ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប្រទេស​ហ្វីលីពីន​ត្រៀម​ខ្លួន​ជំរុញ​សន្ទុះ​សេដ្ឋកិច្ច​ឆ្នាំ​២០១៨


ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte កំពុង​សម្លឹង​មើល​ការ​ខូច​ខាត​ដោយ​សារ​ព្យុះ​ Kai-Tak ដែល​បាន​បោក​បក់​លើ​ខេត្ត Biliran នៅ​ភាគ​កណ្ដាល​ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃទី​១៨ ខែ​ធ្នូ។
ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte កំពុង​សម្លឹង​មើល​ការ​ខូច​ខាត​ដោយ​សារ​ព្យុះ​ Kai-Tak ដែល​បាន​បោក​បក់​លើ​ខេត្ត Biliran នៅ​ភាគ​កណ្ដាល​ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃទី​១៨ ខែ​ធ្នូ។

មន្ត្រី​ប្រទេស​ហ្វីលីពីន​ដែល​ជា​ប្រទេស​មាន​កំណើន​សេដ្ឋ​លឿន​បំផុត​នៅ​អាស៊ី​កំពុង​ធ្វើ​ផែនការ​ជំរុញ​សេដ្ឋកិច្ច​ជា​បន្ត​បន្ទាប់​សម្រាប់​ឆ្នាំ​២០១៨​ដើម្បី​បន្ធូរ​បន្ថយ​ភាព​ក្រីក្រ​និង​ដើម្បី​ទប់​ទល់​នឹង​ការ​ចុះ​ខ្សោយ​ផ្នែក​វិនិយោគ​ទុន។​

រដ្ឋាភិបាល​ក្រុងម៉ានីល​កំពុង​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​ថ្មី​គិត​ជា​ទឹក​ប្រាក់​១៦៩​ពាន់​លាន​ដុល្លារ​ ដូច​ជា​ផ្លូវ​រថភ្លើង និង​អាកាស​យាន​ដ្ឋាន​ ដោយ​មាន​ការ​កែ​ប្រែ​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​បរទេស​អាច​ធ្វើជា​ម្ចាស់​ភាគហ៊ុន​កាន់​តែ​ច្រើន​ឡើង​ក្នុង​ការ​ធ្វើ​ជំនួញ​ក្នុង​ប្រទេស​នេះ។

ក្នុង​វិធានការ​សំខាន់​មួយ​ទៀត លោក​ប្រធានាធិបតី​ Rodrigo Duterte ​នៅ​ខែ​នេះ​បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​ឈ្មោះ ​Tax Reform for ​Acceleration and Inclusion គឺ​ច្បាប់​កំណែ​ទម្រង់​ពន្ធដារ​ដើម្បី​ពន្លឿន​និង​បញ្ចូល​ការ​វិនិយោគ​ទុន។ ប្រាក់​ចំណូល​ពី​ពន្ធ​នឹង​ត្រូវ​ចំណាយ​សម្រាប់​ធ្វើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​សេវា​សង្គម។​

គោល​បំណង​សំខាន់​គឺ​បង្កើត​ការងារ​ធ្វើ​ និង​ទាក់​ទាញ​វិនិយោគទុន​ពី​បរទេស។ លទ្ធផល​នេះ​នឹង​ជួយ​រក្សា​ស្ថិរភាព​កំណើន​សេដ្ឋកិច្ច​ និង​ផ្តល់​មូល​និធិ​ដល់​រដ្ឋា​ភិបាល​សម្រាប់​កាត់​បន្ថយ​ភាព​ក្រីក្រ ដែល​បានធ្វើ​ឲ្យ​ប្រជាជន​១ភាគ​៤​គឺ​ប្រមាណ១០២​លាន​នាក់​មាន​ទុក្ខ​លំបាក៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG