ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​សង្គ្រោះជាតិ​ប្រជុំ​សម្រេច​លើក​ចុងក្រោយ​នៅ​ស.រ.អា​មុន​មាតុភូមិ​និវត្តន៍


គណៈអចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះជាតិ​​បាន​ជួប​ប្រជុំ​គ្នា​​នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាស្សាឈូសិត​ សហរដ្ឋ​អាមេរិក​កាលពីចុងសប្តាហ៍កន្លង​មកនេះ​​ដើម្បី​កំណត់​យុទ្ធសាស្រ្ត​ចុងក្រោយ​មុន​នឹង​​ធ្វើ​មាតុភូមិនិវត្តន៍​។ (រូបថតផ្តល់ឲ្យ)
គណៈអចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះជាតិ​​បាន​ជួប​ប្រជុំ​គ្នា​​នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាស្សាឈូសិត​ សហរដ្ឋ​អាមេរិក​កាលពីចុងសប្តាហ៍កន្លង​មកនេះ​​ដើម្បី​កំណត់​យុទ្ធសាស្រ្ត​ចុងក្រោយ​មុន​នឹង​​ធ្វើ​មាតុភូមិនិវត្តន៍​។ (រូបថតផ្តល់ឲ្យ)

សេចក្តី​សម្រេច​ដែលបាន​ចេញផ្សាយ​កាលពីថ្ងៃច័ន្ទ​​​​​មាន​៥ចំណុច​ ក្នុងនោះ​មាន​ការ​​ត្រៀម​ថវិកា​​សម្រាប់​​ផ្គត់ផ្គង់​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​ពួកគេ​រំពឹង​ថា​នឹង​ផ្តាច់ខ្លួន​ចេញពី​​រដ្ឋាភិបាល​របស់​លោកនាយករដ្ឋមន្ត្រី​​ហ៊ុនសែន​មកការពារ​ពលរដ្ឋ​ដែល​ចេញមកស្វាគមន៍​ប្រតិភូនេះ​ផង​ដែរ។​

អតីត​គណបក្ស​ប្រឆាំង​បាន​សម្រេច​ឱ្យលោកសមរង្ស៊ី​ប្រធាន​ស្តីទី​និងថ្នាក់ដឹកនាំ​ដែល​កំពុង​រស់​នៅ​នីរទេស​ខ្លួន​ក្រៅ​ប្រទេស​ និង​អ្នកគាំទ្រ​ព្រម​ទាំង​មន្ត្រីបរទេស​មួយ​ចំនួន​ជួបជុំ​គ្នា​នៅថ្ងៃទី​៥​ខែ​វិច្ឆិកា​នៅ​ប្រទេសមួយក្នុងតំបន់អាស៊ីមុន​នឹង​ពួកគេ​ធ្វើ​ដំណើរ​រួមគ្នា​ចូល​ក្នុង​ប្រទេសកម្ពុជា​នៅ​ថ្ងៃទី​៩​ខែ​វិច្ឆិកា។

ការសម្រេចនេះ​ធ្វើឡើង​ក្រោយ​ពីគណៈអចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះជាតិបាន​ជួប​ប្រជុំ​គ្នានៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាស្សាឈូសិត​ សហរដ្ឋ​អាមេរិក​កាលពីចុងសប្តាហ៍កន្លង​មកនេះដើម្បី​កំណត់​យុទ្ធសាស្រ្ត​ចុងក្រោយ​មុន​នឹងធ្វើ​មាតុភូមិនិវត្តន៍​ដើម្បី​ទៅស្តារលទ្ធិប្រជាធិបតេយ្យ​ដែល​បាន​ធ្លាក់ចុះ​អស់​ជាង​២ឆ្នាំ​មក​ហើយ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មានស្តីពី​ការ​សម្រេចនេះ។​

