ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​ដឹកនាំ​នយោបាយ​ខ្មែរ​អំពាវនាវ​ឲ្យ​អ្នក​បោះឆ្នោត​ចុះ​ឈ្មោះ​នៅ​នាទី​ចុង​ក្រោយ


워싱턴 의회 앞에서 경찰이이민자 구금 중단을 요구하는 시위에 참여한 이민 인권 활동가를 체포한 뒤 연행하고 있다. 
워싱턴 의회 앞에서 경찰이이민자 구금 중단을 요구하는 시위에 참여한 이민 인권 활동가를 체포한 뒤 연행하고 있다. 

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រើប្រាស់​បណ្តាញសង្គម​ហ្វេសប៊ុក អំពាវ​នាវ​ដល់​ប្រជារាស្ត្រ​ខ្មែរ​ដែល​ពុំ​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ មុន​ពេល​ការ​ចុះ​បញ្ជី​ឈ្មោះ​បញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី២៩​ ខែ​វិច្ឆិ​កា​ខាង​មុខ​នេះ។

មេដឹកនាំ​គណបក្ស​នយោបាយ​ធំៗ​ពីរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​បន្ត​ស្នើ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ ខណៈ​ដែល​ដំណើការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​នឹង​បញ្ចប់​ទៅ​ក្នុង​រយៈពេល​តែ​ជាង​មួយ​សប្តាហ៍​ទៀត​តែ​ប៉ុណ្ណោះ។

​យោង​តាម​របាយការណ៍​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ចំនួន​អ្នក​ចុះ​ឈ្មោះ​គឺ​បាន​កើន​ដល់​ ៧,៣៣៦,​៥៤០​ នាក់​ គិត​មក​ត្រឹម​ថ្ងៃ​ទី១៩​ ខែ​វិច្ឆិកា។

​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រើប្រាស់​បណ្តាញសង្គម​ហ្វេសប៊ុក អំពាវ​នាវ​ដល់​ប្រជារាស្ត្រ​ខ្មែរ​ដែល​ពុំ​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ មុន​ពេល​ការ​ចុះ​បញ្ជី​ឈ្មោះ​បញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី២៩​ ខែ​វិច្ឆិ​កា​ខាង​មុខ​នេះ។

​លោកហ៊ុន សែន​ បាន​ក្រើន​រំលឹក​អ្នក​មិនទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​តាំងពី​ថ្ងៃ​សៅរ៍​ រហូត​មក​ដល់​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ។​ ទំព័រ​ហ្វេសប៊ុក​របស់​លោក​ហ៊ុន សែន​ បាន​លើក​ឡើង​កាលពី​ថ្ងៃ​អាទិត្យ​ថា៖​ «​សូម​បង​ប្អូនប្រជាពលរដ្ឋ​ ជា​ពិសេស​យុវជន​ យុវនារី​ដែល​មាន​អាយុ​គ្រប់​១៨​ឆ្នាំ​ឡើង​ទៅ​ ប្រញាប់​រួស​រាន់​ទៅចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា»។

ចំណែក​លោក​សម រង្ស៊ី​ ដែល​ត្រូវ​រដ្ឋាភិបាល​បាន​សម្រេច​និរទេស​រូប​លោក​ឲ្យ​នៅ​ក្រៅ​ប្រទេស​កម្ពុជា​កាលពី​ខែ​តុលា​កន្លង​ទៅ​នេះ បាន​បង្ហោះ​វីដេអូ​ក្លីប​មួយ​កាលពី​ថ្ងៃ​អាទិត្យ​ ធ្វើ​ការ​អំពាវនាវ​ដល់​កម្លាំង​កម្មករ​ និង​កម្មការិនី​ ឲ្យ​រួសរាន់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដែល​លោក​យល់​ថា​ នឹង​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​របៀប​របប​គ្រប់​គ្រង​ប្រទេស​ ឲ្យ​មាន​លក្ខណៈ​សេរី​ជាង​មុន​ និង​រីក​ចម្រើន​ជាង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​ ប្រសិន​បើ​គណបក្ស​ប្រឆាំង​ទទួល​ជោគជ័យ​នោះ។ លោក​សម​ រង្ស៊ី ថ្លែង​ថា៖​

«នៅ​សល់​តែ​បួន​ដប់​ថ្ងៃ​ទៀត​ទេ​ គេ​នឹង​បិទ​បញ្ជី​ហើយ​ កុំ​ឲ្យ​ស្តាយ​ក្រោយ។ សូម​ឲ្យ​ក្មួយ​ៗ​ដែល​មិនទាន់​បាន​ចុះ​ឈ្មោះ​ អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​ឲ្យ​ទាន់​ពេល​វេលា​ ជាពិសេស​កម្មករ​កម្មាការិនី​ ដែល​ទាមទារ​ឲ្យ​មាន​លក្ខខណ្ឌ​ ការងារ​ល្អ​ប្រសើរ​ ឲ្យ​មាន​ប្រាក់​ខែ​ ប្រាក់​ឈ្នួល​សម​រម្យ​ រស់​យ៉ាង​សមរម្យ​យ៉ាង​ថ្លៃ​ថ្នូរ​ ដើម្បី​ចិញ្ចឹម​ជីវិត​ផង​ ហើយ​ផ្ញើ​ប្រាក់​ទៅ​ជួយ​ម៉ែឪ​នៅ​ស្រុក​កំណើត​ផង។ យើង​ត្រូវតែ​ទាម​ទារ​ឲ្យ​ឡើង​ប្រាក់​ខែ​ ឲ្យ​បាន​លើស​ពី​អ្វី​ដែល​ក្មួយៗ​ទទួល​បាន​សព្វ​ថ្ងៃ​»។

មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​រូបនេះ ថ្លែង​បន្ថែមថា​ ប្រទេស​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​អំពើ​ពុក​រលួយ​ធ្ងន់​ធ្ងរ ក្រោម​ការ​ដឹក​នាំ​របស់​រដ្ឋា​ភិបាល​សព្វថ្ងៃ​នេះ។​ លោក​ថា​គណបក្ស​សង្គ្រោះជាតិ​ អាច​នឹង​មាន​លទ្ធភាព​រៀបចំ​ប្រទេស​ឲ្យ​មាន​ភាព​ស្អាត​ស្អំ​ និង​ប្រសើរ​ជាង​មុន ប្រសិន​បើ​កម្មករ​ និង​កម្មការិនី​ផ្តល់​ការ​គាំទ្រ​ដល់​គណបក្ស​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ឆ្នាំ​២០១៧​ និង​ឆ្នាំ​២០១៨។

រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/VOA)
រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/VOA)

​លោក​ សុខ​ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បា្រប់​ VOA​ កាលពី​ថ្ងៃ​អាទិត្យ​ថា​ ការ​អធិប្បាយ​របស់​លោក​ សម រង្ស៊ី នឹង​មិន​ប៉ះ​ពាល់​ដល់​សម្លេង​គាំទ្រ​របស់​គណបក្ស​គ្រប់គ្រង​ប្រទេស​ក្នុង​ពេល​បោះឆ្នោត​នោះ​ឡើយ។​ លោក​បន្ត​ថា​ សហគមន៍​អន្តរ​ជាតិ បាន​បង្ហាញ​ការ​មិន​គាំទ្រ​ ដល់​សកម្មភាព​វាយ​ប្រហារ​ផ្នែក​នយោបាយ​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​ផង​ដែរ។

​លោក​អះអាង​ថា​ លោក​សម​ រង្ស៊ី​ ទំនង​ជា​មិន​អាច​មាន​លទ្ធភាព​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ​ឡើយ​ ហើយ​ថា​ គណបក្ស​ប្រឆាំង​អាច​ជ្រើសរើស​ប្រធាន​គណបក្ស​ថ្មី​ជំនួស​លោក​សម រង្ស៊ី​ ដែល​បាន​ដឹកនាំ​គណ​បក្ស​ប្រឆាំង​ចាញ់​ការ​បោះឆ្នោត​ចំនួន​ប្រាំ​លើក​មក​ហើយ​នោះ។​ លោក​បញ្ជាក់​បន្ថែម​ថា​ ការ​បោះឆ្នោត​នឹង​នៅ​តែ​ត្រូវ​បាន​រៀប​ចំ​ឡើង​បាន​ដដែល​ បើ​ទោះ​ជា​គ្មាន​វត្តមាន​របស់​លោក​សម រង្ស៊ី ​ក៏​ដោយ។

