កម្រងរូបភាព៖ គណបក្សភ្លើងទៀនខេត្តសៀមរាបបានបិទបញ្ចប់ការហែក្បួនឃោសនាគោលនយោបាយបក្ស
នៅរសៀលថ្ងៃសុក្រ ទី ០៣ ខែមិថុនានេះ គណបក្សភ្លើងទៀនខេត្តសៀមរាប បានហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងគាំទ្ររបស់ខ្លួន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ដែលនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនាខាងមុខនេះ។ ថ្ងៃចុងក្រោយនៃក្បួនឃោសនារបស់គណបក្សប្រឆាំងដែលទើបតែចាប់ផ្តើមសកម្មភាពឡើងវិញបានប្រមាណ ៥ ខែនេះ បានដឹកនាំដោយប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តសៀមរាប លោក សុខ គឹមសេង ជាមួយអ្នកគាំទ្រចូលរួមហែយ៉ាងច្រើនកុះករផងដែរ។ គណបក្សប្រឆាំងមួយនេះ បានដាក់បេក្ខភាពឈរឈ្មោះជាមេឃុំ ប្រកួតប្រជែងការបោះឆ្នោតបានចំនួន១.៦២៣ ឃុំសង្កាត់ក្នុងចំណោមឃុំសង្កាត់សរុប ១.៦៥២ នៅទូទាំងប្រទេស ដោយប្រកៀកប្រកិតនឹងគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រឹមតែ ២៩ ឃុំសង្កាត់ប៉ុណ្ណោះ៕
![ទិដ្ឋភាពទូទៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ របស់គណបក្សភ្លើងទៀន នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)](https://gdb.voanews.com/096e0000-0a00-0242-96c8-08da454be951_w1024_q10_s.jpeg)
![ទិដ្ឋភាពទូទៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ របស់គណបក្សភ្លើងទៀន នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)](https://gdb.voanews.com/09470000-0a00-0242-ebf4-08da454be9bf_w1024_q10_s.jpeg)
![អ្នកគាំទ្រគណបក្សភ្លើងទៀនម្នាក់លើកដៃ ខណៈពេលចូលរួមហែក្បួននៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ នៅខេត្តសៀមរាប ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)](https://gdb.voanews.com/096e0000-0a00-0242-4037-08da454be2e5_w1024_q10_s.jpeg)
![សមាជិកម្នាក់នៃគណបក្សភ្លើងទៀនថ្លែងនៅក្នុងការហែក្បួននៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ នៅខេត្តសៀមរាប ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)](https://gdb.voanews.com/09470000-0a00-0242-df33-08da454bdc0b_w1024_q10_s.jpeg)
![អ្នកគាំទ្រគណបក្សភ្លើងទៀនញញឹម ខណៈពេលពួកគេចូលរួមហែក្បួននៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ នៅខេត្តសៀមរាប ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)](https://gdb.voanews.com/0f590000-0aff-0242-7cab-08da454bdbff_w1024_q10_s.jpeg)
![ទិដ្ឋភាពទូទៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ របស់គណបក្សភ្លើងទៀន នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)](https://gdb.voanews.com/096e0000-0a00-0242-008f-08da454bfb28_w1024_q10_s.jpeg)
![ទិដ្ឋភាពទូទៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ របស់គណបក្សភ្លើងទៀន នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)](https://gdb.voanews.com/0f590000-0aff-0242-49c2-08da454bf522_w1024_q10_s.jpeg)
![អ្នកគាំទ្រគណបក្សភ្លើងទៀនចូលរួមហែក្បួននៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ នៅខេត្តសៀមរាប ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)](https://gdb.voanews.com/09470000-0a00-0242-1338-08da454bdc00_w1024_q10_s.jpeg)