ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ជនជាតិ​ចិន​ដែល​​​ព្រមាន​បង្ក​អន្តិសុខ​ក្នុង​ខេត្ត​ព្រះ​សីហនុ​​នោះ​ មិនមែន​នៅ​ក្នុង​​កម្ពុជា​នោះ​ទេ


រូបឯកសារ៖ យុវជនជនជាតិ​ចិនមួយក្រុម បាន​បង្ហោះវីដេអូខ្លីមួយ ដោយគំរាមចង់​បង្ក​អសន្តិសុខនៅខេត្តព្រះសីហនុ។ (រូបដកស្រង់ពីវីដេអូ)
រូបឯកសារ៖ យុវជនជនជាតិ​ចិនមួយក្រុម បាន​បង្ហោះវីដេអូខ្លីមួយ ដោយគំរាមចង់​បង្ក​អសន្តិសុខនៅខេត្តព្រះសីហនុ។ (រូបដកស្រង់ពីវីដេអូ)

​មន្រ្តី​​នគរបាល​រាជធានី​ភ្នំពេញ​និង​ខេត្ត​ព្រះ​សីហនុ​ឲ្យដឹង​ថា​ ក្រុម​សមត្ថកិច្ច​ចិន​កំពុង​​ស៊ើប​អង្កេត​​តាម​ចាប់​ខ្លួន​​ជនជាតិ​ចិន​មួយ​ក្រុម​ ​ដែល​បាន​បង្ហោះ​វីដេអូ​គំរាម​​ចង់​បង្ក​អសន្ដិសុខ​នៅ​ខេត្ត​ព្រះ​សីហនុ ​ហើយ​ពួក​នេះ​មិន​មែន​នៅ​កម្ពុជា​​ទេ។

អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​បញ្ជាក់​ថា​ ក្រុម​ជនជាតិ​ចិន​ដែល​បាន​បង្ហោះ​វីដេអូព្រមាន​ចង់​បង្ក​អន្តិសុខ​ក្នុង​ខេត្ត​ព្រះ​សីហនុមិនមែនស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។​ នេះ​បើ​តាម​ការ​ផ្សាយ​លើ​គេហទំព័រ​អគ្គ​ស្នង​ការ​នគរបាល​ជាតិនៅ​ថ្ងៃពុធ​នេះ។​

មន្រ្តីនគរបាលជាន់​ខ្ពស់​រាជធានី​ភ្នំពេញ​និង​ខេត្ត​ព្រះ​សីហនុកាល​ពី​ថ្ងៃ​ច័ន្ទ​នេះ​ឲ្យ​ដឹង​ថា​ ក្រុម​សមត្ថ​កិច្ច​ចិន​កំពុង​បន្ត​ស៊ើប​អង្កេតតាម​ចាប់​ខ្លួនជនជាតិ​ចិន​មួយ​ក្រុម ​ដែល​បាន​បង្ហោះ​វីដេអូ​គំរាមចង់​បង្ក​អសន្ដិសុខ​នៅ​ខេត្ត​ព្រះ​សីហនុ។​

​ជនជាតិចិន​មួយ​ក្រុម​ដែល​មួយ​ចំនួនមាន​ដង​ខ្លួន​ទទេ ​គ្មាន​អាវ ​និង​មាន​ចាក់​សាក់​លើ​ដង​ខ្លួន​ផង បាន​បង្ហោះ​វីដេអូខ្លីមួយ​និង​និយាយ​ជា​ភាសាចិនដោយ​គំរាម​ថា ​នឹង​បង្ក​ចលាចល​នៅ​ក្នុង​ខេត្ត​ព្រះ​សីហុន។​

វីដេអូ​នេះ​ត្រូវ​បាន​គេ​ចែកចាយ​បន្ត​ជា​ច្រើន។​ ក្រុមជន​ជាតិចិននេះ​អះអាង​ថា​ ពួក​ខ្លួន​មក​ពី​ទីក្រុង​ ឆុងឈីង (Chong Qing)។​ បើ​តាម​គេហ​ទំព័រ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​ ​ក្រុម​ជនជាតិ​ចិន​ដែល​អគ្គស្នងការ​នគរបាល​ជាតិ​ហៅ​ថា ​ជា​ក្រុមសង្គម​ងងឹត​ចិន​នោះ ​មិន​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ។​ ហើយ​វីដេអូរបស់​ពួក​គេ​នោះ​គឺ​ជា​វីដេអូ​ចាស់៕

XS
SM
MD
LG