ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគថា អស្ថិរភាព​នយោបាយ​នៅ​មីយ៉ាន់ម៉ា អាច​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ ទិដ្ឋភាពទូទៅ​នៃ​ពហុកីឡដ្ឋាន​មួយ​ដោយ​មាន​ការដាក់​រូប​អ្នកគាំទ្រ​នៅ​លើ​កៅអី ដែល​ស្ថិត​នៅ​ពី​ក្រោម​ផ្លាក​យីហោ Adidas មុនពេល​ការប្រកួត MLS រវាង​ក្រុមកីឡា D.C. United និង​ក្រុមកីឡា New England Revolution នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
រូបឯកសារ៖ ទិដ្ឋភាពទូទៅ​នៃ​ពហុកីឡដ្ឋាន​មួយ​ដោយ​មាន​ការដាក់​រូប​អ្នកគាំទ្រ​នៅ​លើ​កៅអី ដែល​ស្ថិត​នៅ​ពី​ក្រោម​ផ្លាក​យីហោ Adidas មុនពេល​ការប្រកួត MLS រវាង​ក្រុមកីឡា D.C. United និង​ក្រុមកីឡា New England Revolution នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

អ្នក​ជំនាញ​ពាណិជ្ជកម្ម​និង​អ្នក​វិភាគ​នានា​បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ថា ពាណិជ្ជកម្មរវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​មីយ៉ាន់ម៉ា​អាច​ធ្លាក់​ចុះ​ខ្លាំង បន្ទាប់ពី​យោធា​មីយ៉ាន់ម៉ា​បាន​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​មក។

ចាប់តាំង​ពី​ឆ្នាំ ២០១៣ មក សហរដ្ឋ​អាមេរិក​និង​មីយ៉ាន់ម៉ា​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជា​ប្រចាំ​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​មួយ ដែល​បាន​បញ្ចប់​ការ​ដាក់​ទណ្ឌកម្ម​ជា​ច្រើន​ឆ្នាំ​របស់​សហរដ្ឋ​អាមេរិក​លើ​ប្រទេស​មីយ៉ាន់ម៉ា។

បើ​យោង​តាម​ទិន្នន័យ​របស់​ទីភ្នាក់ងារ​ជំរឿន​សហរដ្ឋ​អាមេរិក ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​ពាណិជ្ជកម្ម​ទំនិញ​ជាមួយ​គ្នា​ក្នុង​ទឹក​ប្រាក់​ប្រហែល ១ ពាន់ ៣ រយ​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០២០ ដែល​បាន​កើនឡើង​ពី​ចំនួន ១ ពាន់ ២ រយ​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១៩។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា ឧស្សាហកម្ម​ដែល​ទំនងជា​នឹង​រងប៉ះពាល់​ គឺ​ឧស្សាហកម្ម​ស្បែកជើង។ បើ​យោង​តាម​ក្រុមហ៊ុន Panjiva ឧស្សាហកម្ម​សំលៀកបំពាក់​និង​ស្បែកជើង​មាន​ចំនួន​ប្រហែល ៤១% នៃ​ការ​នាំ​ចូល​របស់​សហរដ្ឋ​អាមេរិក​ពី​ប្រទេស​មីយ៉ាន់ម៉ា។

ក្រុមហ៊ុន​សំលៀកបំពាក់ LL Bean, H&M និង Adidas ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​អាមេរិកាំង ដែល​ពឹងផ្អែក​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​មីយ៉ាន់ម៉ា។

សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ច័ន្ទ​ថា ខ្លួន​នឹង​ពិនិត្យ​ឡើង​វិញ​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ស្រប​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ពិចារណា​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​មីយ៉ាន់ម៉ា បន្ទាប់ពី​យោធា​បាន​ដណ្ដើម​គ្រប់គ្រង​ប្រទេស​នេះ​មក៕

XS
SM
MD
LG