ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​​ស្ទង់​មតិ​បង្ហាញ​ថា​​ប្រទេស​អាល្លឺម៉ង់​​ស្ថិត​នៅ​​លើ​គេ​បង្អស់​ក្នុងការ​គាំទ្រ​ច្រើន​ ហើយ​រុស្ស៊ី​នៅ​ទាប​ជាងគេ


អធិការបតី​អាល្លឺម៉ង់ Olaf Scholz ថ្លែង​អំឡុង​កិច្ច​ប្រជុំសហព័ន្ធ​នៃ​ឧស្សាហកម្ម​អាល្លឺម៉ង់ក្នុង​ទីក្រុងបែរឡាំង​ប្រទេស​អាល្លឺម៉ង់កាលពីថ្ងៃទី​២១ មិថុនា ឆ្នាំ២០២២។REUTERS/Michele Tantussi
អធិការបតី​អាល្លឺម៉ង់ Olaf Scholz ថ្លែង​អំឡុង​កិច្ច​ប្រជុំសហព័ន្ធ​នៃ​ឧស្សាហកម្ម​អាល្លឺម៉ង់ក្នុង​ទីក្រុងបែរឡាំង​ប្រទេស​អាល្លឺម៉ង់កាលពីថ្ងៃទី​២១ មិថុនា ឆ្នាំ២០២២។REUTERS/Michele Tantussi

បើ​តាមការស្ទង់មតិថ្មី​មួយដោយ​ក្រុមហ៊ុន​ Gallup ​ចេញផ្សាយកាល​ពីថ្ងៃ​អង្គារថាផ្អែក​លើ​ការ​ស្ទង់​មតិក្នុង​ប្រទេស​១៣៣​ ​ប្រទេស​អាល្លឺម៉ង់ជាប្រទេស​មាន​ការគាំទ្រ​ខ្ពស់បំផុតសម្រាប់​ភាព​ជា​មេដឹកនាំ​សាកល។

អត្រាគាំទ្រប្រទេស​អាល្លឺម៉ង់​មាន​៤៦%​ក្នុង​ឆ្នាំ២០២៣ ​ចំណែក​ឯ​សហរដ្ឋ​អាមេរិក​វិញនៅក្រោយបន្ទាប់​ដោយ​មានការ​គាំទ្រ​៤១%។

ក្នុង​ឋានៈ​ជា​ប្រទេស​មាន​សេដ្ឋកិច្ចធំ​បំផុត​នៅ​ទ្វីប​អឺរ៉ុប ​ប្រទេស​អាល្លឺម៉ង់មាន​ការគាំទ្រ​ខាង​ភាព​ជា​មេដឹកនាំ​ចំនួន៦០%​នៅលើ​ទ្វីប​អឺរ៉ុប ដោយ​លើសការគាំទ្រ​អាមេរិកដោយ​តួលេខ​ពីរ​ខ្ទង់។

សហរដ្ឋ​អាមេរិកដែលជាប្រទេស​មហា​អំណាចធំ​ជាងគេជា​ប្រវត្តិសាស្ត្រ​ មានការ​ចុះថយ​បន្តិចក្នុង​ការគាំទ្រខាង​ភាពជា​មេដឹកនាំ​នៅក្នុងប្រទេស​អាហ្វ្រិក​ខ្លះនិង​ប្រទេសឥណ្ឌា​ដែល​ជា​ប្រទេស​មាន​មនុស្ស​ច្រើន​ជាងគេ​ក្នុង​ពិភពលោក។​

ការមិនគាំទ្រ​ដល់ភាពជា​មេដឹកនាំរបស់សហរដ្ឋ​អាមេរិកបាន​កើនឡើង​ដល់​៣៦%​ ដោយ​មាន​កំណើន​១%ពី​ឆ្នាំ២០២២។

សង្គ្រាមនៅ​តំបន់​ហ្កាហ្សាហាក់ដូចជា​មាន​ឥទ្ធិពល​លើ​អត្រា​គាំទ្រសហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​ខ្លះ។ ក្រុមហ៊ុន Gallup កត់សម្គាល់អំពីការចុះថយ​ការគាំទ្របន្តិច​នៅ​ក្នុង​បណ្តា​ពួក​ប្រទេស​ត្រូវ​ស្ទង់មតិ​នៅក្រោយសង្ក្រាម​នេះ​ចាប់ផ្តើម។​

ការ​គាំទ្រគ្មានងាករេរបស់​សហរដ្ឋ​អាមេរិក​ដល់​ប្រទេសអ៊ីស្រាអែលហាក់​ដូចជា​បង្កើនការគាំទ្រ​អាមេរិកនៅក្នុង​ប្រទេស​អ៊ីស្រាអែលដល់​៨១%​ តែការ​គាំទ្រអាមេរិកបាន​ចុះ​ថយ​នៅត្រឹម​១១%​«ក្នុង​រដ្ឋប៉ាឡេស្ទីន‍»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG