ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បំពង់​បង្ហូរ​ប្រេង​ដើរ​ឡើង​វិញ ស្របពេល​ដែល​ពលរដ្ឋ​អាមេរិក​សម្រុក​ទិញ​ប្រេងសំាង​ទុក


អ្នកបើកបររថយន្តម្នាក់សំចតនៅស្ថានីយ៍លក់ប្រេងសាំងមួយកន្លែង ដែលមានបិទសេចក្តីជូនដំណឹងថា អស់ប្រេងសាំង នៅទីក្រុង Falls Church រដ្ឋ Virginia កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២១។
អ្នកបើកបររថយន្តម្នាក់សំចតនៅស្ថានីយ៍លក់ប្រេងសាំងមួយកន្លែង ដែលមានបិទសេចក្តីជូនដំណឹងថា អស់ប្រេងសាំង នៅទីក្រុង Falls Church រដ្ឋ Virginia កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២១។

ម្ចាស់​ក្រុម​ហ៊ុន​បំពង់​បង្ហូរ​ប្រេង​ដ៏​សំខាន់​មួយរបស់​សហរដ្ឋ​អាមេរិក ​ដែល​រង​ការ​វាយ​ប្រហារ​ដោយការ​ជំរិត​ប្រាក់​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​ខ្លួន បាន​ប្រកាសពី​ការ​ចាប់​ផ្ដើម​ដំណើរ​ការ​ឡើង​វិញ។​

ក្រុមហ៊ុន​ Colonial Pipeline បានឲ្យ​ដឹងថា ​បំពង់​បង្ហូរ​ប្រេង​របស់​ខ្លួន​មាន​ដំណើរ​ការ​ឡើង​វិញហើយ​កាល​ពី​រសៀលថ្ងៃ​ពុធ ប៉ុន្តែ​ថានឹង​ត្រូវការ​ពេល​វេលា​ប៉ុន្មាន​ថ្ងៃទៀត​ ដើម្បី​ធ្វើ​ឲ្យ​ការ​ដឹក​ជញ្ជូន​ប្រេង​មាន​សភាព​ធម្មតា​វិញ។

ទីផ្សារ​មួយ​ចំនួន​ដែល​ទិញប្រេង​របស់​ក្រុមហ៊ុន​ Colonial Pipeline អាច​ជួប​ប្រទះ ឬ​បន្តជួប​ប្រទះ​ការ​រអាក់រអួល​ខ្លះ​ ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃដំបូង​នៃ​ការ​ចាប់ផ្តើម​ដឹកជញ្ជូន​ប្រេង​ឡើងវិញ​នេះ។

ក្រុមហ៊ុន Colonial Pipeline នឹង​ដឹក​ជញ្ជូន​ប្រេងសាំង ប្រេងម៉ាស៊ូត និង​ប្រេង​សម្រាប់​យន្តហោះ​ឲ្យ​បាន​ច្រើន និង​ប្រកប​ដោយ​សុវត្ថិភាព​តាម​ដែល​អាច​ធ្វើ​បាន រហូត​ដល់​ពេល​ទីផ្សារ​មានភាព​ប្រក្រតី​ឡើង​វិញ។​

នៅ​ពេល​នេះ រដ្ឋាភិបាល​សហរដ្ឋអាមេរិក និង​ក្រុមមន្ត្រី​ក្នុងវិស័យ​នេះ កំពុង​អំពាវនាវឲ្យ​អ្នក​បើកបរ​យានជំនិះ​ទំាងអស់ ឈប់​សម្រុក​ទិញ​ប្រេងសំាង​យ៉ាងស្លន់ស្លោរ និង​កុំទិញសាំង​ស្តុកទុក។

ហាងសាំង​ជាច្រើន​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន និង​រដ្ឋ Virginia អស់សាំង​លក់ ​កាលពី​ថ្ងៃពុធ៕

XS
SM
MD
LG