កម្រងរូបភាព៖ ទិដ្ឋភាពថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់នៅរាជធានីភ្នំពេញ
យុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់ ដែលបានប្រព្រឹត្តទៅក្នុងរយៈពេលសរុបចំនួន ១៤ ថ្ងៃ ត្រូវបានបិទបញ្ចប់នៅថ្ងៃសុក្រនេះ ដោយមានគណបក្សនយោបាយមួយចំនួនហែក្បួនធំ ដោយមានមនុស្សចូលរួមច្រើនកុះករ នៅក្នុងរាជធានីភ្នំពេញ។ ក្រុមសកម្មជនរាប់ម៉ឺននាក់ មកពីគណបក្សធំៗពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀនបានចូលរួមក្បួនដង្ហែទាំងនេះ។ កម្ពុជានឹងធ្វេីការបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ នៅថ្ងៃអាទិត្យ ទី ០៥ ខែមិថុនានេះ។ ពលរដ្ឋកម្ពុជាដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើង មានជាង ១០ លាននាក់ ដែលក្នុងនោះពលរដ្ឋ ៩.២០៥.៦៧៥ នាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលគេរំពឹងថានឹងទៅបោះឆ្នោត៕