វ៉ាស៊ីនតោន៖ វិស័យវិទ្យាសាស្ត្រនៅមានកម្រិត និងមានតម្រូវការចាំបាច់នៅទីផ្សារការងារកម្ពុជា។ ប៉ុន្តែ វិស័យនេះទទួលបានការយកចិត្តទុកដាក់តិចតួចបំផុត ហើយនិស្សិតទៀតសោតក៏មិនសូវចូលចិត្តសិក្សាមុខវិជ្ជានេះដែរ។
នៅក្នុងកម្មវិធីសំឡេងជំនាន់ថ្មី New Voices ទី១៥ របស់វីអូអេ យើងបានអញ្ជើញលោក យឹម វីរៈ ដែលបានបញ្ចប់ការសិក្សាផ្នែករូបវិទ្យានៅសាកលវិទ្យាល័យម៉ាស្សាជូស៊ែត្តស៍(Massachusetts) ក្នុងទីក្រុងអ៊ែមហឺស្ត សហរដ្ឋអាមេរិក ហើយបច្ចុប្បន្នធ្វើការជាអ្នកស្រាវជ្រាវនៅសាលាវេជ្ជសាស្ត្រម៉ោន្ត ស៊ីណៃ (Mount Sinai) នាទីក្រុងញូវ យ៉ក សហរដ្ឋអាមេរិក។ លោកនិយាយអំពី «សារៈសំខាន់នៃរូបវិទ្យាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម»។