ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ហ្វីលីពីន​ស្នើ​វិធី​ថ្មី​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ដ៏​ធ្ងន់ធ្ង​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី


រួបភាព​ឯកសារ៖ លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ថ្លែង​នៅ​ក្នុង​សុន្ទរកថា​ទៅ​កាន់​ប្រជាជាតិ​លើក​ទី៤​របស់​លោក​នៅ​ក្នុង​សភា​ហ្វីលីពីន ក្នុង​ក្រុង Quezon កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។
រួបភាព​ឯកសារ៖ លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ថ្លែង​នៅ​ក្នុង​សុន្ទរកថា​ទៅ​កាន់​ប្រជាជាតិ​លើក​ទី៤​របស់​លោក​នៅ​ក្នុង​សភា​ហ្វីលីពីន ក្នុង​ក្រុង Quezon កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។

ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន​លោក Rodrigo Duterte បាន​ស្នើ​ច្បាប់​ពន្ធគយ​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​ និង​លុបចោល​កម្រៃ​ជើងសារ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ។

វិធានការ​២​ដែល​បាន​ស្នើឡើង​ដោយ​ប្រ​ធានា​ធិបតី​ហ្វីលីពីន​លោក Rodrigo Duterte នៅ​សប្តាហ៍​នេះ ​នឹង​ធ្វើ​ឲ្យមាន​ប្រសិទ្ធិភាពខ្លះ​ក្នុងការ​ដោះស្រាយ​អំពើ​ពុករលួយ​យ៉ាង​ធ្ងន់ធ្ងរបំផុត​ក្នុង​ប្រទេស​នៅ​តំបន់​អាស៊ី​នោះ ក៏ប៉ុន្តែ មិន​ដោះស្រាយបញ្ហា​នោះបាន​ទេ។ នេះ​បើ​តាម​ក្រុម​អ្នក​ជំនាញ។

ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​ស្នើ​កាល​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​នូវ​វិធីយក​ពន្ធគយ​ថ្មី​មួយ​រួម​ជាមួយ​ការ​លុប​បំបាត់​ឈ្មួញ​កណ្តាល​ដែល​ជា​មនុស្សជួយ​ពួក​ពាណិជ្ជករ​ដឹកទំនិញ​ចូល ឬ​ចេញពី​ប្រទេស។ លោក​ប្រធានាធិបតី Duterte បាន​យក​បញ្ហា​ពុករលួយ​ជា​អាទិភាព​ចាប់​តាំង​ពី​ចូលកាន់​តំណែង​នៅ​ឆ្នាំ​២០១៦​មក។

ប្រទេស​ហ្វីលីពីន មាន​ចំណាត់​ថ្នាក់​ទី​៩៩​នៃ​ប្រទេស១៨០​នៅ​លើ​បញ្ជី​ពុករលួយ​ឆ្នាំ​២០១៨របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ដែល​ពិន្ទុ​ខ្ពស់​ជា​ប្រទេស​មិន​សូវ​មាន​អំពើ​ពុករលួយ។

ថ្វីបើ ​មាន​ការ​ធ្លាក់ចុះ​ក៏ដោយ អំពើ​ពុករលួយ ​នៅតែ​ពិបាក​ដោះស្រាយ​នៅ​ក្នុង​ប្រ​ទេស​ហ្វីលីពីន ​ពីព្រោះ​តែ ពួក​ពាណិជ្ជករ​និង​មន្រ្តី​ចាប់តាំងពី​ក្រសួង​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​រដ្ឋាភិបាល​កណ្តាល​បាន​ចូលរួម​ក្នុង​ការប្រព្រឹត្ត​អំពើ​ពុករលួយ​នោះ។

លោក Eduardo Araral ជា​សាស្រ្តាចារ្យ​ជំនួយ​នៅឯ​សាលា​គោលនយោបាយ​សាធារ ណៈ​នៃ​សាកល​វិទ្យាល័យ​ជាតិ​សិង្ហបុរី​និយាយ​ថា៖ «មិន​មាន​ប្រព័ន្ធ​ណា​មួយ​ដែល​មនុស្ស​ជាតិ មិន​អាច​រកវិធី​ផ្សេង​បាន​ទេ។ តែងតែ ​មាន​ចន្លោះ​ប្រហោង​ខ្លះ ដូច្នេះ​អ្វី​ដែល​សំខាន់​គឺ​ថា តើ​ប្រព័ន្ធ​ផ្សេង​ទៀត មាន​ភាព​ប្រសើរ​ជាង​ប្រព័ន្ធ​ចាស់​ដែរ​ឬ​ទេ»។

លោក Araral ​មាន​ប្រសាសន៍​ទៀត​ថា អំពើ​ពុករលួយ​ក្នុង​ប្រទេស​ហ្វីលីពីន ​បាន​លេចធ្លោ​ពីព្រោះ​តែ​វា​មាន «ការស៊ុម​គ្រលំ» ហើយ​ទាក់ទិន​នឹង​ពួក​អ្នក​មាន​ផល​ប្រយោជន៍​តាម​រយៈទំនាក់​ទំនង​រវាង​ពាណិជ្ជករ​នឹង​រដ្ឋាភិបាល។

បញ្ហា​ដែល​មាន​អាយុ​រាប់​ទសវត្សរ៍​មក​ហើយ​នោះ បាន​ត្រូវ​គេ​ស្តី​បន្ទោស​ថា​កើត​ឡើង​ដោយសារ​មាន​ភាពក្រីក្រ​យ៉ាង​ខ្លាំង​ដែល​ប៉ះពាល់​ជនជាតិ​ហ្វីលីពីន​ប្រហែល​២០ភាគ រយ ​ដោយ​បាន​បង្វែរ​ប្រភព​ធនធាន​ដែល​អាច​ជួយ​ជន​ក្រីក្រ។ អំពើ​ពុក​រលួយ ក៏​ធ្វើ​ឲ្យ​ពួក​អ្នក​វិនិ​យោគទុន​បរទេស​មាន​ការ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ការ​សូកប៉ាន់​ និង​ការ​អនុគ្រោះ​និយម។ ហ្វីលីពីន ​មាន​ចំណាត់​ថ្នាក់​ទី១២៤​នៃ​ប្រទេស​ទាំងអស់​ចំនួន១៩០​នៅ​លើ​តារាង​នៃ​ប្រទេស​ងាយស្រួល​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ធនាគារ​ពិភព​លោក​នៅ​ឆ្នាំ​នេះ។

របាយការណ៍​បណ្តាញ​ព័ត៌មាន Online របស់​ហ្វីលីពីន​មាន​ឈ្មោះ​ថា Rappler.com ប្រាប់​ឲ្យ​ដឹង​ថា ហ្វីលីពីន​បាន​បាត់បង់​ប្រាក់ ៤១០,៥ពាន់​លាន​ដុល្លាររវាង​ឆ្នាំ​១៩៦០​ដល់ឆ្នាំ​២០១១ «ទៅ​ក្នុង​លំហូរ​ហិរញ្ញវត្ថុ​ខុស​ច្បាប់»។ លោក Rajiv Biswas ប្រធាន​សេដ្ឋវិទូ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅឯ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ IHS Markit ក្នុង​ប្រទេស​សិង្ហបុរី បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា ប្រសិន​បើ​យើង​ក្រឡេក​មើល​រូបភាព​ធំ​ឡើង​នូវ​ប្រសិទ្ធិភាព​របស់​រដ្ឋាភិបាល​និង​ច្បាប់​ទម្លាប់​ ហ្វីលីពីន​នៅ​មិនទាន់​អាច​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ខ្លះ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍»។

ប្រធានាធិបតី Duterte បាន​សន្យា​ក្នុង​អំឡុងយុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​នៅ​ឆ្នាំ​២០១៦ថា ​នឹង​បញ្ឈប់​អំពើ​ពុករលួយ​ហើយ​នៅ​ខែ​ធ្នូក្នុង​ឆ្នាំ​នោះ ​បាន​និយាយ​ថា ​លោក​នឹងពន្យារពេល​ដោះ​ស្រាយ​បញ្ហា​នោះ។

