ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រង​រូបភាព៖ ពិធី​វិបស្សនា​អន្តរជាតិ​លើ​កដំបូង​នៅ​ខេត្តសៀមរាប

ពិធី​វិបស្សនា​អន្តរជាតិ​លើក​ដំបូង​មួយ ​ត្រូវបាន​ប្រារព្ធ​ឡើង​នៅវត្តរាជបូព៌ ក្នុង​ខេត្តសៀម​រាប​នៃ​ប្រទេស​កម្ពុជា។ ពិធី​នេះ​មានរយៈពេល​១០​ថ្ងៃ គឺចាប់ពីថ្ងៃទី​២៣ ខែ​មេសា​ ដល់​ថ្ងៃទី​២ ខែឧសភា។ ពិធី​នេះ​ត្រូវបាន​រៀប​ចំឡើង​ដោយ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​គឺ​លោកស្រី អ៊ាលឹម បូផារី ដែលជាទន្ត​ពេទ្យ​នៅ​ទីក្រុង Fairfax រដ្ឋ Virginia ជាអ្នក​ផ្តួចផ្តើម និង​ជា​អ្នក​ទទួល​រ៉ាប់​រង​លើ​ចំណាយ​លើពិធី​នេះ។ ឧបាសក ឧបាសិកា ប្រមាណ៦០០នាក់​ បាន​ចូល​រួម​កម្មវិធីនេះ។​ ក្នុង​ពិធីនេះ ព្រះ​សង្ឃ​ភូមា​ក៏​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួមនៅ​ក្នុង​សម្ភាសន៍​ ដើម្បី​ផ្តល់​ដំបូលន្មាន​ស្តីពី​សម្មាធិ។ លោកស្រី​ បូផារី មាន​ប្រសាសន៍​ថា​ ពិធីសម្មាធិ​នេះ​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​អ្នកចូលរួម ទាំង​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត។ លោកស្រី​បញ្ជាក់​ថា​ លោកស្រី​ចង់​ឲ្យ​ប្រជាជន​កម្ពុជា​មាន​សេចក្តីសុខផ្លូវចិត្ត៕

XS
SM
MD
LG