«ខ្ញុំ​យល់​ថា​ បើ​អត់​សម រង្ស៊ី​ ប្រកួត​ប្រជែ​ង ក៏​មាន​មេបក្ស​ផ្សេងៗ​ ក៏​គេ​ប្រកួត​ប្រជែង​ដែរ។​ អាហ្នឹង​គឺជា​សេរីពហុ​បក្ស​ដូច​តែ​គ្នា​ទេ។​ មិនមែន​បាន​សេចក្តី​ថា​ អត់​គណបក្ស​មួយ​ គេ​ធ្វើការ​មិន​កើត​ គេ​បោះ​ឆ្នោត​មិន​កើត​ ឬ​មួយ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​រស់​មិន​កើត​ទេ​ ដោយ​សារ​អត់​សម រង្ស៊ី​ មួយ​ ឬ​មួយ​អត់​គណបក្ស​មួយ​ហ្នឹង​ មិន​អាច​ប្រជាជន​ហ្នឹង​ យក​ប្រជាជន​ធ្វើ​ចំណាប់​ខ្មាំង​បាន​ទេ។​ ទោះ​និយាយ​ម៉េច​ក៏ដោយ​ អានេះ​គ្រាន់​តែ​និយាយ​ ដើម្បី​និយាយ​ទេ​ វា​គ្មាន​បាន​ប្រយោជន៍​អី​ ឬ​មិន​មាន​ប្រសិទ្ធភាពអី​ទាំង​អស់»។

អ្នក​សង្កេត​ការណ៍​បោះឆ្នោត​និយាយ​ថា​ វត្តមាន​លោក​ សម រង្ស៊ី​ គឺ​ជា​ការ​ចាំបាច់​ដើម្បី​បញ្ជាក់​ថា​ ការ​បោះឆ្នោត​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សេរី​ត្រឹម​ត្រូវ​ និង​យុត្តិធម៌។​ ការ​បោះឆ្នោត​នឹង​មិន​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ មាន​ភាព​សេរី​ត្រឹមត្រូវ​បាន​ទេ​ ប្រសិន​បើ​មេបក្ស​ប្រឆាំង​ត្រូវបាន​ច្រាន​ចោល​នូវ​សិទ្ធិ​ក្នុង​ការ​ចូល​រួម​ការ​បោះ​ឆ្នោត។

រូបឯកសារ៖ លោក សំ គន្ធាមី អ្នកសម្រប​សម្រួល​នៃ​អង្គការ​និកហ្វិក។
រូបឯកសារ៖ លោក សំ គន្ធាមី អ្នកសម្រប​សម្រួល​នៃ​អង្គការ​និកហ្វិក។

​លោក​ សំ​ គន្ធាមី នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិ​ធម៌​ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ និកហ្វិក​ ប្រាប់​ VOA​ កាលពី​ថ្ងៃ​អាទិត្យ​ថា​ ប្រសិន​បើ​លោក​ សម រង្ស៊ី​ នៅ​តែ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ត្រូវ​តែ​ទទូល​បាន​ឱកាស​ចូលរួម​ប្រកួត​រក​សម្លេង​ឆ្នោត​ពី​ប្រជារាស្ត្រ​ខ្មែរ។​ លោក​ថា​ បើ​គ្មាន​មេបក្ស​ប្រឆាំង​ក្នុង​ការ​បោះឆ្នោត​នោះ​ទេ​ ភាព​ត្រឹម​ត្រូវ​ និង​យុត្តិធម៌​នឹង​មិន​អាច​កើត​មាន​ឡើយ​នៅ​ក្នុង​ការ​បោះឆ្នោត​បែប​ប្រជាធិបតេយ្យ។

«​ខ្ញុំ​ចង់​និយាយថា​ របៀប​បោះឆ្នោត​ប្រជាធិបតេយ្យ​ សេរី​យុត្តិធម៌​ វា​មាន​គោលការណ៍​ស្មើ​ភាព​គ្នា​ បាន​ន័យ​ស្មើ​ភាព​គ្នា​ fair play ​[ការ​ប្រកួត​ដោយ​ត្រឹមត្រូវ] ​ទាល់​ចូលរួម​មក​ប្រកួត​ប្រជែង​ហ្នឹង​ មេ​ដឹក​នាំ​បាទ​ចូលរួម​ទាំង​អស់​គ្នា​ បាន​មាន​វត្តមាន​នៅ​ក្នុង​ស្រុក​ទាំង​អស់​គ្នា​ ហើយ​ចូល​រួម​ឃោសនា​ ទាក់​ទាញ​សន្លឹក​ឆ្នោត​ទាំង​អស់​អាហ្នឹង​បាន​ថា​ វា​យុត្តិធម៌​បាទ​»។

លោក​ សំ​ គន្ធាមី​ ថ្លែង​បន្ថែម​ថា​ ដំណោះ​ស្រាយ​ផ្នែក​នយោបាយ​សម្រាប់​ការ​វិល​ត្រឡប់​របស់​លោក​សម​ រង្ស៊ី​ មក​ប្រទេស​កម្ពុជា​អាច​នឹង​មាន​នៅមុនការ​បោះឆ្នោត​ជាតិ​ឆ្នំា​២០១៨។​ ក្រៅ​ពី​បញ្ហា​ជម្លោះ​នយោបាយ​នេះ​ លោក​បាន​ចាត់​ទុក​លទ្ធផល​នៃ​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មីថា​ ជា​លទ្ធផល​ដែល​អាច​ទទួល​យក​បាន។ តែ​ថា​ចំនួន​ចុះ​បញ្ជី​ដែល​បាន​ប្រមាណ​៧០​ភាគរយ​នៃ​ចំនួន​អ្នក​មាន​សិទ្ធិ​ចុះឈ្នោះ​បោះឆ្នោត​ប្រមាណ​ជាង​៩,៦​លាន​នាក់​នេះ​ អាច​នឹង​មាន​បញ្ហា​ខ្លះ​ នៅ​ក្រោយ​ការ​ធ្វើ​សវនកម្ម។

​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​លើកឡើង​កាល​ពី​ពេល​កន្លងមក​ថា​ លោក​ជា​អ្នក​នៅ​ពី​ក្រោយខ្នង​នៃ​ការ​ធ្វើ​កំណែទម្រង់​ចុះ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ។​ លោក​ថា​ ការ​ចុះ​បញ្ជី​តាម​ប្រព័ន្ធ​កំព្យូទ័រ​នេះ​នឹង​រក​ឃើញ​នូវ​ភ័ស្តុតាង​ សម្រាប់​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​ពី​គណបក្ស​នយោបាយ​មួយ​ចំនួន​ ដែល​ចោទ​ថា​ ​មនុស្ស​ប្រមាណ​១លាន​២​សែន​នាក់​បាត់​ឈ្មោះ​ពី​បញ្ជី​បោះឆ្នោត​កាលពីពេល​មុន។

លោក​ ហង្ស​ ពុទ្ធា​ អ្នក​នាំពាក្យ​គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ប្រាប់ VOA ថា​ ក្រុម​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​មិន​បាន​ផ្តោត​លើ​ការ​ឆ្លើយ​ឆ្លង​របស់​អ្នក​នយោបាយ​នោះ​ទេ​ ហើយ​ថា​ បញ្ហា​នយោបាយ​គឺស្ថិត​នៅ​ក្រៅ​រង្វង់​សមត្ថកិច្ច​របស់​ក្រុម​មន្ត្រី​រៀប​ចំ​ការ​បោះឆ្នោត។​ លោក​បញ្ជាក់​ថា​ គ.ជ.ប​ នឹង​ខិតខំ​សម្រេច​ឲ្យ​បាន​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​មួយ​ដែល​អាច​ទុកចិត្ត​បាន​ សម្រាប់​ការ​ប្រើ​ប្រាស់​ក្នុង​ពេល​បោះឆ្នោត។

រូបឯកសារ៖ លោក ហង្ស​ ​ពុទ្ធា អ្នកនាំពាក្យគណៈកម្មការ​ជាតិ​រៀបចំការបោះឆ្នោត​នៅក្នុងពិភាក្សាទាក់ទងនឹងនីតិវិធីចុះឈ្មោះបោះឆ្នោត ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ លោក ហង្ស​ ​ពុទ្ធា អ្នកនាំពាក្យគណៈកម្មការ​ជាតិ​រៀបចំការបោះឆ្នោត​នៅក្នុងពិភាក្សាទាក់ទងនឹងនីតិវិធីចុះឈ្មោះបោះឆ្នោត ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

«​គ.ជ.​ប​ ទទួល​បន្ទុក​លើ​ការងារ​បច្ចេកទេស​សម្រាប់​រៀប​ចំ​បញ្ជី​បោះ​ឆ្នោត​ ដែល​បច្ចុប្បន្ន​នេះ​ មិន​មែន​ជា​ពេល​វេលា​នៃ​ការ​ឃោសនា​បោះឆ្នោត​នោះ​ទេ​បាទ។​ អញ្ចឹង​ គ.ជ.ប​ ប្រឹងប្រែង​ក្នុងការ​សម្រេច​ឲ្យបាន​នូវ​បញ្ជី​បោះ​ឆ្នោត​មួយ​ដែល​ប្រើ​ប្រាស់​សម្រាប់​ភាគី​ពាក់​ព័ន្ធ​ រួម​ទាំង​គណបក្ស​នយោបាយ​ ហើយ​និង​ប្រជាពលរដ្ឋ​ផងដែរ​»។

​លោក​បញ្ជាក់​ទៀត​ថា​ ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ នឹង​មិន​អាច​សម្រេច​បាន​ ១០០​ភាគរយ​នោះ​ទេ​ ដោយ​សារ​យុវជន​កម្ពុជា​រាប់​សែន​នាក់​បាន​ធ្វើ​ការ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស។ លោក​បន្ត​ថា​ នៅ​ក្នុង​ដំណាក់​កាល​នេះ​ គ.ជ.ប មិន​មាន​អំណាច​ផ្លូវច្បាប់​ ដើម្បី​សម្រួល​ឲ្យ​មាន​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​ព្រំដែន​នោះ​ទេ។

លោក​ថា​ ការ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​បោះឆ្នោត​ថ្មី​ អាច​នឹង​ត្រូវ​ធ្វើ​ឡើង ប្រសិន​បើ​ចង់​ឲ្យ​មាន​ការ​បង្កើត​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ព្រំដែន​ និង​តាម​ស្ថាន​ទូត​ និង​ស្ថាន​កុងស៊ុល​ប្រទេស​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ដែល​ពលករ​កម្ពុជា​បាន​ចេញ​ទៅ​បំពេញ​ការងារ។

​មន្ត្រី​គណបក្ស​កាន់​អំណាច​ បាន​លើក​ឡើង​ថា​ ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដែល​បាន​ជាង​៧០​ភាគរយ​ គឺ​ជា​ចំនួន​មួយ​ដ៏គួរ​ឲ្យ​មាន​មោទនភាព។​ ប៉ុន្តែ​មេដឹកនាំ​បក្ស​ប្រឆាំង​អះអាង​ថា​ អ្នក​មាន​សិទ្ធិ​ចុះ​ឈ្មោះបោះឆ្នោត​ប្រមាណ​ ២,៤​ លាន​នាក់​ទៀត​ នៅ​មិន​ទាន់​បាន​ចុះ​ឈ្មោះ​នៅ​ឡើយ។

លោក​ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ គ.ជ.ប​ បញ្ជាក់​ថា​ គ.ជ.ប​ នឹង​ពិនិត្យ​លទ្ធភាព​បន្ថែម​ថ្ងៃ​ចុះ​ឈ្មោះ​បោះឆ្នោត​ទៀត​ ប្រសិន​បើ​ប្រជាពលរដ្ឋ​មាន​ការ​តវ៉ា​ប្រមូល​ផ្តុំ​សុំ​ចុះ​ឈ្មោះ។​ លោក​ថ្លែង​ថា គ.ជ.ប​ នឹង​ធ្វើ​ការ​សម្រេចចិត្ត​ដោយ​ផ្អែក​លើ​ទិដ្ឋភាព​បច្ចេកទេស​ និង​មិន​ពាក់​ព័ន្ធ​នឹង​បញ្ហា​នយោបាយ​នោះ​ទេ៕

XS
SM
MD
LG