គេហទំព័រ Reppler.com ប្រាប់​ឲ្យ​ដឹងថា «លោក ​បាន​ស្នើ​កាល​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន ​ឲ្យ​លុបចោល​កម្រៃ​ជើងសារ​ «ដែលជា​ប្រភព​ពុករលួយ​ដ៏​ខ្លាំង»។ គេហទំព័រ​នោះ​បាន​ដក​ស្រង់​សម្តី​របស់​លោក Duterte មក​ចុះ​ផ្សាយ​ថា «បើ​យើង​លុបចោល​កម្រៃ​ជើងសារ​ យើង ​នឹង​កាត់​បន្ថយ​អំពើ​ពុករលួយ​ភ្លាម។ វិធានការ​នេះ​មិនត្រូវ​ការ​ការ​អនុម័ត​ពី​សភា​ទេ»។

លោក​សាស្រ្តាចារ្យ Araral និយាយ​ថា ប្រធានាធិបតី Duterte ប្រហែល​ចង់​បញ្ឈប់​កម្រៃ​ជើងសារ​ដើម្បី​បញ្ចៀស​ការសូក​ប៉ាន់​នៅឯ​កន្លែង​ឆែកឆេរ​ការ​ដឹកជញ្ជូន។

ភ្នាក់ងារ​គយ ​បាន​អនុញ្ញាត​ឲ្យ​ថ្នាំ​ញៀន Mathamphetamine រាប់​តោន​មកពី​បរទេសចូល​ក្នុង​ប្រទេស ​ខណៈ​ដែល​ប្រធានា​ធិបតី ​កំពុង​ធ្វើ​សង្គ្រាម​ប្រ​ឆាំង​ថ្នាំ​ញៀន​របស់​លោក​ហើយ​កំពុង​ចាប់អ្នក​ប្រើប្រាស់​គ្រឿងញៀន។

លោក​ប្រធានាធិបតី Duterte ត្រូវ​បាន​គេ​ស្គាល់​ទូទាំង​ពិភពលោក​ចំពោះ​ការបង្ក្រាប​ដ៏​ប្រល័យ​របស់​លោក​លើ​ការ​ជួញ​ដូរ​ថ្នាំ​ញៀន​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។ កាល​ពី​សប្តាហ៍​មុន ​លោក ​បាន​ប្រកាស​ថា ​លោក ​នឹង​បណ្តេញ​បុគ្គលិក​គយ​ចំនួន​៦៤នាក់​ដែល​ទាក់​ទិន​នឹង​អំពើ​ពុករលួយ​ និង​ការរំលោភ​ផ្សេង​ៗ​ទៀត។ គេហទ័ព័រ​របស់​ប្រធានាធិបតី ​បាន​ប្រាប់​ឲ្យ​ដឹងថា ប្រព័ន្ធ «ពន្ធ​លើ​ប្រាក់​ចំណូល​សរុប» ជំនួស​ឲ្យ «ពន្ធ​លើ​ប្រាក់​ចំណេញ» និង​ជួយ​បញ្ឈប់​អំពើ​ពុករលួយ។

គេហទំព័រ​របស់​ប្រធានាធិបតី ​បាន​ប្រាប់​ឲ្យ​ដឹងទៀត​ថា «ពន្ធ​លើ​ប្រាក់​ចំណូល​សរុប» មាន​ន័យថា ​ការយកពន្ធ​លើ​ប្រាក់​ចំណូល​និង​ថវិកា​ដែល​មាន​នៅ​ក្នុង​អចលន​ទ្រព្យ​និង​សញ្ញាប័ណ្ណ។ «ពន្ធ​លើ​ប្រាក់​ចំណេញ» សំដៅ​លើ​ការ​យក​ពន្ធ​លើ​ផលិតកម្ម​ក្រោយ​ការ​ឧបត្ថម្ភពីរដ្ឋ​ និង​ការផ្ទេរ​ប្រាក់​សំណង។

លោក Christian de Guzman អនុប្រធាន​និង​ជា​មន្រ្តីជាន់​ខ្ពស់ឥណទាន​នៅ​អង្គ​ការ Moody’s Sovereign Risk Group បាន​និយាយ​ថា «ការបង់​ពន្ធ​ស្ថិត​នៅ​ក្រោម​ការត្រួត ត្រា​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។

