ទំនប់ប្រទាក់ក្រឡា ដែលអាចស្តុកទឹកបាន១០លានម៉ែត្រគុប ស្ថិតនៅចម្ងាយប្រមាណ១០គីឡូម៉ែត្រ ពីក្រុងកំពត ខេត្តកំពត។ ទំនប់នេះបានបាក់នៅព្រឹកថ្ងៃទី១១ ខែសីហា គឺនៅចំពេលមានភ្លៀងធ្លាក់ខ្លាំង។ ហើយបានលិច ឃុំត្រពាំងព្រីងនិងឃុំកូនសត្វដែលមានប្រជាជនរស់នៅរាប់ពាន់គ្រួសារ។ លោកភឿន ពិសិធ អាយុ៣២ឆ្នាំ និយាយថា កម្លាំងទឹកភ្លៀង ដែលធ្លាក់មិនដាច់រយៈពេលជិតពីរសប្តាហ៍មកនោះ បានធ្វើឲ្យទំនប់ប្រទាក់ក្រឡាបាក់ស្រុតចុះ បង្កឲ្យមានការជន់លិចផ្ទះអ្នកភូមិ តែមិនមានគ្រោះថ្នាក់កើតឡើងនោះទេ៕
កម្រងរូបភាព៖ ឃុំចំនួនពីរនៅស្រុកទឹកឈូជន់លិចដោយសារការបាក់ទំនប់ទឹក
ទំនប់ប្រទាក់ក្រឡា ដែលអាចស្តុកទឹកបាន១០លានម៉ែត្រគុប ស្ថិតនៅចម្ងាយប្រមាណ១០គីឡូម៉ែត្រ ពីក្រុងកំពត ខេត្តកំពត។ ទំនប់នេះបានបាក់នៅព្រឹកថ្ងៃទី១១ ខែសីហា គឺនៅចំពេលមានភ្លៀងធ្លាក់ខ្លាំង។ ហើយបានលិច ឃុំត្រពាំងព្រីងនិងឃុំកូនសត្វដែលមានប្រជាជនរស់នៅរាប់ពាន់គ្រួសារ។ លោកភឿន ពិសិធ អាយុ៣២ឆ្នាំ និយាយថា កម្លាំងទឹកភ្លៀង ដែលធ្លាក់មិនដាច់រយៈពេលជិតពីរសប្តាហ៍មកនោះ បានធ្វើឲ្យទំនប់ប្រទាក់ក្រឡាបាក់ស្រុតចុះ បង្កឲ្យមានការជន់លិចផ្ទះអ្នកភូមិ តែមិនមានគ្រោះថ្នាក់កើតឡើងនោះទេ៕

១
ផ្ទះមួយខ្នងខូចខាតធ្ងន់ធ្ងរដោយសារការបាក់ទំនប់អាងទឹកប្រទាក់ក្រឡាក្នុងស្រុកទឹកឈូ ខេត្តកំពត។ (ហ៊ុល រស្មី/VOA)

២
ទឹកហូរចូលផ្ទះមួយខ្នងរបស់អ្នកភូមិ ក្រោយការបាក់ទំនប់អាងទឹកមួយក្នុងស្រុកទឹកឈូ ខេត្តកំពត ថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៩។ (ហ៊ុល រស្មី/VOA)

៣
លំនៅដ្ឋានជាច្រើនខ្នងបានជន់លិចដោយការបាក់ទំនប់អាងទឹកមួយឈ្មោះប្រទាក់ប្រឡា ក្នុងស្រុកទឹកឈូ ខេត្តកំពត ថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៩។ (ហ៊ុល រស្មី/VOA)

៤
អ្នកស្រីនាងអេង វ័យ៦៧ ឆ្នាំ ត្អូញត្អែរអំពីការខូចខាតស្រូវ ដោយសារការបាក់ទំនប់អាងទឹកមួយក្នុងស្រុកទឹកឈូ ខេត្តកំពត ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

៥
ភឿន ពិសិធ វ័យ៣២ឆ្នាំ ដើរចេញពីផ្ទះ ដែលកំពុងរងការជន់លិចនៅក្នុងឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

៦
យន់ ផល្លី អ្នកសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកក្នុងខេត្តកំពតថ្លែងអំពីការបាក់ស្រុតទំនប់អាងទឹកក្នុងស្រុកទឹកឈូ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

៧
សកម្មភាពស្តាឡើងវិញទំនប់អាងទឹកប្រទាក់ក្រឡាក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ (ហ៊ុល រស្មី/VOA)

៨
ភ្លៀងធ្លាក់ខ្លាំងបំផ្លាញទំនប់អាងទឹកប្រទាក់ក្រឡាក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ (ហ៊ុល រស្មី/VOA)