ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រងរូបភាព៖ ភ្លើង​ឆេះព្រៃ​បង្ក​ផល​ប៉ះពាល់​ដល់​គុណភាពខ្យល់​ក្នុង​ក្រុង​មួយ​ចំនួន​នៅ​សហរដ្ឋ​អាមេរិក

បើទោះបីជា​ភ្លើងឆេះព្រៃ​ជាច្រើន​កន្លែង​នៅ​រដ្ឋ California រដ្ឋ Oregon និងរដ្ឋ Washington ត្រូវបាន​ពន្លត់​បាន​ច្រើន​ក្តី ក៏ការ​ព្រួយបារម្ភ​កំពុង​កើន​ឡើង​ ស្របពេល​ដែល​គុណភាព​ខ្យល់​ក្នុង​បរិយាកាស​តាម​ទីក្រុង​មួយ​ចំនួន​ក្នុង​រដ្ឋ​ទាំង​បី​នេះ បាន​ធ្លាក់​ចុះ ដោយសារ​តែ​ផ្សែងដែល​បណ្តាល​មក​ពីភ្លើង​ឆេះ​ព្រៃ​បន្ត​គ្រប​ដណ្តប់​តំបន់​ទាំង​នោះ។ ផ្សែង​ដ៏ក្រាស់​នេះ​បាន​ចូល​ដល់​ក្នុង​គេហដ្ឋាន អគារ​អាជីវកម្ម និង​រថយន្ត​របស់​ពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងមួយចំនួន​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង ដូចជា​ទីក្រុង San Francisco ទីក្រុង Portland និង​ទីក្រុង Seattle ជា​ដើម។ អាជ្ញាធរ​ក្នុង​តំបន់​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ព្យាយាម​នៅ​ក្នុង​ផ្ទះ បើ​មិន​ចាំបាច់​កុំ​ចេញ​ទៅ​ខាង​ក្រៅ ដោយសារ​តែ​គុណភាព​ខ្យល់​ក្នុង​បរិយាកាស​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG