ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេរីភាព​ផ្នែក​នយោបាយ​ និង​ពិរុទ្ធភាព


លោក បណ្ឌិត​ឡៅ ម៉ុងហៃ អ្នកវិភាគរាជ្យ​ម្នាក់​នៅ​ប្រទេស​កម្ពុជា។
លោក បណ្ឌិត​ឡៅ ម៉ុងហៃ អ្នកវិភាគរាជ្យ​ម្នាក់​នៅ​ប្រទេស​កម្ពុជា។
វ៉ាស៊ីនតោន៖ អ្នកវិភាគ​ឯករាជ្យ​ក្នុង​ប្រទេស​កម្ពុជា​និយាយ​ថា​ ការតស៊ូ​របស់​អ្នកនយោបាយ​ មិន​ថា​ឡើយ​នៅ​ក្នុង​ ឬ​ក្រៅ​ប្រទេស​ គឺ​អាច​មាន​ជ័យជំនះ​បាន​ដូចគ្នា។

«មាន​ឧទហរណ៍​នៅ​ប្រទេស​កម្ពុជា​ក៏​មាន​ នៅ​ប្រទេស​គេ​ក៏​មាន​ ដូចជា​ជំនាន់​យើង​មាន​កងទ័ព​វៀតណាម​មក​ត្រួតត្រា​ប្រទេស​យើង​ហ្នឹង​ក៏​ឃើញ​ថា​ដូចជា សម្តេចឪ​ក៏​នៅ​ក្រៅ​ប្រទេស​ដែរ​ ក៍​ដឹកនាំ​ចលនា​ទៅ។​ ហើយ​មុន​ហ្នឹង​ទៀត សម័យ​លន់ ណុល​ ក៍​សម្តេចឪ​គង្ស​នៅ​ក្រៅ​ប្រទេស​ដែរ​បាទ។ ម្ល៉ោះ​ហើយ​គឺ ដឹកនាំ​ចលនា​អី​ក៏​បាន​ជោគជ័យ​ម្យ៉ាង​ទៅ»។​

នេះ​បើ​តាម​ការអះអាង​របស់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ​ ដែល​ថ្លែង​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នៅ​យប់​ថ្ងៃព្រហស្បតិ៍​ទី​២៦ ខែកក្កដា ឆ្នាំ២០១២។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ គឺ​សំដៅ​ទៅ​លើ​ករណី​និរទេស​ខ្លួន​របស់​លោក​ សម រង្ស៉ី​នៅ​ក្រៅ​ប្រទេស​គេច​ពី​ពិរុទ្ធភាព​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​ កាលពី​ឆ្នាំ២០០៩​ក្នុង​ខេត្ត​ស្វាយរៀង។​ ការនិរទេស​ខ្លួន​នេះ​ត្រូវ​គេ​ដឹង​ថា ធ្វើ​ឲ្យ​ សមាជិក​ និង​ពលរដ្ឋ​ជា​ច្រើន​ដែល​គាំទ្រ​គណបក្ស​សម រង្ស៉ី ​ព្រួយបារម្ភ​ពី​ជីវិត​ នយោបាយ​របស់​លោក​ សម រង្ស៉ី​ និង​លទ្ធផល​បោះឆ្នោត​ទៅ​ថ្ងៃ​អនាគត។

លោក​ គល់ បញ្ញា​ នាយក​អង្គការ​ឃ្លាំ​មើល​ការបោះឆ្នោត​ ខុមហ្រ្វែល​បាន​ថ្លែង​ថា​ការបោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​ គឺ​ពឹង​ផ្អែក​លើ​វត្តមាន​ប្រធាន​បក្ស​ចូលរួម​ផ្ទាល់​ក្នុង​សកម្មភាព​នានា​ទាក់ទង​នឹង​ការបោះឆ្នោត៕
XS
SM
MD
LG