ពីរថ្ងៃបន្ទាប់ពីរដ្ឋសភាអាមេរិកបានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពលរដ្ឋខ្មែរជាច្រើននាក់មកពីជុំវិញសហរដ្ឋអាមេរិក និងកាណាដា បានមកជួបជុំគ្នានៅក្បែររដ្ឋសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសុំការគាំទ្រនិងអន្តរាគមន៍បន្ថែមពីរដ្ឋាភិបាលអាមេរិកដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នារសៀលថ្ងៃពុធ ទី១៧ ខែកក្កដានេះ។ ដោយមានកាន់បដានានានិងទង់ជាតិកម្ពុជា អាមេរិក និងកាណាដា អ្នកចូលរួមទាំងនោះបានស្រែកហ៊ូរ «កឹម សុខា! សម រង្ស៊ី!»។ លោកសម រង្ស៊ី ប្រធានស្តីទីគណបក្សប្រឆាំង លោកស្រី មូរ សុខហួរ និងមេដឹកនាំតំណាងគណបក្សនេះមួយចំនួនទៀត រួមទាំងសមាជិករដ្ឋសភាអាមេរិកដូចជាលោក Steve Chabot ក៏មានវត្តមាននៅក្នុងការប្រមូលផ្តុំគ្នានេះ៕
កម្រងរូបភាព៖ ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកប្រមូលផ្តុំគ្នាសុំអន្តរាគមន៍បន្ថែមពីអាមេរិក

១
ពលរដ្ឋខ្មែរ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមកពីរដ្ឋនានានៅសហរដ្ឋអាមេរិក និងកាណាដា ចូលរួមក្នុងការប្រមូលផ្តុំគ្នាមួយនៅក្បែររដ្ឋសភាអាមេរិក ដើម្បីទាមទារឲ្យរដ្ឋាភិបាលអាមេរិកជួយស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)

២
អ្នកចូលរួមម្នាក់កាន់បដាដែលសរសេរថា «របបលោកហ៊ុន សែន រំលោភសិទ្ធិពលរដ្ឋកម្ពុជា» នៅក្នុងការប្រមូលផ្តុំគ្នាមួយ នៅក្បែររដ្ឋសភាអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)

៣
អ្នកចូលរួមម្នាក់កាន់បដាដែលសរសេរថា «ហ៊ុន សែន ជាជនផ្តាច់ការ» នៅក្នុងការប្រមូលផ្តុំគ្នាមួយនៅក្បែររដ្ឋសភាអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)

៤
អ្នកចូលរួមកាន់បដារូបលោក កឹម សុខា និងលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង នៅក្នុងការប្រមូលផ្តុំគ្នាមួយ នៅក្បែររដ្ឋសភាអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ លោក កឹម សុខា កំពុងត្រូវបានរដ្ឋាភិបាលកម្ពុជាឃុំខ្លួននៅក្នុងគេហដ្ឋានរបស់លោកនៅរាជធានីភ្នំពេញ រីឯលោក សម រង្ស៊ី កំពុងនិរទេសខ្លួនរស់នៅប្រទេសបារាំង។ (ទែន សុខស្រីនិត/VOA)

៥
លោក Steve Chabot សមាជិករដ្ឋសភាប្រចាំរដ្ឋ Ohio មកពីគណបក្សសាធារណរដ្ឋ ថ្លែងនៅក្នុងការប្រមូលផ្តុំគ្នាមួយរបស់ពលរដ្ឋខ្មែរនិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដើម្បីទាមទារឲ្យរដ្ឋាភិបាលអាមេរិកជួយស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VO

៦
លោក សម រង្ស៊ី ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ ចូលរួមនៅក្នុងការប្រមូលផ្តុំគ្នាមួយ នៅក្បែររដ្ឋសភាអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)

៧
លោក អ៊ុង រិទ្ធី ប្រធានគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក ថ្លែងនៅក្នុងការប្រមូលផ្តុំគ្នាមួយរបស់ពលរដ្ឋខ្មែរនិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដើម្បីទាមទារឲ្យរដ្ឋាភិបាលអាមេរិកជួយស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)

៨
ព្រះតេជគុណប៊ុត ប៊ុនតិញ សកម្មជនបរិស្ថាននៃបណ្ដាញព្រះសង្ឃឯករាជ្យ ថ្លែងនៅក្នុងការប្រមូលផ្តុំគ្នាមួយរបស់ពលរដ្ឋខ្មែរនិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដើម្បីទាមទារឲ្យរដ្ឋាភិបាលអាមេរិកជួយស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)

៩
សមាជិកមេដឹកនាំនៃគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ ជួបជុំគ្នានៅក្បែររដ្ឋសភាអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)