ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​កម្ពុជា​​ប្រជុំ​ពង្រឹង​សន្តិសុខ​និង​ទប់ស្កាត់​ការប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល


រូបឯកសារ៖ លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ថ្លែង​នៅក្នុង​ប្រជុំ​ផ្សព្វផ្សាយ​អន្តរស្ថាប័ន​ ស្តីពី​កិច្ចការពារ​ការចុះឈ្មោះ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥​ សីហា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ។ (VOA)

កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​នៅ​​ក្នុង​រាជធានី​ភ្នំពេញ​​ក្រោមអធិបតីភាព​របស់​លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ ដោយ​មាន​ការចូលរួម​ពី​អគ្គស្នង​ការរង​នគរបាល​ជាតិ ស្នងការនគរ​បាល​រាជធានី-ខេត្ត ប្រធាន​ និង​អនុប្រធាន​នាយកដ្ឋាន ​អង្គភាព​និង​នាយការិយាល័យ​ចំណុះ​សេនាធិការ​ទាំងអស់​ សរុប​ប្រមាណ​ជាង ១,០០០​ នាក់។

ថ្នាក់ដឹកនាំ​ប៉ូលិស​មកពី​ទូទាំង​ប្រទេស​កម្ពុជាបាន​ជួបប្រជុំ​គ្នា​នៅថ្ងៃ​អង្គារនេះ ដើម្បី​ទទួល​ការណែនាំ​ពី​វិធីទប់​ស្កាត់​ការប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា និងរក្សា​សណ្តាប់ធ្នាប់​នៅ​ពេល​បុណ្យភ្ជុំ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា។

កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​នៅក្នុង​រាជធានី​ភ្នំពេញក្រោមអធិបតីភាព​របស់​លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ ដោយ​មាន​ការចូលរួម​ពី​អគ្គស្នង​ការរង​នគរបាល​ជាតិ ស្នងការនគរ​បាល​រាជធានី-ខេត្ត ប្រធាន​ និង​អនុប្រធាន​នាយកដ្ឋាន ​អង្គភាព​និង​នាយការិយាល័យ​ចំណុះ​សេនាធិការ​ទាំងអស់​ សរុប​ប្រមាណ​ជាង ១,០០០​ នាក់ ។

លោក ឆាយ គឹមខឿន ​អ្នកនាំពាក្យ​នៃ​អគ្គស្នងការ​ប៉ូលិស​ជាតិ​បាន​ប្រាប់​អ្នកសារព័ត៌មាននិង​ត្រូវ​បាន​ដកស្រង់​ដោយ​គេហទំព័រ​ប៉ូលិស​កម្ពុជា​ថា៖

«សភាពការណ៍​ថ្មីៗ​នេះ​ មាន​ចលនា​ឧទ្ទាម​មាន​ចេតនា​រៀប​ផែនការ​ប៉ុនប៉ង​បង្ក​អសន្តិសុខ​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ ដែល​កើត​ចេញ​ពី​ការបោះឆ្នោត​របស់​ប្រជាពលរដ្ឋ‍»។

លោក គឹមខឿន បាន​បន្ថែម​ថា​កងកម្លាំង​ប៉ូលិស​ប្តេជ្ញា​«ពង្រឹង​សន្តិសុខ​ជារួម​ ដោយ​មិន​អនុញ្ញាត​ឲ្យ​កម្លាំង​អមិត្ត​ ឬ ពួកឧទ្ទាម​ណា​មក​បំផ្លិច​បំផ្លាញ​សុវត្ថិភាព​ សន្តិសុខ​ និង​សន្តិភាព ​ផលប្រយោជន៍​របស់​ជាតិ​ដែល​កំពុង​មាន​សព្វថ្ងៃនេះ​ឡើយ‍»។​

​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នៅ​ក្រៅ​ប្រទេស​បាន​រៀបចំ​ផែនការ​ឱ្យ​លោកសមរង្ស៊ី​ប្រធាន​ស្តីទី​គណបក្ស​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​នៅថ្ងៃទី​៩​ខែ​វិច្ឆិកា​ខាងមុខនិង​បានបំផុសឱ្យ​ពលរដ្ឋ​ទាមទារ​ការផ្លាស់ប្តូរ​ព្រម​ទាំង​អំពាវនាវ​កុំ​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ធ្វើ​បាប​ពលរដ្ឋ។​

កាលពីចុង​សប្តាហ៍​កន្លងមកនេះ​ អាជ្ញាធរ​ប៉ូលិស​បានចាប់​ឃាត់​ខ្លួន​អតីត​សកម្មជន​បក្ស​ប្រឆាំង​ចំនួន​៩​នាក់​និង​បន្ត​ចាប់​ខ្លួន​បន្ថែម​ទៀត​ដោយ​ចោទ​ប្រកាន់​ថា​ពួកគេ​បាន​ចូលរួម​ធ្វើ​សកម្មភាព​និង​ចូលរួម​កិច្ច​ប្រជុំ​ដើម្បី​ស្វាគមន៍​លោក​សមរង្ស៊ី។ រហូតមកដល់​ពេល​នេះ​មាន​អតីត​សកម្មជន​បក្ស​ប្រឆាំង​ចំនួន​២៦នាក់​ហើយ​កំពុង​ជាប់​ពន្ធនាគារ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG