ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ខណ្ឌ​ឫស្សី​កែវ​រាំង​ខ្ទប់​ក្រុម​អ្នក​តវ៉ា​​មិន​ឲ្យចូល​ទៅ​ទីលាន​ប្រជា​ធិបតេយ្យ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

យ៉ាង​ហោច​ណាស់​មាន​យុវជន​​ និង​យុវតីពីរ​នាក់​នៃក្រុម​យុវជន​ខ្មែរ​ថាវរៈ​​គឺ​លោក​ថា​ ឡាវី​ និង​កញ្ញា​ អេង ម៉ាឡៃ​ ហៅ សូ មេត្តា​​ ត្រូវ​បាន​ចាប់​ខ្លួន​ នៅមុន​​ និង​ក្រោយ​ការ​ព្យាយាម​ជួប​ជុំ​​ជាមួយ​ក្រុម​អ្នក​តវ៉ា​ជាង​៤០​នាក់​ផ្សេង​ទៀត​​ដើម្បីធ្វើបាតុកម្ម​អហិង្សា​នៅទីលាន​ប្រជា​ធិបតេយ្យ​ថ្មី​​ក្នុង​ខណ្ឌ​ឫស្សីកែវ​ ​រាជធានីភ្នំពេញ។​ ក្រុម​កង​សន្តិសុខ​ចម្រុះ​របស់​ខណ្ឌ​ឫស្សី​កែវ​បាន​រារាំង​មិន​ឲ្យ​មាន​ការប្រមូលផ្តុំ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ ​ដោយ​បានចោទ​ក្រុម​អ្នក​តវ៉ា​ថា​ គ្មាន​ការ​អនុញ្ញាត​ពី​សាលារាជ​ធានីភ្នំពេញ។​ មុន​ពេល​ចាប់​ខ្លួន​ កញ្ញា សូ​ មេត្តា​​ និង​ក្រុម​អ្នក​តវ៉ា​​បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ។​ លោក​ ហ៊ុល​ រស្មី​ រាយ​ការណ៍​ឲ្យ​វីអូអេ​ពី​រាជធានី​ភ្នំពេញ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG