ភ្នំពេញ – ក្រុមប្រជាពលរដ្ឋរាប់សិបនាក់ក្នុងចំណោមពលរដ្ឋចំនួន១៩៧គ្រួសារ ដែលមានទំនាស់ដីធ្លីក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បន្តតវ៉ារកដំណោះស្រាយចំពោះទំនាស់ដីធ្លី ជាមួយលោក ហេង ហ៊ុយ ជាអ្នកជំនួញម្នាក់នៅក្នុងខេត្តកោះកុងនិងជាម្ចាស់ក្រុមហ៊ុនHeng Huy Agriculture Group ។ តំណាងពលរដ្ឋម្នាក់គឺអ្នកស្រីអ៊ិន ធូ វ័យ៤៧ ឆ្នាំ និយាយនៅថ្ងៃទី២២ ខែសីហា នេះថា ទំនាស់ដីធ្លីនេះ បានកើតឡើងតាំងពីឆ្នាំ២០០៧មកម៉្លេះ។ ការតវ៉ាបានចាប់ផ្តើមតាំងពីខែមិថុនា ឆ្នាំ២០១៩ តែគ្មានដំណោះស្រាយ។ ស្របពេលមានការតវ៉ានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អះអាងថា គ្មានទំនាស់ដីធ្លីនៅទីតាំងដែលពលរដ្ឋកំពុងតវ៉ាទេ។ ក្រសួងថា មិនអាចរកដំណោះបានទេ ហើយស្នើឲ្យពលរដ្ឋត្រឡប់ទៅមូលដ្ឋានរបស់ពួកគាត់វិញ។ ទោះយ៉ាងណា អ្នកស្រីអ៊ិន ធូ ថា ពលរដ្ឋទាមទារចង់បានដីម្នាក់ៗ២ហិកតា និងប្រាក់ចំនួនប្រមាណ៧០០០ដុល្លារអាមេរិកជាសំណងទៅនឹងការបាត់បង់ដីជាង៩០០ហិកតា៕
ពលរដ្ឋពីខេត្ត កោះកុង តវ៉ាសុំដំណោះស្រាយទំនាស់ដីធ្លីនៅមុខក្រសួងរៀបចំដែនដី
![អ្នកភូមិជាច្រើនត្រូវបានហ៊ុមព័ទ្ធដោយកងសន្តិសុខក្នុងអំឡុងពេលតវ៉ានៅក្រសួងរៀបចំដែនដី ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)](https://gdb.voanews.com/605a3136-3005-4e57-bee4-72e1b3d2deb4_w1024_q10_s.jpg)
១
អ្នកភូមិជាច្រើនត្រូវបានហ៊ុមព័ទ្ធដោយកងសន្តិសុខក្នុងអំឡុងពេលតវ៉ានៅក្រសួងរៀបចំដែនដី ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)
![ស្រ្តីម្នាក់មកពីស្រុកស្រែអំបិល ខេត្តកោះកុង អង្វររកដំណោះស្រាយដីធ្លីពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)](https://gdb.voanews.com/88a070ff-1ffc-45f5-9b1f-d6221c38a2b0_w1024_q10_s.jpg)
២
ស្រ្តីម្នាក់មកពីស្រុកស្រែអំបិល ខេត្តកោះកុង អង្វររកដំណោះស្រាយដីធ្លីពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)
![ស្ត្រីអ្នកតវ៉ាមួយរូបកាន់បដាអំពាវនាវឲ្យមានដំណោះស្រាយដីធ្លីនៅក្រសួងរៀបចំដែនដី ទីក្រុងភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)](https://gdb.voanews.com/8006ea5d-9036-45e7-826c-54ef547892a8_w1024_q10_s.jpg)
៣
ស្ត្រីអ្នកតវ៉ាមួយរូបកាន់បដាអំពាវនាវឲ្យមានដំណោះស្រាយដីធ្លីនៅក្រសួងរៀបចំដែនដី ទីក្រុងភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)
![ស្ត្រីអ្នកតវ៉ាមួយរូបកាន់បដាអំពាវនាវឲ្យមានដំណោះស្រាយដីធ្លីនៅក្រសួងរៀបចំដែនដី ទីក្រុងភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)](https://gdb.voanews.com/92b010a8-28ac-4b85-995c-84885e3ebf4b_w1024_q10_s.jpg)
៤
ស្ត្រីអ្នកតវ៉ាមួយរូបកាន់បដាអំពាវនាវឲ្យមានដំណោះស្រាយដីធ្លីនៅក្រសួងរៀបចំដែនដី ទីក្រុងភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)
![អ្នកស្រី អ៊ិន ធូ វ័យ៤៧ ឆ្នាំ តំណាងពលរដ្ឋ ដឹកនាំការតវ៉ានៅក្រសួងរៀបចំដែនដី អំពាវនាវរកដំណោះស្រាយចំពោះទំនាស់ដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុន Heng Huy Agriculture Group ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩](https://gdb.voanews.com/f4fddf2b-4f9a-46fc-971d-0e53a1d4d334_w1024_q10_s.jpg)
៥
អ្នកស្រី អ៊ិន ធូ វ័យ៤៧ ឆ្នាំ តំណាងពលរដ្ឋ ដឹកនាំការតវ៉ានៅក្រសួងរៀបចំដែនដី អំពាវនាវរកដំណោះស្រាយចំពោះទំនាស់ដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុន Heng Huy Agriculture Group ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩
![អ្នកភូមិជាច្រើននាក់មកពីស្រុកស្រែអំបិល ខេត្តកោះកុង កាន់ព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រខ្មែរសម្តេចព្រះបាទបរមនាថ នរោត្តមសីហមុនី និងសម្តេចម៉ែនរោត្តមមុនីនាថ សីហនុ ក្នុងពេលតវ៉ាទាមទារដំណោះស្រាយដីធ្លីនៅក្រសួងរៀបចំដែនដី ថ្ងៃទី២២ ខែស](https://gdb.voanews.com/0851bfa7-d50a-47c6-81bb-985e62c5cb3c_w1024_q10_s.jpg)
៦
អ្នកភូមិជាច្រើននាក់មកពីស្រុកស្រែអំបិល ខេត្តកោះកុង កាន់ព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រខ្មែរសម្តេចព្រះបាទបរមនាថ នរោត្តមសីហមុនី និងសម្តេចម៉ែនរោត្តមមុនីនាថ សីហនុ ក្នុងពេលតវ៉ាទាមទារដំណោះស្រាយដីធ្លីនៅក្រសួងរៀបចំដែនដី ថ្ងៃទី២២ ខែស
![កងសន្តិសុខខណ្ឌចំការមន របស់ទីក្រុងភ្នំពេញ ទប់ស្កាត់អ្នកតវ៉ាមិនឲ្យបិទផ្លូវនៅជាប់ក្រសួងរៀបចំដែនដី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)](https://gdb.voanews.com/a9dc1703-28a7-411b-8ef9-80707b00ae23_w1024_q10_s.jpg)
៧
កងសន្តិសុខខណ្ឌចំការមន របស់ទីក្រុងភ្នំពេញ ទប់ស្កាត់អ្នកតវ៉ាមិនឲ្យបិទផ្លូវនៅជាប់ក្រសួងរៀបចំដែនដី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)
![ក្រុមប្រជាពលដ្ឋរាប់សិបនាក់មកពីស្រុកស្រែអំបិល ខេត្តកោះកុង តវ៉ាអំពាវនាវរកដំណោះស្រាយដីធ្លីនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA) ](https://gdb.voanews.com/afa3c087-b2b5-440d-924f-d83bde1c6abb_w1024_q10_s.jpg)
៨
ក្រុមប្រជាពលដ្ឋរាប់សិបនាក់មកពីស្រុកស្រែអំបិល ខេត្តកោះកុង តវ៉ាអំពាវនាវរកដំណោះស្រាយដីធ្លីនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)
![កងសន្តិសុខព្យាយាមរាំងខ្ទប់ក្រុមអ្នកភូមិពីការឈរនៅពីមុខអគារក្រសួងរៀបចំដែនដី ដោយសារហេតុផលចរាចរណ៍ ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)](https://gdb.voanews.com/3ab6f17d-606f-4f7f-8a52-ecc751c52515_w1024_q10_s.jpg)
៩
កងសន្តិសុខព្យាយាមរាំងខ្ទប់ក្រុមអ្នកភូមិពីការឈរនៅពីមុខអគារក្រសួងរៀបចំដែនដី ដោយសារហេតុផលចរាចរណ៍ ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)
![អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)](https://gdb.voanews.com/6b5bc5b3-8684-45e4-b494-9e43e4fc0cfd_w1024_q10_s.jpg)
១០
អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងទីក្រុងភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)