ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប៉ះទង្គិច​មាន​ភាពស្ងប់​ស្ងាត់​ក្រោយ​ការ​បោះ​ឆ្នោត​​នៅ​​ឥណ្ឌូនេស៊ី


ប៉ូលិស​ម្នាក់​ដើរកាត់​បង្អួច​ដែល​ត្រូវ​បាន​រង​ការខូចខាត​ បន្ទាប់​ពី​មាន​ការ​ធ្វើ​បាតុកម្ម​ ក្រោយ​ពី​ការ​ប្រកាស​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ​នៅ​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩។
ប៉ូលិស​ម្នាក់​ដើរកាត់​បង្អួច​ដែល​ត្រូវ​បាន​រង​ការខូចខាត​ បន្ទាប់​ពី​មាន​ការ​ធ្វើ​បាតុកម្ម​ ក្រោយ​ពី​ការ​ប្រកាស​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ​នៅ​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩។

រដ្ឋាភិបាល​បាន​ដាក់​ពង្រាយ​មន្រ្តី​ប៉ូលិស​រាប់​ពាន់​នាក់​ដើម្បី​ដោះស្រាយ​អំពើ​ហឹង្សា​ដែល​បាន​រាល​ដាល​អស់​រយៈ​ពេល​២យប់។ អំពើ​ហិង្សា​បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាងតិច​ណាស់​​៧​នាក់​ដែរ​ស្លាប់​ ហើយ​ជាង​២រយ​នាក់​ទៀត​រង​របួស។

បាតុករ​ដែល​គាំទ្រ​បេក្ខជន​ប្រធានា​ធិបតី Prabowo Subianto ​បាន​ប្រយុទ្ធ​ជា​មួយ​កងកម្លាំង​សន្តិសុខ ហើយ​មនុស្ស​យ៉ាង​ហោច​ណាស់​៧​នាក់​ដែរ​បាន​ស្លាប់។

ផ្លូវ​នានា​ក្នុង​រដ្ឋធានី​ហ្សាកាតា​មានភាព​ស្ងប់ស្ងាត់​កាលពី​ថ្ងៃ​ព្រហស្បត៍​សប្តាហ៍​មុន ​បន្ទាប់​ពីមានការ​ប៉ះទង្គិច​រវាងប៉ូលិស​និង​ពួក​អ្នកគាំទ្រ​របស់​បេក្ខជន​ដែល​បាន​ចាញ់​ការ​បោះឆ្នោត​ប្រធានាធិបតី​ប្រទេស​ឥណ្ឌូនេស៊ី។

រដ្ឋាភិបាល​បាន​ដាក់​ពង្រាយ​មន្រ្តី​ប៉ូលិស​រាប់​ពាន់​នាក់​ដើម្បី​ដោះស្រាយ​អំពើ​ហឹង្សា​ដែល​បាន​រាល​ដាល​អស់​រយៈ​ពេល​២យប់។ អំពើ​ហិង្សា​បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាងតិច​ណាស់៧​នាក់​ដែរ​ស្លាប់​ ហើយ​ជាង​២រយ​នាក់​ទៀត​រង​របួស។

ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក Joko Widodo បាន​ជាប់​ឆ្នោត​ម្តងទៀត​ដោយ​បាន​ផ្តួល​លោក Prabowo Subianto អតីត​ឧត្តមសេនីយ៍​ដោយ​សំឡេង​ឆ្នោត ៥៥​ភាគរយ​ទល់​នឹង​ ៤៥​ភាគរយ ប៉ុន្តែ​លោក Prabowo មាន​គម្រោង​ជំទាស់​នៅ​តុលាការ​ធម្មនុញ្ញ​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត​នេះ​កាល​ពី​ថ្ងៃ​ព្រហស្បត៍​សប្តាហ៍មុន។ លោក​បាន​ចោទ​ប្រកាន់​ថា មាន​ការលួច​បន្លំ​សន្លឹកឆ្នោត​ដ៏ច្រើន ក៏​ប៉ុន្តែ​លោក​មិន​បាន​ផ្តល់​ភស្តុតាង​ដែល​អាច​គួរឲ្យ​ទុក​ចិត្ត​បាន​ទេ។

លោក​ប្រធានា​ធិបតី Widodo បាន​ថ្កោលទោស​អំពើ​ហិង្សា​ក្រោយ​ការ​បោះឆ្នោត ​ហើយ​បាន​និយាយ​ថា លោក​នឹង​មិន​អត់ឱន​ដល់​ជន​ណា​ម្នាក់​ដែល​បាន​រំខាន​ដល់​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​របស់ឥណ្ឌូនេស៊ី​ទេ។

