កម្រងរូបភាព៖ ភ្នំពេញបានបិទបញ្ចប់ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥
ដំណើរការនៃការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥នេះត្រូវបានបិទបញ្ចប់នៅរសៀលម៉ោង ៣ ថ្ងៃអាទិត្យនេះ។ មន្ត្រីនៅការិយាល័យរៀបចំការបោះឆ្នោត បានបើកហិបឆ្នោត ហើយរៀបចំរាប់សន្លឹកឆ្នោត និងបន្តការងាររាប់សន្លឹកឆ្នោតនៅមណ្ឌលមួយបោះឆ្នោតមួយ នៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។ ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងសង្កាត់របស់ខ្លួន បានមកតាមដានការរាប់សន្លឹកឆ្នោតនេះ។ លទ្ធផលបឋមនិងត្រូវប្រកាសចាប់ពីល្ងាចនេះ។ លទ្ធផលផ្លូវការត្រូវបានគេរំពឹងថានឹងប្រកាសនៅថ្ងៃ២៦ ខែមិថុនាខាងមុខនេះ៕

១
មន្រ្តីរៀបចំការបោះឆ្នោតលើកបង្ហាញស្លឹកឆ្នោតម្តងមួយសន្លឹកៗ ខណៈពេលកំពុងរាប់សន្លឹកឆ្នោត ទៅកាន់ក្រុមការងារអង្កេតការណ៍ នៅមណ្ឌលបោះឆ្នោតមួយក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

២
នៅមណ្ឌលបោះឆ្នោតមួយក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា មន្រ្តីរៀបចំការបោះឆ្នោតចាក់សន្លឹកឆ្នោតចេញពីហិបឆ្នោត រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

៣
នៅមណ្ឌលបោះឆ្នោតមួយក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា មន្រ្តីរៀបចំការបោះឆ្នោតចាក់សន្លឹកឆ្នោតចេញពីហិបឆ្នោត រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

៤
មន្រ្តីរៀបចំការបោះឆ្នោតកត់ត្រាចំនួនស្លឹកឆ្នោតដែលបានរាប់ នៅមណ្ឌលបោះឆ្នោតមួយក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

៥
មន្រ្តីរៀបចំការបោះឆ្នោតកត់ត្រាចំនួនស្លឹកឆ្នោតដែលបានរាប់ នៅមណ្ឌលបោះឆ្នោតមួយក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

៦
មន្រ្តីរៀបចំការបោះឆ្នោតកំពុងរាប់សន្លឹកឆ្នោត នៅតាមការិយាល័យបោះឆ្នោត នៅរាជធានីភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

៧
ប្រជាពលរដ្ឋអង្គុយអង្កេតមើលការរាប់សន្លឹកឆ្នោតនៅមណ្ឌលបោះឆ្នោតមួយ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)