ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Pompeo ចាប់​ផ្តើម​កិច្ចប្រជុំ​អំពី​ការ​លុបចោល​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េខាងជើង​ឡើង​វិញ​ក្នុង​សប្តាហ៍​នេះ


លោក​រដ្ឋមន្ត្រី​ការបរទេស Mike Pompeo (រូប​ឆ្វេង) និង​លោក​ស្រី Heather Nauert អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ (រូប​ស្តាំ) ចាកចេញ​ពី​សន្និសីទ​កាសែត​មួយ​នៅ​ក្រសួង​ការបរទេស ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។
លោក​រដ្ឋមន្ត្រី​ការបរទេស Mike Pompeo (រូប​ឆ្វេង) និង​លោក​ស្រី Heather Nauert អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ (រូប​ស្តាំ) ចាកចេញ​ពី​សន្និសីទ​កាសែត​មួយ​នៅ​ក្រសួង​ការបរទេស ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោក Mike Pompeo និយាយ​ថា លោក​កំពុង​តែ​ចាប់ផ្តើម​ឡើងវិញ​នូវ​កិច្ចពិភាក្សា​លុបបំបាត់​នុយក្លេអ៊ែរ​ជាមួយ​នឹង​កូរ៉េខាងជើង​ក្នុង​សប្តាហ៍​នេះ​នៅ​ទីក្រុង ញូវយ៉ក។ ​

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោក Mike Pompeo និយាយ​ថា លោក​កំពុង​តែ​ចាប់ផ្តើម​ឡើងវិញ​នូវ​កិច្ចពិភាក្សា​លុបបំបាត់​នុយក្លេអ៊ែរ​ជាមួយ​នឹង​កូរ៉េខាងជើង​ក្នុង​សប្តាហ៍​នេះ​នៅ​ទីក្រុង ញូវយ៉ក ដោយ​នឹង​ជួប​ជាមួយលោក Kim Yong Chol ដែល​ជា​មេដឹកនាំ​លំដាប់​ទីពីរ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។ ​

ដំណើរការ​បញ្ចប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង ព្យុងយ៉ាង បាន​ដំណើរការ​ដោយ​យឺតៗ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ ចាប់​តាំង​ពី​កិច្ចប្រជុំ​កំពូល​ក្នុង​ប្រទេស សិង្ហបុរី កាល​ពី​ខែ មិថុនា រវាង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​បញ្ចប់​រួច​មក។ មេដឹកនាំ​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​ទូទៅ​មួយ អំពាវនាវ​ឲ្យ​លុបចោល​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ។ ​

ក៏​ប៉ុន្តែ​លោក Pompeo ហៅ​កិច្ចប្រជុំ​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ «ថា​ជា​ឱកាស​ដ៏​ល្អ​មួយ» ក្នុង​ការ​ឈាន​ទៅ​ដល់​ការ​កំណត់​កាលបរិច្ឆេទ​ជាក់លាក់​ និង​ថា​តើ​កូរ៉េខាងជើង​ប្រហែល​ជា​នឹង​បញ្ចប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ដោយ​របៀប​ណា។ សហរដ្ឋអាមេរិក​កំពុង​តែ​ព្យាយាម​សម្រេច​ចុងក្រោយ​ទៅ​លើ​កិច្ចព្រមព្រៀង​មួយ​នៅ​មុន​អាណត្តិ​ទីមួយ​របស់​លោក​ប្រធានាធិបតី ត្រាំ ​បញ្ចប់​នៅ​ខែ​មករា ឆ្នាំ​២០២១​ ខាង​មុខ​នេះ។ ​

រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ថា ខ្លួន​នឹង​ពិចារណា​យ៉ាង​ «យក​ចិត្ត​ទុកដាក់»​ចំពោះ​ការ​ចាប់​ផ្តើម​សាកល្បង​នុយក្លេអ៊ែរ​របស់​ខ្លួន​ឡើង​វិញ ប្រសិន​អាមេរិក​មិន​ព្រម​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​កូរ៉េខាងជើង​ទេ​នោះ។ ប៉ុន្តែ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​នឹង​ទូរទស្សន៍ Fox News ក្នុង​កម្មវិធី Sunday លោក Pompeo បាន​ច្រានចោល​ការ​គំរាមកំហែង​នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG