ប្រជាពលរដ្ឋអាមេរិកាំងមិនសប្បាយរីករាយអំពីរបៀបនៃលទ្ធិប្រជាធិបតេយ្យក្នុងសហរដ្ឋអាមេរិកដែលកំពុងដំណើរការនៅពេលឥឡូវនេះទេ។ ការស្ទង់មតិមួយពីមជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវកិច្ចការសាធារណៈ NORCរបស់ទីភ្នាក់ងារសារព័ត៌មានThe Associated Press បានប្រាប់ឱ្យដឹងថាពលរដ្ឋអាមេរិកាំង៤៩ភាគរយនិយាយថា លទ្ធិប្រជាធិបតេយ្យមិនដំណើរការល្អនៅក្នុងសហរដ្ឋអាមេរិកទេ។
មានតែ១០ភាគរយនិយាយថា លទ្ធិប្រជាធិបតេយ្យកំពុងដំណើរការល្អឬល្អណាស់ ខណៈដែល៤០ភាគរយនិយាយថា លទ្ធិប្រជាធិបតេយ្យកំពុងដំណើរការល្អបង្គួរ។
គណបក្សនយោបាយសំខាន់ៗ២របស់សហរដ្ឋអាមេរិកក៏ទទួលបានចំណាត់ថ្នាក់ទាបអំពីរបៀបដែលគណបក្សនិមួយៗកំពុងលើកស្ទួយគោលការណ៍ប្រជាធិបតេយ្យ។
៤៧ភាគរយបាននិយាយថា ពួកគណបក្សប្រជាធិបតេយ្យកំពុងធ្វើការងារអាក្រក់ទាក់ទិននឹងគោលការណ៍ប្រជាធិបតេយ្យ ខណៈដែល៥៦ភាគរយនៃអ្នកស្ទង់មតិទាំងនោះនិយាយថាពួកគណបក្សសាធារណរដ្ឋអាចធ្វើការងារប្រសើរជាង។
ទីភ្នាក់ងារសារព័ត៌មាន The Associated Pressបានបញ្ជាក់ថា ការស្ទង់មតិនេះបង្ហាញថាមានការមិនអើពើខាងនយោបាយបានរីករាលដាលនៅពេលដែលប្រទេសមានការបែកខ្ញែកគ្នា បានចេញពីការរាតត្បាតហើយឈានចូលដំណាក់កាលងើបឡើងវិញដែលត្រូវបានយាយីដោយអតិផរណានិងការភ័យខ្លាចការមិនរីកចម្រើនសេដ្ឋកិច្ច។
ការស្ទង់មតិនេះ បានត្រូវធ្វើឡើងពីថ្ងៃទី២២ដល់ថ្ងៃទី២៦ ខែមិថុនា៕