ពួកអ្នកកាន់គ្រិស្តសាសនានិកាយកាតុលិក រាប់សែននាក់បានប្រមូលផ្តុំគ្នានៅក្នុងប្រទេសអេក្វាឌរ (Ecuador) កាលពីថ្ងៃចន្ទ ដើម្បីស្តាប់ពិធីសូត្រធម៌ប្រារព្ធមួយដោយសម្តេចប៉ាប Francis ដែលបានចាប់ផ្តើមព្រះរាជទស្សនកិច្ចបីថ្ងៃនៅក្នុងប្រទេសនេះ ដោយមានពិធីសូត្រធម៌នៅកណ្តាលវាលមួយក្នុងក្រុង Guayaquil ជាក្រុងកំពង់ផែនៅផ្នែកនិរតីនៃប្រទេសនេះ។
សម្តេចប៉ាបអង្គនេះដែលមានព្រះជន្ម៧៨ព្រះវស្សា បានធ្វើដំណើរតាមយន្តហោះទៅដល់រដ្ឋធានី Quito ជាកន្លែងដែលព្រះអង្គឈប់សំចតទីមួយនៃព្រះរាជទស្សនកិច្ចរបស់ព្រះអង្គក្នុងទ្វីបអាមេរិកឡាទីន។
ពួកឥស្សរជនខាងរដ្ឋាភិបាលនិងខាងព្រះវិហារគ្រិស្តសាសនាបានទៅទទួលស្វាគមន៍ព្រះអង្គ អមដោយក្រុមកុមារនិងមនុស្សពេញវ័យដែលបានគ្រវីទង់សម្តេចប៉ាបនិងឈរនៅសងខាងព្រំក្រហមវែងមួយ។
គេរំពឹងថាព្រះអង្គនឹងយាងត្រឡប់មកកាន់រដ្ឋធានីវិញនៅថ្ងៃអង្គារដើម្បីប្រារព្ធពីធីសូត្រធម៌ជាសាធារណៈមួយទៀតនៅក្នុងឱទ្យាន Bicentennial Park នៅមុនពេលព្រះអង្គបន្តព្រះរាជដំណើរទស្សនកិច្ចទៅកាន់ប្រទេស បូលីវី (Bolivia) និងប្រទេសប៉ារ៉ាហ្គីណេ (Paraguay)៕