មន្រ្តី​ប៉ូលិស​សម្រាក​នៅ​ជិត​ប៉ុស្តិ៍​ប៉ូលិស​ដែល​រងការខូចខាត​ បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​គ្នាក្រោយ​ពី​ការប្រកាស​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ​នៅ​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩។
មន្រ្តី​ប៉ូលិស​សម្រាក​នៅ​ជិត​ប៉ុស្តិ៍​ប៉ូលិស​ដែល​រងការខូចខាត​ បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​គ្នាក្រោយ​ពី​ការប្រកាស​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ​នៅ​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩។

លោក​ប្រធានាធិបតី​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថា «យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​កុប្បកម្ម​ទេ ជា​ពិសេស​អ្នក​ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រទេស​ឥណ្ឌូនេស៊ី»។

លោក Didi Prasetyo អ្នក​នាំ​ពាក្យ​ប៉ូលិស​ជាតិ​បាន​ប្រាប់ VOA ថា ការតវ៉ា​ប្រ​ឆាំង​បាន​ក្លាយ​ជា​អំពើ​ហិង្សា​កាល​ពី​យប់​ថ្ងៃ​អង្គារ ហើយ​បាន​បន្ត​ចូល​មក​ថ្ងៃ​ពុធ​សប្តាហ៍មុន។ មនុស្ស​រាប់​សិប​នាក់​បាន​ត្រូវចាប់​ខ្លួន។

ថ្លែង​ទៅកាន់​ពួក​អ្នក​យកព័ត៌មាន​កាល​ពី​យប់​ថ្ងៃ​ពុធ​សប្តាហ៍​មុន លោក Prabowo បេក្ខជន​ប្រធានា​ធិបតី​បាន​សម្តែង​នូវការ​រំលែក​មរណទុក​្ខដល់​អ្នក​ដែល​ត្រូវបាន​គេ​សម្លាប់​នៅ​ក្នុង​ការតវ៉ា​ប្រឆាំង​នោះ។

លោក​បាន​និយាយ​ថា «យើង​គាំទ្រ​មធ្យោបាយ​ខាង​សីលធម៌និងស្របតាមរដ្ឋ​ធម្មនុញ្ញ​ ដែល​ជា​សន្តិវិធី​និង​អហិង្សា​នៅ​ក្នុង​ការ​ប្រយុទ្ធ​ខាង​នយោបាយដើម្បី​ប្រទេស​របស់​យើង​នេះ។ ខ្ញុំ​សុំ​អង្វរ​ដល់​សមាជិកទាំងអស់​ដែល​តាម​បំណង​ប្រាថ្នា​របស់​ខ្លួន ​និង​ប៉ូលិស កង​កម្លាំង​ប្រដាប់​អាវុធ ​និង​ពលរដ្ឋ​ផ្សេង​ៗ​ទៀត ត្រូវ​ទប់ខ្លួន​កុំ​ប្រព្រឹត្ត​អំពើ​ហិង្សា ឬ​សូម្បីអំពើ​ហិង្សាដោយ​ពាក្យ​សម្តីនិង​សកម្ម​ភាព​ផ្សេង​ៗ​ ដែល​ជា​ការ​បង្ក​ហេតុ»។

កាលពី​ដើម​សប្តាហ៍​មុន លោក​បាន​ជំរុញ​ឲ្យ​ពួក​អ្នក​គាំទ្ររបស់​លោក​បង្ហាញការ​គាំទ្ររបស់​ខ្លួន​ដោយ​សន្តិវិធី។ លោក​បាន​និយាយ​ថា «វិធានការ​របស់​យើង​ត្រូវតែស្រប​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ ​ប្រជា​ធិបតេយ្យ ​សន្តិវិធី ​និង​គ្មាន​អំពើ​ហឹង្សា។ អ្នក​ដែលនៅ​មាន​ជំនឿ​លើ​រូប​ខ្ញុំ​ និង​មិត្តភក្តិរបស់​ខ្ញុំ​នៅទី​នេះ ​យើង​មិន​មែន​ប្រយុទ្ធ​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួនទេ ​ក៏ប៉ុន្តែ​យើង​ប្រយុទ្ធ​ដើម្បីអធិបតេយ្យ​ភាព​របស់​ប្រជា​ពលរដ្ឋ ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ ដើម្បី​ឯករាជ្យ​ភាព​របស់​ឥណ្ឌូនេស៊ី ​ដើម្បី​រួច​ផុត​ពីការ​ត្រួតត្រា​ក្នុង​ទម្រង់​ណា​មួយ»។

លោក Argo Yuwono អ្នក​នាំ​ពាក្យ​ប៉ូលិស​ក្រុង​ហ្សា​កាតា បាន​ប្រាប់ VOAថា ប៉ូលិស​យ៉ាង​ហោច​ណាស់ ៥ម៉ឺននាក់​ដែរ ​បាន​ត្រូវ​ដាក់​ពង្រាយ​សម្រាប់ការ​តវ៉ា​ប្រឆាំង​ដែល​មានការគ្រោងទុក៕

ប្រែសម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG