ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ហ្វីលីពីន​​៖​ ចំនួន​អ្នក​​ស្លាប់​​​ដោយ​សារ​ខ្យល់​ព្យុះ​ទីហ្វុង​កើន​ឡើង​ដល់​​ចំនួន​៣៨៨​នាក់​


ស្រ្តីម្នាក់ឈរ​ក្បែរ​កូន​ប្រុស​របស់​នាង ពេល​នាង​មើល​ផ្ទះ​ដែល​រង​ការ​ខូច​ខាត​ដោយ​សារ​ខ្យល់​ព្យុះ​ទីហ្វុង Rai ក្នុង​ក្រុង Cebu ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​បុណ្យ​ណូអែល ទី២៥ ខែ​ធ្នូ ឆ្នាំ២០២៤។
ស្រ្តីម្នាក់ឈរ​ក្បែរ​កូន​ប្រុស​របស់​នាង ពេល​នាង​មើល​ផ្ទះ​ដែល​រង​ការ​ខូច​ខាត​ដោយ​សារ​ខ្យល់​ព្យុះ​ទីហ្វុង Rai ក្នុង​ក្រុង Cebu ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​បុណ្យ​ណូអែល ទី២៥ ខែ​ធ្នូ ឆ្នាំ២០២៤។

ចំនួន​អ្នក​ស្លាប់សរុបដោយ​សារ​ខ្យល់​ព្យុះ​សង្ឃរា​ដ៏​បំផ្លិចបំផ្លាញ​បំផុត​ក្នុង​ប្រទេស​ហ្វីលីពីនបាន​កើន​ឡើង​ដល់​ចំនួន​៣៨៨​នាក់​ហើយនៅ​ថ្ងៃ​ចន្ទ​នេះ​ខណៈ​ពេល​ដែលជំងឺផ្ទុះ​ឡើង​កំពុង​គំរាម​កំហែង​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ដែល​រង​គ្រោះ​ថ្នាក់​ដោយ​សារ​ខ្យល់​ព្យុះ​នេះ។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ខ្យល់​ព្យុះ​ទីហ្វុងរ៉ាយ​បាន​បោក​បក់​មក​លើ​តំបន់​ខាង​ត្បូង​និង​កណ្តាល​របស់​ប្រទេស​ហ្វីលីពីន​កាល​ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃ​ទី​១៧ ខែធ្នូ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ដោយ​បណ្តាល​ឲ្យ​មាន​ការ​ដាច់​ចរន្តអគ្គិសនី បាក់ ដើមឈើ​និងទឹកជំនន់​បណ្តាល​ឲ្យមនុស្ស​ស្លាប់​និង​ធ្វើ​ឲ្យ​មនុស្សរាប់​ម៉ឺននាក់​ផ្សេង​ទៀត​បាត់​បង់​ទី​លំនៅ។

ការរិយាល័យ​ការ​ពារ​ជនស៊ីវិលនៅ​ក្នុង​ទីក្រុង​ម៉ានីល បានបញ្ចេញ​តួលេខ​អ្នក​ស្លាប់​ដោយ​សា​ខ្យល់​ព្យុះ​ទីហ្វុង​រ៉ាយ​ថា មាន​ចំនួន៣៨៨​នាក់ ដោយ​មនុស្ស​ចំនួន​៦០​នាក់ផ្សេង​ទៀត​នៅកំពុង​បាត់​ខ្លួន​នៅ​ឡើយ ហើយ​មនុស្សរាប់​រយ​នាក់​ផ្សេង​ទៀត​បាន​ទទួល​រង​របួស​នោះ។ តួលេខ​របស់ប៉ូលិស​កាល​ពី​ពេល​មុន​លើក​ឡើង​ថា​ចំនូន​អ្នក​ស្លាប់​សរុប​ដោយ​សារ​ខ្យល់​ព្យុះ​នេះ​មាន​ចំនួន៣៧៥​នាក់។

មន្ត្រី​ការិយាល័យ​ការ​ពារ​ជន​ស៊ីវិល បាន​បញ្ជាក់​ថា​មនុស្ស​ប្រមាណ​ជាង​៤​លាន​នាក់​នៅ​ក្នុង​ទីក្រុងនិង​ទី​ប្រជុំជន​ចំនួន​៤៣០​បាន​ទទួលជំនួយ​សង្គ្រោះដោយ​សារ​ខ្យល់​ព្យុះ​ទីហ្វុង​នេះ។ ផ្ទះ​ប្រមាណ​៤សែន​៨ម៉ឺន​២ពាន់​ខ្នង​ត្រូវទទួល​រង​ការ​ខូច​ខាត​ឬ​បំផ្លាញ។
មនុស្ស​ប្រមាណ​ជាង​៣សែន​នាក់ កំពុង​ស្ថិត​ក្នុង​ជំរំ​ជនភៀសខ្លួន ដោយ​មនុស្ស​ប្រមាណ​ជាង​២សែន​នាក់​ផ្សេង​ទៀត​កំពុង​ស្ថិត​នៅ​ផ្ទះ​សាច់​ញាតិ​ឬ​មិត្តភ័ក្ត​របស់​ពួក​គេ។

អ្នក​រស់​រាន​មាន​ជីវិតមួយ​ចំនួន​បាន​ប្រដូច​ខ្យល់​ព្យុះ​ទីហ្វុង​រ៉ាយ​ទៅ​នឹង​ខ្យល់​ព្យុះ​ទីហ្វុង​ដ៏​ខ្លាំង​មួយ​ដែល​មាន​ឈ្មោះ Haiyan ដែល​បាន​សម្លាប់​មនុស្ស​ឬ​បាត់​ខ្លួន​ប្រមាណ​៧.៣០០​នាក់ដែល​បាន​វាយ​ប្រហារ​ប្រទេស​ហ្វីលីពីន​ភាគកណ្តាល​កាល​ពី​ឆ្នាំ២០១៣​ហើយ​នៅ​តែ​ស្ថិតជា​ព្យុះ​ទីហ្វុងដែលធ្វើ​ឲ្យ​មនុស្ស​ស្លាប់ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្ររបស់​ប្រទេស​ហ្វីលីពីន​នោះ៕

XS
SM
MD
LG