ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លទ្ធផលបោះឆ្នោតបឋមបង្ហាញថា ពលរដ្ឋថៃជ្រើសរើសគណបក្សគាំទ្រប្រជាធិបតេយ្យ

ក្រោយពីមណ្ឌលបោះឆ្នោតសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនៅប្រទេសថៃបានបិទ លទ្ធផលបោះឆ្នោតបឋមបង្ហាញថា គណបក្ស Move Forward ដែលដឹកនាំដោយលោក Pita Limjaroenrat បាននាំមុខគណបក្សផ្សេងៗទៀត ដោយឈ្នះបានអាសនៈ ១៥១ សម្រាប់អាសនៈ ៥០០ របស់រដ្ឋសភាថៃ។ គណបក្សនេះមានប្រជាប្រិយភាព និងទទួលបានគាំទ្រខ្លាំងពីសំណាកយុវជនថៃ ដែលខ្វាយខ្វល់ពីស្ថានភាពសេដ្ឋកិច្ច សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ជាពិសេសច្បាប់រាជាធិបតេយ្យដ៏តឹងរ៉ឹង។ ដោយឡែក គណបក្ស Pheu Thai ដែលដឹកនាំដោយអ្នកស្រី Paetongtarn Shinawatra ដែលជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ បានឈ្នះអាសនៈ ១៤១។ អ្នកស្រី Paetongtarn បានអបអរសាទរគណបក្ស Move Forward ចំពោះជ័យជម្នះរបស់គណបក្សនេះ៕


XS
SM
MD
LG