ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រង​រូប​ភាព៖ គណ​បក្ស​កម្ពុជា​និយម​ហែ​ក្បួន​ឃោសនា​បោះឆ្នោតនៅ​ភ្នំពេញ

នៅព្រឹក​ថ្ងៃអាទិត្យ​ ទី ២៩ ខែ​ឧសភា​នេះ គណ​បក្ស​កម្ពុជា​និយម​បាន​បើក​យុទ្ធនាការ​​ឃោសនា លើកទី​ ១​ របស់​​​​ខ្លួន ដើម្បី​រក​សំឡេង​គាំទ្រ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំសង្កាត់​​ អាណត្តិ​ទី ៥ នៅ​ក្នុង​សង្កាត់​បឹង​ទំពន់​ទី ២ ខណ្ឌ​មានជ័យ និង​សង្កាត់​រលួស​ ខណ្ឌ​ដង្កោ​ ​​រាជ​ធានី​ភ្នំពេញ​​ ដោយ​មាន​អ្នក​ចូល​រួម​គាំទ្រ​​ហែក្បួន​ឃោសនា​​ប្រមាណ​ ១០០ ​នាក់។ លោក ​យ៉ែម បុញ្ញឫទ្ធិ ​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​បច្ចុប្បន្ន​ជា​ប្រធាន​បក្ស​កម្ពុជានិយម​ បាន​ថ្លែង​សារ​និង​គោល​នយោបាយ​​បក្ស​ ​ទៅ​ប្រជា​ពលរដ្ឋ​ នៅ​ខាង​មុខ​ផ្សារ​ប៉េសេ ហើយ​បន្ត​​ហែក្បួន​ឃោសនា​បោះឆ្នោត។ គណ​បក្ស​កម្ពុជា​និយម ដែល​ទើប​តែ​បង្កើត​ឡើង​នៅខែ​វិច្ឆិកា​ ឆ្នាំ ២០២១ ​​បាន​ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ​ឃុំសង្កាត់​ចំនួន​ ៣៨ នៃ​ឃុំ​សង្កាត់​សរុប ​១.៦៥២ ទូទាំង​ប្រទេស។ គណ​បក្ស​មួយ​នេះ រំពឹង​ថា​ ខ្លួន​នឹង​ទទួល​បាន​សំឡេង​​គាំទ្រ​ពី​សំណាក​ប្រជាពលរដ្ឋ​ នៅក្នុង​ថ្ងៃ​បោះឆ្នោ​ត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ នាថ្ងៃទី​ ០៥ ខែ​មិថុនា​ខាង​មុខ៕


XS
SM
MD
LG