ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យាន​រុករក Perseverance របស់ NASA បាន​ចុះចត​លើ​ភព​ព្រះ​អង្គារ​ដោយ​ជោគជ័យ


រូបភាពនៅពេលយានរុករក Perseverance បានចុះចតលើភពព្រះអង្គារដោយជោគជ័យ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ (NASA/REUTERS)
រូបភាពនៅពេលយានរុករក Perseverance បានចុះចតលើភពព្រះអង្គារដោយជោគជ័យ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ (NASA/REUTERS)

យាន​រុរករក Perseverance របស់​ទីភ្នាក់ងារ​អវកាស NASA បាន​ចុះចត​ដោយ​សុវត្ថិភាព​និង​ទាន់​ពេល​វេលា​ នៅ​លើ​ភព​ព្រះ​អង្គារ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ម៉ោង​នៅ​សហរដ្ឋ​អាមេរិក​ ដែលនេះ​កត់​សម្គាល់​ពី​ជោគជ័យ​មួយ​ទៀត​ សម្រាប់​ទីភ្នាក់ងារ​អវកាស​របស់​អាមេរិក។

យាន​នេះ​មាន​បេសកកម្ម​រុករក​រយៈ​ពេល​ពីរឆ្នាំ ដើម្បី​កំណត់សំខាន់​ថា តើភព​ក្រហម​នេះកាល​ពីអតីតកាល​បាន​ទ្រទ្រង់​ជីវិត​ដែរ​ឬទេ។

បន្ទាប់​ពី​ការ​ចុះចត​ដោយ​សុវត្ថិភាព​ក្រោយ​វេលា​ ៧ ​នាទី​ដ៏​គ្រោះថ្នាក់​ ពេល​ឆ្លង​ចូល​បរិយាកាស​ភព​អង្គារ សមាជិក​នៃ​បេសកកម្ម​ត្រួតត្រា​ការ​រុករក​នោះ​ បានហ៊ោ​កញ្ជ្រៀវ​ឡើង ហើយប៉ុន្មាន​នាទី​ក្រោយ​មក យាន​រុករក​បាន​បញ្ជូន​រូបភាព​ពណ៌​ខ្មៅ​និង​ស​ត្រឡប់​មកវិញ។

អង្គការ NASA ឥឡូវ​នេះ​បាន​ចុះចតដោយ​ជោគជ័យ​នូវយាន​រុករក​ចំនួន​ ៩ ​នៃ​យាន​សរុប ​១០​ ដែល​បាន​បញ្ជូន​ទៅ​កាន់​ភព​ពណ៌​ក្រហម​នោះ៕

XS
SM
MD
LG