ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សមេ្តច​ប៉ាប​ ហ្វ្រង់ស៊ីស​បញ្ចប់​ទស្សនកិច្ច​នៅអាមេរិកខាងត្បូង​នៅ​ប៉ារ៉ាហ្គាយ


សម្តេចប៉ាប​ ហ្វ្រង់ស៊ីស​បក់ដៃ​លា​ បន្ទាប់ពី​ឡើង​ជណ្តើរ​យន្តហោះ​ទៅ​កាន់​ក្រុង​ Rome ពី​ប្រទេស​ប៉ារ៉ាហ្គាយ។

សម្តេច​ប៉ាប ហ្វ្រង់ស៊ីស (Francis​) បានបញ្ចប់​ព្រះ​រាជ​ទស្សនកិច្ច​របស់​ព្រះអង្គ​មួយ​ស​ប្តាហ៍​នៅ​ក្នុង​ប្រទេស​ចំនួនបី​ក្នុង​ទ្វីប​អាមេរិក​ខាង​ត្បូង​ដោយ​ព្រះ​អង្គបានប្រារព្ធ​ពិធីសូត្រ​ធម៌​ទៅ​កាន់​ហ្វូង​មនុស្ស​មួយនៅ​ក្នុង​ប្រទេស​ប៉ារ៉ាហ្គាយ បន្ទាប់​ពី​ព្រះ​អង្គ​បាន​យាង​ទៅ​ទស្សនា​កន្លែង​មួយ ដែល​មាន​ក្រុម​ជន​ក្រី​ក្រ​រស់​នៅ​ ដែល​អាច​មាន​ទឹក​លិចនៅ​ក្នុង​ក្រុង Asuncion។

មនុស្ស​រាប់​សែន​នាក់​បានប្រមូល​ផ្តុំ​គ្នា​សម្រាប់​ពិ​ធី​សូត្រធ៌ម​នេះ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​វាល​ភក់​ល្បាប់​ធំ​មួយ​ឈ្មោះ Nu Guazu នៅ​ខាង​ក្នុង​មូលដ្ឋាន​យោធា​មួយ​កន្លែង។ ​លោកប្រធានាធិបតី​ប៉ារ៉ាហ្គាយ Horacio Cartes និង​លោកស្រី​ប្រធានាធិបតី​ Cristina Fernandez នៃប្រទេស​អាហ្សង់ទី​ឋិត​ក្នុង​ចំណោម​ក្រុម​មនុស្ស​ច្រើន​នាក់​ ដែលចូល​រួម​ក្នុង​ពិធីសូត្រធម៌​នោះ។

កន្លែង​សក្ការៈបូជា​ពិសេស​មួយ​ដែល​មាន​ស្នៀត​ពោត៤ម៉ឺន ដូង​២​សែននិងឃ្លោក​១​ពាន់​បាន​ត្រូវ​កសាង​ឡើង​សម្រាប់​ពិធី​សូតធម៌​នេះ​ ដើម្បី​ផ្តល់​កិត្តិយស​ដល់​ក្រុម​ជន​អំបូរ Guarani ដែលជា​អ្នកស្រុក​ដើម​នៃប្រទេស​ប៉ារ៉ាហ្គាយ និង​ដើម្បី​បង្ហាញ​ការ​គោរព​ដល់​ផែនដី នៅ​ពេល​ដែល​សម្តេច​ប៉ាប​ហ្រ្វង់ស៊ីស​នៅ​តែ​បន្ត​ការ​អំពាវនាវ​របស់​ព្រះអង្គ​ឲ្យ​មាន​ការ​កែទម្រង់​ខាង​បរិដ្ឋាននៅ​ទូទាំង​ពិភពលោក៕

XS
SM
MD
LG