អាជ្ញាធរខណ្ឌឫស្សីកែវរាំងខ្ទប់ក្រុមអ្នកតវ៉ាមិនឲ្យចូលទៅទីលានប្រជាធិបតេយ្យ
យ៉ាងហោចណាស់មានយុវជន និងយុវតីពីរនាក់នៃក្រុមយុវជនខ្មែរថាវរៈគឺលោកថា ឡាវី និងកញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ត្រូវបានចាប់ខ្លួន នៅមុន និងក្រោយការព្យាយាមជួបជុំជាមួយក្រុមអ្នកតវ៉ាជាង៤០នាក់ផ្សេងទៀតដើម្បីធ្វើបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យថ្មីក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្រុមកងសន្តិសុខចម្រុះរបស់ខណ្ឌឫស្សីកែវបានរារាំងមិនឲ្យមានការប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យ ដោយបានចោទក្រុមអ្នកតវ៉ាថា គ្មានការអនុញ្ញាតពីសាលារាជធានីភ្នំពេញ។ មុនពេលចាប់ខ្លួន កញ្ញា សូ មេត្តា និងក្រុមអ្នកតវ៉ាបានយកញត្តិទៅដាក់នៅស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងភ្នំពេញ។ លោក ហ៊ុល រស្មី រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន