វ៉ាស៊ីនតោន៖ ជំងឺក្រឡាភ្លើងមុនពេលសំរាលកូន ជាបញ្ហាដ៏ធ្ងន់មួយសម្រាប់ស្ត្រីមានផ្ទៃពោះដែលកើតមានម្នាក់ក្នុងចំណោមស្ត្រីមានផ្ទៃពោះ១២នាក់។ ជំងឺក្រឡាភ្លើងមុនពេលសំរាលកូននេះ កើតមានឡើងនៅក្រោយសប្តាហ៍ទី២០ ដោយការសម្គាល់ឃើញថាមានសម្ពាធឈាមឡើងខ្ពស់ និងមានជាតិប្រូតេអ៊ីននៅក្នុងទឹកមូត្រ។ ជំងឺក្រឡាភ្លើងមុនពេលសំរាលកូន បណ្តាលឲ្យទារកកើតមិនគ្រប់ខែ ជួនកាលអាចគំរាមដល់អាយុជីវិតរបស់ម្តាយ និងទារកផងដែរ។ រោគសញ្ញានៃជំងឺនេះ ក្រៅពីសម្ពាធឈាមឡើងខ្ពស់ និងមានជាតិប្រូតេអ៊ីននៅក្នុងទឹកមូត្រ នៅមានការឡើងទម្ងន់ ឈឺក្បាល ហើមដៃ ហើមមុខ ឈឺទ្រូង ឬ ពិបាកដកដង្ហើម ស្រវាំងភ្នែក ក្អួតចង្អោរជាដើម។ នៅក្នុងប្រការខ្លះទៀត ជំងឺនេះមិនបង្ហាញរោគសញ្ញាទេ ដែលជាហេតុនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិតម្តាយនិងទារក។ លោកវេជ្ជបណ្ឌិត តាំង តិកហុងនៅរដ្ឋហ្វ្ល័រីដា ពិក្សាបញ្ហាសំខាន់ៗនៃជំងឺនេះ ដែលស្ត្រីគួរដឹង ដើម្បីការពារសុខភាពក្នុងពេលមានគភ៌។
ជំងឺក្រឡាភ្លើងមុនពេលសំរាលកូន បណ្តាលឲ្យទារកកើតមិនគ្រប់ខែ ជួនកាលអាចគំរាមដល់អាយុជីវិតរបស់ម្តាយ និងទារកផងដែរ។