អ្នកចូលរួម​នៅក្នុង​ការ​ជួប​ប្រជុំ​គ្នា​នៃគណៈអចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះជាតិ នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាស្សាឈូសិត​ សហរដ្ឋ​អាមេរិក​កាលពីចុងសប្តាហ៍កន្លង​មកនេះដើម្បី​កំណត់​យុទ្ធសាស្រ្ត​ចុងក្រោយ​មុន​នឹងធ្វើ​មាតុភូមិនិវត្តន៍​។ (រូបថតផ្តល់ឲ្យ)
អ្នកចូលរួម​នៅក្នុង​ការ​ជួប​ប្រជុំ​គ្នា​នៃគណៈអចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះជាតិ នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាស្សាឈូសិត​ សហរដ្ឋ​អាមេរិក​កាលពីចុងសប្តាហ៍កន្លង​មកនេះដើម្បី​កំណត់​យុទ្ធសាស្រ្ត​ចុងក្រោយ​មុន​នឹងធ្វើ​មាតុភូមិនិវត្តន៍​។ (រូបថតផ្តល់ឲ្យ)

ប៉ុន្តែ​មន្ត្រី​គណបក្ស​នៅ​មិន​ទាន់​បញ្ជាក់ឱ្យ​ដឹង​ថា​ប្រទេស​មួយ​ណា​ឡើយ​ក្នុង​តំបន់​អាស៊ីនេះ​ដោយ​សារតែ​ហេតុផល​សន្តិសុខ។​

សេចក្តី​សម្រេច​ដែលបាន​ចេញផ្សាយ​កាលពីថ្ងៃច័ន្ទ​មាន​៥ចំណុច​ ក្នុងនោះ​មាន​ការត្រៀម​ថវិកាសម្រាប់ផ្គត់ផ្គង់​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​ពួកគេ​រំពឹង​ថា​នឹង​ផ្តាច់ខ្លួន​ចេញពីរដ្ឋាភិបាល​របស់​លោកនាយករដ្ឋមន្ត្រីហ៊ុនសែន​មកការពារ​ពលរដ្ឋ​ដែល​ចេញមកស្វាគមន៍​ប្រតិភូនេះ​ផង​ដែរ។​

លោកស្រី​មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​និង​ជា​អ្នកទទួល​បន្ទុក​រៀបចំ​មាតុភូមិ​និវត្តន៍​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«យើង​ជឿជាក់​ច្បាស់​ណាស់​ថា​នៅពេល​មាតុភូមិនិវត្តន៍​នៅថ្ងៃទី​៩វិច្ឆិកាឆ្នាំ​២០១៩​ខាងមុខ​នេះ​នៃ​លោក​ប្រធានស្តីទីសមរង្ស៊ី​និង​យើង​ខ្ញុំ​ទាំងអស់​គ្នា​នេះ​គឺ​ច្បាស់​ណាស់​អ្នកស្នេហាជាតិ​នៅ​ក្នុងជួរ​កងកម្លាំង​ប្រដាប់​អាវុធ​និង​មន្ត្រី រាជការ​ក៏​នៅ​តែទុក​រក្សា​ឧត្តម​គតិ​ជាអ្នកស្នេហាជាតិ។ ដូច្នេះ​យើង​ខ្ញុំ​ជឿជាក់​ច្បាស់​ណាស់​ថាប៉ូលិស​ទាហាន​ទាំងនោះ​នឹង​ដាក់​អាវុធ​ចុះ​ដើម្បី ការពារ​ប្រជា​ពលរដ្ឋ​ ការពារ​អ្នកប្រជាធិបតេយ្យ‍»។​

មន្ត្រី​គណបក្ស​ជាច្រើន​រូប​បាន​រត់ភៀសខ្លួន​ចេញពី​ប្រទេស​កម្ពុជា​ដើម្បី​គេច​ចេញ​ពីការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​គណបក្ស​កាន់អំណាច​នៅមុន​និង​ក្រោយ​ពី​តុលាការ​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​កាលពី​ខែ​វិច្ឆិកាឆ្នាំ​២០១៧​។ លោកកឹម សុខា​ដែល​ជា​ប្រធានគណបក្ស​កំពុង​ជាប់​ឃុំឃាំង​នៅ​លំនៅដ្ឋាន​ជាង​២ឆ្នាំដោយគ្មាន​ការកាត់ទោស។ លោក​ត្រូវ​បាន​ចោទប្រកាន់​ពីបទ​ក្បត់ជាតិ​ដោយ​ឃុបឃិត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ប៉ុន្តែ​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​បាន​បង្ហាញ​ភស្តុតាង​អ្វី​ដើម្បី​ដាក់បន្ទុក​លើ​ការចោទ​ប្រកាន់​នោះឡើយ។

