ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា គណបក្ស​សាធារណរដ្ឋ​នឹង​មិន​រៀបចំ​សន្និបាត​ជាតិ​គណបក្ស​នៅ​រដ្ឋ North Carolina នោះ​ទេ

រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា នៅ​ចំពោះ​មុខ​អ្នកសារព័ត៌មាន​នៅ​ក្នុង​សួនផ្កាកុលាប​ដែល​ស្ថិត​នៅក្នុង​បរិវេណ​នៃ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២០។

កន្លង​មក លោក Trump និង​មន្ត្រី​គណបក្ស​សាធារណរដ្ឋ ចង់​ឲ្យ​អភិបាល​រដ្ឋ North Carolina លោក Roy Cooper ខាង​គណបក្ស​ប្រជាធិបតេយ្យ អនុញ្ញាត​ឲ្យ​គណបក្ស​សាធារណរដ្ឋ​រៀបចំ​សន្និបាត​គណបក្ស​ឲ្យ​បាន​ពេញលេញ​ដូច​ធ្វើ​ឡើង​ជា​ទូទៅ ដោយ​មាន​ប្រតិភូ​ចូលរួម​ពាសពេញ​ទីលាន ដើរ​ដោយ​សេរី​ដោយ​មិន​បាច់​ពាក់​ម៉ាស់។

កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​និយាយ​ថា សមាជិក​គណបក្ស​សាធារណរដ្ឋ​នឹង​មិន​រៀបចំ​សន្និបាត​ជាតិ​របស់​គណបក្ស​នៅ​ក្នុង​ឆ្នាំ​នេះ​នៅ​រដ្ឋ North Carolina នោះ​ទេ ដោយសារតែ​អភិបាល​រដ្ឋ​មិន​ព្រម​ដក​ចេញ​នូវ​បម្រាម​ដែល​ហាម​ឃាត់​ការ​រៀបចំ​ព្រឹត្តិការណ៍​ធំៗ ដែល​បាន​ដាក់​ក្នុង​គោល​បំណង​រារាំង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩។

មនុស្ស​ប្រហែល ១ ម៉ឺន ៩ ពាន់​នាក់ ដែល​រួម​មាន​ទាំង​ប្រតិភូ និង​មន្ត្រី​គណបក្ស​ផង​ដែរ ដំបូង​ត្រូវ​គេ​រំពឹង​ថា​នឹង​ចូលរួម​នៅ​ក្នុង​សន្និបាត​គណបក្ស​សាធារណរដ្ឋ​នៅ​មជ្ឈមណ្ឌល Spectrum Center ក្នុង​ទីក្រុង Charlotte រដ្ឋ North Carolina នៅ​ចុង​ខែ​សីហា​ខាង​មុខ ដើម្បី​តែងតាំង​លោក​ប្រធានាធិបតី Trump ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

កន្លង​មក លោក Trump និង​មន្ត្រី​គណបក្ស​សាធារណរដ្ឋ ចង់​ឲ្យ​អភិបាល​រដ្ឋ North Carolina លោក Roy Cooper ខាង​គណបក្ស​ប្រជាធិបតេយ្យ អនុញ្ញាត​ឲ្យ​គណបក្ស​សាធារណរដ្ឋ​រៀបចំ​សន្និបាត​គណបក្ស​ឲ្យ​បាន​ពេញលេញ​ដូច​ធ្វើ​ឡើង​ជា​ទូទៅ ដោយ​មាន​ប្រតិភូ​ចូលរួម​ពាសពេញ​ទីលាន ដើរ​ដោយ​សេរី​ដោយ​មិន​បាច់​ពាក់​ម៉ាស់។

រូបឯកសារ៖ លោក Roy Cooper ជា​អភិបាល​រដ្ឋ North Carolinaដែល​មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ។
រូបឯកសារ៖ លោក Roy Cooper ជា​អភិបាល​រដ្ឋ North Carolinaដែល​មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

ប៉ុន្តែ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ លោក​អភិបាល​រដ្ឋ Cooper បាន​បដិសេធ​ចំពោះ​ការ​ស្នើ​នេះ ដោយ​និយាយ​ថា «ការ​រៀបចំ​សន្និបាត​ដោយ​មាន​អ្នក​ចូលរួម​តិចតួច រក្សា​គម្លាត​ពី​គ្នា និង​ពាក់​ម៉ាស់ គឺ​ចាំបាច់​បំផុត» ដោយ​ហេតុ​ថា អាជ្ញាធរ​នៅ​មិន​ទាន់​ច្បាស់​អំពី​ស្ថានការណ៍​នៃ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ នៅ​ឡើយ​ទេ នៅ​ពេល​ដែល​សន្និបាត​នេះ​ចង់​ចាប់ផ្ដើម​នៅ​ខែ​សីហា​ខាង​មុខ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​បាន​រាយការណ៍​ថា មន្ត្រី​គណបក្ស​សាធារណរដ្ឋ​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង Nashville រដ្ឋ Tennessee ដែល​ស្ថិត​នៅ​ចម្ងាយ​ជាង ៦០០ គីឡូម៉ែត្រ ភាគ​ខាង​លិច​ទីក្រុង Charlotte រដ្ឋ North Carolina ក្នុង​គោល​បំណង​ស្វែងរក​កន្លែង​ថ្មី​ដើម្បី​រៀបចំ​សន្និបាត​របស់​គណបក្ស។ ទីក្រុង​មួយ​ចំនួន​ទៀត​ដែល​គណបក្ស​សាធារណរដ្ឋ​កំពុង​ពិចារណា​គឺ​ទីក្រុង Jacksonville និង​ទីក្រុង Orlando នៃ​រដ្ឋ Florida ទីក្រុង Las Vegas នៃ​រដ្ឋ Nevada និង​ទីក្រុង​មួយ​ចំនួន​ទៀត​នៃ​រដ្ឋ Georgia៕

XS
SM
MD
LG