ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​អ៊ិន វិចិត្រ៖ បណ្តាញ​សង្គម​ Facebook ​បង្ក​លទ្ធភាព​ដល់​ការ​រក​ការងារ​ធ្វើ

  • អ៊ឹម សុធារិទ្ធ

លោក អ៊ិន វិចិត្រ បេក្ខជន​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​អភិវឌ្ឍន៍​នៃ​សាកលវិទ្យាល័យ​ មីឈីហ្គែន (Michigan) ក្រុង​​អាន់អារប័រ (Ann Arbor)​ សហរដ្ឋ​អាមេរិក​

បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook)​ មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពិភពលោក​និង​កម្ពុជា ​ជា​ពិសេស​ក្នុង​ចំណោម​យុវវ័យ​ដែល​ទិន្នន័យ​ក្រៅ​ផ្លូវការ​បង្ហាញ​ថា មក​ទល់​នឹង​ពេល​នេះ​ កម្ពុជា​មាន​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​មាន​ចំនួន​ប្រហែល​កន្លះ​លាន​ហើយ។

កម្មវិធី​សំឡេង​ជំនាន់ថ្មី​ទី​១១​នៃ​វីអូអេ (១៧ កក្កដា ២០១២) បាន​អញ្ជើញ​លោក​ អ៊ិន វិចិត្រ ដែល​ជា​បេក្ខជន​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​អភិវឌ្ឍន៍​នៃ​សាកលវិទ្យាល័យ​ មីឈីហ្គែន (Michigan) នៅ​ក្រុង​ អាន់អារប័រ (Ann Arbor)​ សហរដ្ឋ​អាមេរិក​ ជា​វាគ្មិន​ដើម្បី​ពិភាក្សាអំពី​តួនាទី​របស់​បណ្តាញ​សង្គម​ និង​លទ្ធភាព​នៃ​ការ​ស្វែង​រក​ការងារ។ ពេល​នេះ​ លោក​ អ៊ិន វិចិត្រ ​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​ដើម្បី​បំពេញ​យក​សញ្ញាប័ត្រ​បណ្ឌិត​របស់​លោក​ អំពី​ទំនាក់​ទំនង​រវាង​ចំនួន​មិត្រភក្តិ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ និង​លទ្ធភាព​នៃ​ការ​ស្វែង​រក​ការងារ។
XS
SM
MD
LG