លោកអេង ឆៃអ៊ាង​ អនុប្រធានគណបក្ស​សង្គ្រោះជាតិដែល​កំពុង​រស់​នៅ​នីរទេស​ខ្លួន​នៅ សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ប្រាប់​ក្នុងអ្នកចូលរួម​កាលពីចុងសប្តាហ៍​ថា៖

«ខ្លួនខ្ញុំ​ជាបុគ្គល​បាន​រៀបចំ​ខ្លួន​រួចហើយ​អត់មានរាថយទេ។ ពាក្យ​ស្លាប់​ ពាក្យ​ជាប់​គុក​អត់​មាន​នៅ​ក្នុង​ខ្លួនខ្ញុំ​ទៀតទេ​។ អត់​មាន​ទាល់តែ​សោះ​បងប្អូនព្រោះ​ពេល​វេលា​មក​ដល់​ហើយ​។ អត់​មាន​អ្នកណាស្លាប់​ពីរដង​ទេ ស្លាប់តែ​ម្តងទេ​។ ដូច្នេះ​យើង​បាន​ប្តេជ្ញា​ចិត្ត​ទាំងអស់​គ្នា។ លោក​ប្រធាន​សមរង្ស៊ី​ក៏លោក​បាន​ប្តេជ្ញាចិត្ត​ហើយ‍»។

យុទ្ធនាការគាំទ្រ​នៅ​ឆាក​អន្តរជាតិ​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​នាំ​ឱ្យ​មាន​អ្នកតំណាងរាស្ត្រ​សហភាព​អឺរ៉ុប​មួយ​ចំនួន​បានសម្រេច​ចិត្ត​ថា​នឹង​អម​ដំណើរ​លោក​សមរង្ស៊ី​វិល​ទៅ​ប្រទេស​កម្ពុជា​ផងដែរ។​

ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់​អាវុធនៅ​មិន​ទាន់​ឆ្លើយ​តប​នឹង​ការ​សម្រេច​នេះ​នៅឡើយទេ​ជា​ពិសេស​ពាក់​ព័ន្ធ​នឹង​ការ​ឧបត្ថម្ភ​កងកម្លាំង​ប្រដាប់​អាវុធ​ប៉ុន្តែ​អាជ្ញាធរ​បាន​បង្កើន​សម្ពាធ​លើ​អតីត​អ្នកគាំទ្រ​បាន​។

អាជ្ញាធរ​មានសមត្ថកិច្ចបានឃុំឃាំង​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៩​នាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ពាក់​ព័ន្ធ​នឹង​ការ​ជួប​ប្រជុំ​រៀបចំយុទ្ធសាស្រ្ត​ក្នុងពេល​កន្លង​មក​ដើម្បី​ត្រៀម​ចាំ​ស្វាគមន៍​លោក​សមរង្ស៊ី។​

ចាប់​ពីដើមឆ្នាំ​នេះ​គឺ​មាន​អតីត​សកម្មជន​គណបក្ស​នៅថ្នាក់​មូលដ្ឋាន​ចំនួន​២៦​នាក់​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​និង​មាន​ជាង​១៥០​នាក់​ទៀតត្រូវបាន​តុលាការ​កោះហៅ​បំភ្លឺ​។

សេចក្តី​សម្រេច​កាលពីចុង​សប្តាហ៍​នេះ​ក៏​អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​វិលត្រឡប់​ចូល​កម្ពុជា​ជាកម្លាំង​ជាមួយ​នឹង​គណបក្ស​សង្គ្រោះជាតិ​ផងដែរដើម្បី​ការផ្លាស់ប្តូរ៕

XS
SM
MD
LG