ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វេជ្ជ​បណ្ឌិត​មួយ​ក្រុម​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេតឧក្រិដ្ឋកម្ម​ប្រឆាំង​​ជន​ជាតិ​ ​Rohingyas ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​


កុមារ​អាយុ​៧​ឆ្នាំ​ម្នាក់​ដែល​ជាជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ Mohammas Sohel បង្ហាញ​ពី​ស្នាមរបួស​កាំភ្លើង​នៅ​ទ្រូង​របស់​ខ្លួន​ក្នុង​ជំរំ​ Kutupalong ក្បែរ​ Cox's Bazar ប្រទេស​បង់ក្លាដែស​កាលពី​ថ្ងៃទី​១៩ ធ្នូ ឆ្នាំ ២០១៧។

​វេជ្ជ​បណ្ឌិត​មួយ​ក្រុមដែលជួយ​ព្យាបាល​ជន​ភៀសខ្លួន Rohingyas ​នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដែស និយាយ​ថាភស្តុតាង​វិទ្យាសាស្ត្រ និង​វេជ្ជសាស្ត្រច្បាស់​លាស់ បង្ហាញ​ថាជន​ភៀស​ខ្លួន​ទាំង​នោះ បាន​រង​គ្រោះ​ដោយ​សារ​អំពើហិង្សា​ក្នុង​កណ្តាប់​ដៃ​របស់​យោធា និង ជន​ស៊ីវិល​មីយ៉ាន់ម៉ា។

ក្នុង​របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា «សូម​ប្រាប់​ពិភពលោក​អំពី​អ្វី​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​លើ​ពួកយើង» ក្រុម​វេជ្ជបណ្ឌិត​ដើម្បី​សិទ្ធិ​មនុស្ស រៀប​រាប់​យ៉ាង​លំអិត​អំពី​ការ​រកឃើញ​របស់​ពួក​គេ ក្នុង​ការ​ព្យាបាល​ជន​ជាតិ​ Rohingya ចំនួន​២២​នាក់​ដែល​នៅ​រស់​រាន​មានជីវិត​ពី​ការ​វាយ​ប្រហារ​មួយ​កាល​ពី​ខែ​សីហា​ឆ្នាំ ២០១៧ លើ​ភូមិ Chut Pyin ក្នុង​រដ្ឋ Rakhine ​ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​មីយ៉ាន់ម៉ា។

អង្គការ​នេះ​បាន​និយាយ​ថា «​ Chut Pyin ​ជា​ឧទាហរណ៍​សំខាន់​មួយ​នៃ​យុទ្ធនាការ​សាប​ព្រួស​អំពើហិង្សា ​របស់អាជ្ញាធរ​មីយ៉ាន់​ម៉ា លើ​ជន​ជាតិ​ Rohinya និង​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ភូមិនោះ និង​នៅ​ទីកន្លែង​ផ្សេងៗ​ទៀត​ក្នុង​រដ្ឋ​ Rakhine និង​ការ​ប្រើ​ប្រាស់​ការ​រំលោភ​ផ្លូវភេទ ការ​កាប់​សម្លាប់ ការ​ប្លន់​ទ្រព្យ​សម្បត្តិ​ និង​ការ​បង្កប់​មីន​ដើម្បី​រារាំង​មិន​ឲ្យ​ពួកគេ​អាច​វិល​ត្រឡប់ទៅ​ផ្ទះ​សម្បែង​របស់​ពួកគេ​បាន៕

XS
SM
MD
LG