វីដេអូឯកសារ៖ «Passing the Baton: អ្នកបន្តមរតក»
រយៈពេល៣០ឆ្នាំក្រោយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខាមានសមិទ្ធផលជាច្រើនដែលកម្ពុជាសម្រេចបានទន្ទឹមនឹងនោះក៏មានបញ្ហាប្រឈមខ្លះបានកើតមានឡើងជាបន្តបន្ទាប់ ជាពិសេសលើផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យនិងអធិបតេយ្យភាពជាតិ។ ក្នុងពេលជាមួយគ្នានេះដែរស្ថាបនិកនៃកិច្ចព្រមព្រៀងនេះ និងអ្នកដែលចូលរួមពាក់ព័ន្ធតាំងពីដំបូងបានដកខ្លួនចេញពីឆាកនយោបាយនិងសកម្មភាពសង្គមជាបណ្តើរៗដោយបានផ្ទេរមរតកនេះមកដល់អ្នកជំនាន់ថ្មីឲ្យបន្តការងារនេះដើម្បីដោះស្រាយឲ្យបានប្រសើរឡើង។ ស្របពេលជាមួយគ្នានេះដែរសម្ពាធពីខាងក្រៅបន្តកើនឡើងជាថ្មីឲ្យអ្នកដឹកនាំកម្ពុជាគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងនេះឲ្យបានត្រឹមត្រូវ។ ពីរដ្ឋធានីវ៉ាស៊ីនតោន លោក ម៉ែន គឹមសេង អ្នកយកព័ត៌មានវីអូអេខេមរភាសារាយការណ៍ពិនិត្យមើលបញ្ហាដែលកំពុងកើតមានឡើង និងការខិតខំរបស់អ្នកបន្តមរតកក្នុងការដោះស្រាយបញ្ហាប្រឈមនានា៕