លោក de Guzman និយាយ​ទៀត​ថា៖ «ការណ៍​នេះ​ប្រាកដ​អំពី​ការ​បង់​អ្វី​ដែល​យើងជំពាក់។ យើង​មានតម្លាភាពខ្លះ​អំពី​អ្វី​ដែល​ក្រុមហ៊ុន​ទាំង​នោះ ​ធ្វើ​អាជីវកម្ម​នៅ​ទីផ្សារ។​ហេតុអ្វី​បាន​ពួកគេ​ត្រូវ​បង្ហាញអ្វី​ដែល​ផ្សេង​ពីនេះ​ទៅ​អាជ្ញា​ធរពន្ធ​គយ?»។

អំពើ​ពុក រលួយបាន​បង្ហាញ​នូវ​សញ្ញា​ធូរស្រាល​នៅក្រោម​លោកស្រី Benigno Aquino ប្រធានាធិបតី​កាន់​តំណែង​មុន​របស់​ប្រធានាធិបតី Duterte ដែល​បាន​ព្យាយាម​បំបាត់​អំពើ​ពុក​រលួយ​តាម​រយៈ​ឲ្យ​មាន​តម្លាភាព​ឡើង​និងច្បាប់​តឹងតែង​ឡើង​លើ​កិច្ចការ​ជំនួញ​របស់​រដ្ឋាភិបាល។​ ក្នុង​អាណត្តិ​របស់​លោក ​មុន​ឆ្នាំ២០១៦ ពលរដ្ឋ​ដែល​មាន​ទូរស័ព្ទ​មាន​ម៉ាស៊ីន​ថតរូប ក៏​អាច​ចុះផ្សាយ​ពី​សកម្មភាព​ពុករលួយដ៏​ខ្លាំង​នៅ​លើ​បណ្តាញ​ព័ត៌មាន​សង្គម​ដែរ។

ចំណាត់​ថ្នាក់​នៃ​ការ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្មក្នុង​ប្រទេសហ្វីលីពីន ​មាន​ភាពប្រសើរ​ជាង​មុន​ដែល​មាន​លេខ​១៣៤​នៅ​ឆ្នាំ​២០១០។ចំណាត់​ថ្នាក់​ពុករលួយ​ក្នុងអង្គ​ការ​តម្លាភាព​អន្តរជាតិរបស់​ហ្វីលីពីន​មាន​ភាពប្រសើរ​ជាងមុន​ដែល​កាល​ពី​ឆ្នាំ​ទៅ​មាន​ចំណាត់​លេខ១១១។ លោក de Guzman បាន​និយាយ​ទៀត​ថា ការ​ប្រមូល​ពន្ធ ត្រូវ​បាន​គេ​មើល​ឃើញ​មាន​ភាព​ប្រសើរ​ឡើង​នៅ​ក្រោម​ប្រធានាធិបតី Duterte។ លោក​បង្ហាញ​ពីការ​កើន​ឡើងនូវ​ប្រាក់​ចំណូល​ក្នុង​រយៈ​ពេល​ជាង​២ឆ្នាំ​កន្លង​មក​នេះ​មក​ពី​ការ​ប្រមូល​ពន្ធ​លើ​ប្រេង​ឥន្ធនៈ​និង​ថ្នាំ​ជក់។

លោក Araral និយាយ​ទៀត​ថា​ ការ​ខំ​ប្រឹង​ប្រែង​ក្នុង​រយៈពេល​យូរដើម្បី​បញ្ឈប់​អំពើ​ពុក រលួយ ​នឹង​តម្រូវ​ឲ្យ​មាន​ការ​សម្រប​សម្រួល​និងការ​ប្រតិបត្តិ ដោយ​មាន​ប៉ូលិស​ពាក់​ព័ន្ធ។ បើ​ពុំដូច្នេះ​ទេ ការណ៍​នេះ ​នឹង​មាន​ការ​លំបាក​ដើម្បី​បញ្ឈប់​អ្វី​ដែល​ហៅ​ថា បញ្ហា​ពុករលួយ​ដ៏​វិនាស​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG