ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រងរូបភាព៖ លំនៅដ្ឋាននិងចរាចរណ៍នៅខណ្ឌដង្កោរងទឹកជន់លិចកាន់តែខ្លាំង

ផ្សារ​ព្រែក​ជ្រៃ​ដែល​ស្ថិត​ក្នុង​សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ ​ធ្លាប់​តែ​កុះករ​ដោយ​សកម្មភាព​លក់​ដូរ​ និង​មាន​យាន​ជំនិះ​តូច​ធំ​ ធ្វើ​ដំណើរ​ទៅ​មក​កាត់​តាម​ទីប្រជុំជន​ ដែល​ភ្ជាប់​ពី​តំបន់​ចម្ការ​ដូង​ ទៅ​កាន់​រង្វង់​មូល​នារី​ត្រកង​កួរ​ស្រូវ​ នៅ​ផ្លូវជាតិ​លេខ ​២។​ ប៉ុន្តែ​ ចាប់​តាំង​ពី​ព្រលប់​ថ្ងៃ​ពុធ​មក​ ទីផ្សារ​នេះ​បាន​ក្លាយ​ជា​ទីទួល​សុវត្ថិភាព ​ដែល​មាន​កងទ័ព​ជើងទឹក​និង​កងទ័ព​ជើង​គោក​នៅ​ប្រមូល​ផ្ដុំ​ជាមួយ​នឹង​អូប័រ​របស់​ពួកគេ​ បន្ទាប់​ពី​ទឹក​ដែល​ហូរហៀរ​ចេញ​ពី​ស្ទឹង​ព្រែកត្នោត​ ដែល​នៅ​ក្បែរ​ខាង​មក​ចាប់​ផ្ដើម​ពន្លិច​ផ្លូវជាតិ​លេខ ​២០៧។​ សំណង់​បុរី​លំនៅដ្ឋាន​នានា ​ដែល​នៅ​ទាប​ជាង​ផ្លូវ​នេះ​ រង​ការ​លិចលង់​យ៉ាង​ដំណំ។ ​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ចេញ​តាម​ទូក​ដឹក​ទាំង​មនុស្ស​ ដឹក​ទាំង​អីវ៉ាន់ ​មក​កាន់​ផ្សារ​ព្រែកជ្រៃ ​ដែល​នៅ​ខ្ពស់​ជាងទឹក​នៅ​ឡើយ។​ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​បាន​ប្រកាស​ថា ​ក្រុម​ការងារ​កំពុង​បន្ត​តាម​ដាន​ស្ថាន​ភាព​ទឹក​នៅ​ទំនប់​សណ្ត​ស្ទឹង​ព្រែកត្នោត ​នៅ​ភូមិ​សាស្រ្ត​ភាគ​ខាង​លិច​រាជធានី​ភ្នំពេញ​ និង​ខេត្ត​កណ្តាល៕

XS
SM
MD
LG