នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ពិធីស្បថចូលកាន់តំណែងរបស់លោក Joe Biden ប្រធានាធិបតីជាប់ឆ្នោត និងអ្នកស្រី Kamala Harris អនុប្រធានាធិបតីជាប់ឆ្នោត នឹងប្រព្រឹត្តធ្វើឡើង នៅពេលថ្ងៃត្រង់នាថ្ងៃពុធ ទី២០ ខែមករា នៅជណ្តើរខាងលិចវិមានសភាសហរដ្ឋអាមេរិក។ ខណៈពេលនេះ ការរៀបចំលម្អនានាក្នុងរដ្ឋធានីវ៉ាស៊ីនតោន កំពុងជិតរួចរាល់ ក្រោមការរឹតបន្តឹងសន្តិសុខដ៏ខ្លាំងក្លា ដោយមានការបិទផ្លូវជាច្រើនក្នុងរដ្ឋធានីនេះ។ ពិធីស្បថចូលកាន់តំណែងរបស់លោក Biden និងអ្នកស្រី Harris នេះ សាធារណជនទូទៅ មិនត្រូវបានអនុញ្ញាតឲ្យចូលរួមអបអរសាទរដូចពិធីមុនៗនោះទេ ដោយសារវិធានការទប់ស្កាត់ជំងឺកូវីដ១៩ និងវិធានការសន្តិសុខ៕
កម្រងរូបភាព៖ ការរៀបចំលម្អក្នុងរដ្ឋធានីវ៉ាស៊ីនតោនជិតរួចរាល់សម្រាប់ពិធីស្បថចូលកាន់តំណែង ខណៈសន្តិសុខបន្តរឹតបន្តឹង

១
ទង់ជាតិសហរដ្ឋអាមេរិកត្រូវបានដាក់លម្អនៅជុំវិញបរិវេណសេតវិមាន នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ សម្រាប់ពិធីស្បថចូលកាន់តំណែងរបស់លោក Joe Biden និងអ្នកស្រី Kamala Harris។

២
វេទិកាត្រូវបានរៀបចំឡើងសម្រាប់ពិធីស្បថចូលកាន់តំណែងរបស់លោក Joe Biden និងអ្នកស្រី Kamala Harris នៅបរិវេណវិមានសភាសហរដ្ឋអាមេរិក នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

៣
មន្ត្រីប៉ូលិសសន្តិសុខកំពុងពិនិត្យមើលវេទិកាដែលរៀបចំសម្រាប់ពិធីស្បថចូលកាន់តំណែងរបស់លោក Joe Biden និងអ្នកស្រី Kamala Harris នៅបរិវេណវិមានសភាសហរដ្ឋអាមេរិក នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។

៤
ទង់ជាតិសហរដ្ឋអាមេរិករាប់ពាន់ត្រូវបានដោតនៅលើវាល National Mall ក្បែរវិមានសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សម្រាប់ពិធីស្បថចូលកាន់តំណែងរបស់លោក Joe Biden និងអ្នកស្រី Kamala Harris។

៥
ទិដ្ឋភាពវិមានសភាសហរដ្ឋអាមេរិកថតពីលើអាកាស ខណៈការរៀបចំលម្អនានាជិតរួចរាល់ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ សម្រាប់ពិធីស្បថចូលកាន់តំណែងរបស់លោក Joe Biden និងអ្នកស្រី Kamala Harris។

៦
ការរៀបចំលម្អនានាកំពុងធ្វើឡើងនៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ មុនពិធីស្បថចូលកាន់តំណែងរបស់លោក Joe Biden និងអ្នកស្រី Kamala Harris។

៧
សន្តិសុខត្រូវបានរឹតបន្តឹងនៅជុំវិញបរិវេណវិមានសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន មុនពិធីស្បថចូលកាន់តំណែងរបស់លោក Joe Biden និងអ្នកស្រី Kamala Harris។

៨
ទង់ជាតិសហរដ្ឋអាមេរិករាប់ពាន់ត្រូវបានដោតនៅលើវាល National Mall ក្បែរវិមានសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សម្រាប់ពិធីស្បថចូលកាន់តំណែងរបស់លោក Joe Biden និងអ្នកស្រី Kamala Harris។

៩
សន្តិសុខត្រូវបានរឹតបន្តឹងនៅជុំវិញបរិវេណវិមានសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន មុនពិធីស្បថចូលកាន់តំណែងរបស់លោក Joe Biden និងអ្នកស្រី Kamala Harris។

១០
កងកម្លាំងឆ្មាំការពារជាតិកំពុងយាមល្បាតជុំវិញបរិវេណវិមានសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន មុនពិធីស្បថចូលកាន់តំណែងរបស់លោក Joe Biden និងអ្នកស្រី Kamala Harris។

១១
សន្តិសុខត្រូវបានរឹតបន្តឹងនៅជុំវិញបរិវេណវិមានសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន មុនពិធីស្បថចូលកាន់តំណែងរបស់លោក Joe Biden និងអ្នកស្រី Kamala Harris។

១២
ទិដ្ឋភាពដ៏ស្ងៀមស្ងាត់នៃដងវិថី Pennsylvania Avenue ខណៈការរៀបចំលម្អនានាជិតរួចរាល់ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ សម្រាប់ពិធីស្បថចូលកាន់តំណែងរបស់លោក Joe Biden និងអ្នកស្រី Kamala Harris។