង​ទៀត​ ដើម្បី​តាម​ដាន​ការ​ដាក់​ញត្តិ​របស់​ពួកគេ​កាល​ពី​ថ្ងៃ​ទី​១៧​កន្លង​ទៅ​នេះ​ថា ​តើ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​បាន​បញ្ជូន​ញត្តិ​របស់​ពួកគេ​ទៅលោក​ស្រី​ Michelle Obama​ ​ភរិយា​លោក​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ដែរ ​ឬ ​យ៉ាង​ណា។​

កាល​ពី​ថ្ងៃ​ទី​១៧​ ​ ក្រុម​អ្នក​រង​គ្រោះ​បាន​មក​ដាក់​ញត្តិ​ម្តង​នៅ​ពី​មុខ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ដើម្បី​ជំរុញ​ឲ្យលោក​ស្រី​ Michelle Obama ​ជួយ​ធ្វើ​អន្តរាគមន៍​ឲ្យរដ្ឋាភិបាល​កម្ពុជា​ដោះ​ស្រាយ​រឿងវិវាទ​ដីធ្លី​ និង​ដោះ​លែង​សកម្មជន​ដីធ្លី​ចំនួន​១១​នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស​ ក្នុង​នោះ​មាន​អ្នក​ស្រី​ ទេព វន្នី​ តំណាង​សហគមន៍បឹងកក់។​

ក្រុម​អ្នក​មក​តវ៉ា ​ដែល​រួម​មាន​កុមារ​តូចៗ​ បាន​កាន់​ទង់ជាតិ​សហ​រដ្ឋ​អាមេរិក​ ទង់​ជាតិ​ព្រះ​រាជាណាចក្រ​កម្ពុជា​ កាន់​ពាក្យ​ស្លោក​ និង​រូប​ថត​ក្រុម​គ្រួសារ​លោក​ស្រី Michelle Obama​ ជាមួយ​ស្វាមី​ និង​កូន​ស្រី​ទាំង​ពីរ​នាក់​ ហើយ​មក​ស្រែក​ទាម​ទារ​ដើម្បី​ឲ្យដោះ​លែង​សកម្មជន​ដែល​កំពុង​នៅ​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​ព្រៃ​ស។​

សកម្មជន​ដី​ធ្លី​មក​ពី​៨​សហគមន៍ បាន​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ដើម្បី​អំពាវនាវ​ឲ្យ​លោកស្រី Michelle Obama ធ្វើ​អន្តរាគមន៍​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​ស្រ្តី​១១នាក់​ពី​ពន្ធនាគារ និង​បញ្ហា​ដី​ធ្លី​នៅ​ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៥។

បាតុករ​បានស្រែក​ទាមទារថា៖​

«សូម​លោក​ជំទាវ​ជួយ​ដោះ​លែង​ស្រ្តី​នៅ​តំបន់​បឹងកក់​ផង! ​ពួកគាត់​អត់​មាន​កំហុស​អ្វី​ទេ!​ ជួយ​ដោះ​លែង​ពួក​គាត់​ផងៗៗ»។​

លោក​ចាន់ ពុទ្ធិស័ក​ សកម្ម​ជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ មាន​ប្រសាសន៍​ថា​ មក​ដល់​ថ្ងៃ​នេះ​មិន​មាន​ការ​ឆ្លើយ​តប​ណាមួយ​ពី​មន្ត្រី​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ទេ​ ចំពោះ​ញត្តិ​ដែល​ពួក​គេ​បាន​ដាក់​កាល​ពី​ថ្ងៃ​ទី​១៧​កន្លង​ទៅ​នេះ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ទាម​ទារ​ថ្ងៃ​នេះ​ដើម្បី​រំឭក​ទៅ​ស្ថានទូត​ដើម្បី​ពាំនាំ​នូវ​ក្តី​កង្វល់​របស់​សហគមន៍​ទៅ​ដល់​អ្នក​ស្រី​ Michelle Obama​ ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ជំរុញ​ឲ្យមាន​ការ​ដោះ​លែង​ស្រ្តី​សកម្ម​ជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ ថ្ម​គោល​ បូរីកីឡា​ និងអតីត​អ្នក​បឹងកក់​ឲ្យមាន​សេរីភាព​ឡើងវិញ​ ហើយ​ជួយ​ជំរុញ​ការ​ដោះ​ស្រាយ​ទំនាស់ដីធ្លី​នៅ​សហគមន៍​នានា​ដែល​កំពុង​មាន​ជម្លោះនោះ​ ឲ្យចប់​ជា​ស្ថាពរ​នៅ​បញ្ហា​ដីធ្លី»។​

សកម្មជន​ដី​ធ្លី​មក​ពី​៨​សហគមន៍ បាន​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ដើម្បី​អំពាវនាវ​ឲ្យ​លោកស្រី Michelle Obama ធ្វើ​អន្តរាគមន៍​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​ស្រ្តី​១១នាក់​ពី​ពន្ធនាគារ និង​បញ្ហា​ដី​ធ្លី​នៅ​ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៥។
សកម្មជន​ដី​ធ្លី​មក​ពី​៨​សហគមន៍ បាន​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ដើម្បី​អំពាវនាវ​ឲ្យ​លោកស្រី Michelle Obama ធ្វើ​អន្តរាគមន៍​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​ស្រ្តី​១១នាក់​ពី​ពន្ធនាគារ និង​បញ្ហា​ដី​ធ្លី​នៅ​ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៥។

ការ​តវ៉ា​សារ​ជា​ថ្មី​របស់​សកម្មជន​ដីធ្លី​នៅ​ពី​មុខ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​នេះ​បាន​កើត​មាន​ឡើង​ចំពេល​ដែល​លោក​ស្រី​ Michelle Obama​ កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​ក្នុង​ខេត្ត​សៀមរាប។​

លោក​ស្រី​ភរិយា​ប្រធានាធិបតេយ្យ​សហ​រដ្ឋ​អាមេរិក​មក​បំពេញ​ទស្សន​កិច្ច​ប្រទេស​កម្ពុជា​លើក​នេះ​ដើម្បី​ផ្សព្វផ្សាយ​កិច្ច​ផ្តួចផ្តើម​មួយ​ដែល​មាន​គោល​បំណង​ជួយ​នារី​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ឲ្យ​បានការ​សិក្សា​រៀន​សូត្រ។

ពេល​មក​ដល់ខេត្ត​សៀមរាប​ កាលពី​យប់​ថ្ងៃសកុ្រ​ ​លោកស្រី ​Michelle Obama​ ត្រូវ​បាន​ទទួល​ស្វាគមន៍​ពី​លោកស្រី​ប៊ុន ​រ៉ានី ហ៊ុន សែន​ ​ភរិយា​របស់​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន ​សែន។​ នេះ​ជា​ដំណើរ​បំពេញ​ទស្សន​កិច្ច​លើក​ទី​មួយ​ដែល​លោកស្រី​ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែល​កំពុង​កាន់​តំណែងអញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​កម្ពុជា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG