ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​បាតុករ​ប្រតាយ​ប្រតប់​គ្នា​នៅ​អំឡុង​ពេល​បាតុកម្ម​ប្រឆាំង​នឹង​ការ​ដក​ទង់​ជាតិ​ Confederate flag នៅ​រដ្ឋ​ South Carolina


ការ​ប្រតា​យប្រតប់​គ្នា​បាន​កើតមាន​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ឯ​សភា​រដ្ឋ​​ South Carolina បន្ទាប់​ពី​សមាជិក​ក្រុម​ Ku KluxKlan រាប់​សិបនាក់​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​ការ​ដកទង់​ពួក​រដ្ឋ​ខាង​ត្បូង​ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​អាមេរិកាំង ដែល​ភាសាអង់គ្លេស​ហៅ​ថា​​ Confederate flag។
ការ​ប្រតា​យប្រតប់​គ្នា​បាន​កើតមាន​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ឯ​សភា​រដ្ឋ​​ South Carolina បន្ទាប់​ពី​សមាជិក​ក្រុម​ Ku KluxKlan រាប់​សិបនាក់​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​ការ​ដកទង់​ពួក​រដ្ឋ​ខាង​ត្បូង​ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​អាមេរិកាំង ដែល​ភាសាអង់គ្លេស​ហៅ​ថា​​ Confederate flag។

ការ​ប្រតា​យប្រតប់​គ្នា​បាន​កើតមាន​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ឯ​សភា​រដ្ឋ South Carolina បន្ទាប់​ពី​សមាជិក​ក្រុម​ Ku KluxKlan រាប់​សិបនាក់​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​ការ​ដកទង់​ពួក​រដ្ឋ​ខាង​ត្បូង​ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​អាមេរិកាំង ដែល​ភាសាអង់គ្លេស​ហៅ​ថា Confederate flag បាន​ប្រឈម​មុខ​នឹង​ក្រុម​សកម្មជន​អាមេរិកាំង​ដើម​កំណើតអាហ្វ្រិក ដែល​ធ្វើ​បាតុកម្ម​នៅ​ជិត​ទី​នោះ​ដែរ។​

ក្រុម​ប៉ូលិស​នៅ​ក្នុង​ក្រុង​ Columbia បាន​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន​ ក៏​ប៉ុន្តែ​គ្មាន​របាយការណ៍​អំពីមនុស្ស​ត្រូវ​របួស​ទេ​ នៅ​ពេល​ដែល​ពួក​បាតុករ​នៃ​ភាគី​ទាំង​ពីរ​បាន​និយាយ​ចំអក​ឡកឡឺយ​ និង​ស្រែក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។

អាជ្ញាធរ​បាន​និយាយ​ថា ​ពួក​អ្នក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ពួក Ku Klux klan ដែល​បាន​ត្រូវ​ពណ៌នា​ថា ​ជា​ពួក​អ្នកអប់រំ​ស្បែក​ខ្មៅ​បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​គូស​បញ្ជាក់អ្វី​ដែល​ពួក​គេ​ប្រឈម​ដោះស្រាយ​គឺ​ភាព​មិន​ស្មើ​គ្នា​ខាង​ខាង​ពូជ​សាសន៍​ដែល​នៅ​តែមាន​តទៅ​ទៀតទោះ​ណា​ជា​មានការ​ដកទង់​ចម្រូង​ចម្រាស​នេះ​កាល​ពី​ពេល​មុន​នេះ​ក្នុង​ខែ​នេះក៏​ដោយ។

ក្រុម​ប៉ូលិស​បានអម​ដំណើរ​ក្រុម​សមាជិក​ក្រុម​ Klan នៃ​ពួក​ជន​ស្បែក​សដែល​យល់​ថា ​ពួក​គេមាន​ឧត្តមភាព​ដែល​មាន​គ្នីគ្នា​តិច​ជាង​ពួក​បាតុករ​ប្រឆាំង​នឹង​ក្រុម​នេះ​ចេញ​ពី​ទី​ធ្លា​អាគារ​សភា Capitol នៃ​រដ្ឋនេះ នៅ​ពេល​មនុស្ស​ឯ​ទៀតៗ​បាន​បំបែក​គ្នា​ចេញ​ពី​ទី​នោះ៕

XS
SM
MD
LG