ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សុន្ទរកថា​ប្រចាំ​សប្តាហ៍​របស់​លោក​អូបាម៉ា៖ អនុម័ត​នូវ​ច្បាប់​សេរីភាព​ស.រ.អា


លោក​ប្រធានាធិបតី​ស.រ.អា​ បារ៉ាក់ អូបាម៉ា​មាន​ប្រសាសន៍​អំពី​ផ្នែក​នានា​នៃ​កិច្ចការ​សន្តិសុខ​ជាតិ​ ដែល​មិន​ទាន់​បាន​ធ្វើ​ចប់​សព្វគ្រប់​ នៅ​ពេល​ក្រុម​សមាជិក​ព្រឹទ្ធសភា​ចាកចេញ​ពី​ក្រុង​​វ៉ាស៊ីនតោន។​
លោក​ប្រធានាធិបតី​ស.រ.អា​ បារ៉ាក់ អូបាម៉ា​មាន​ប្រសាសន៍​អំពី​ផ្នែក​នានា​នៃ​កិច្ចការ​សន្តិសុខ​ជាតិ​ ដែល​មិន​ទាន់​បាន​ធ្វើ​ចប់​សព្វគ្រប់​ នៅ​ពេល​ក្រុម​សមាជិក​ព្រឹទ្ធសភា​ចាកចេញ​ពី​ក្រុង​​វ៉ាស៊ីនតោន។​

នៅ​ក្នុង​សន្ទរក​ថា​ប្រចាំ​សប្តាហ៍​របស់​លោក​ក្នុង​ថ្ងៃអាទិត្យ​នេះ​ លោក​ប្រធានាធិបតី​ស.រ.អា​ បារ៉ាក់ អូបាម៉ា​មាន​ប្រសាសន៍​អំពី​ផ្នែក​នានា​នៃ​កិច្ចការ​សន្តិសុខ​ជាតិ​ ដែល​មិន​ទាន់​បាន​ធ្វើ​ចប់​សព្វគ្រប់​ នៅ​ពេល​ក្រុម​សមាជិក​ព្រឹទ្ធសភា​ចាកចេញ​ពី​ក្រុងវ៉ាស៊ីនតោន។​

នៅ​ពេល​ពាក់​កណ្តាល​អធ្រាត្រ​នា​ថ្ងៃ​អាទិត្យ​ស្អែកនេះ​ ច្បាប់សំខាន់ៗ​ដែល​បាន​ត្រូវ​ប្រើប្រាស់​ដើម្បី​ការពារ​ប្រឆាំង​នឹង​ការ​គម្រាមកំហែង​ភេរវកម្ម​មាន​កំណត់​នឹង​ផុត​កំណត់​។

ច្បាប់​សេរីភាព​ស.រ.អា​ដែល​ជា​ភាសា​អង់គ្លេស​ហៅ​ថា​USA Freedom Act ​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាងសន្តិសុខ​ និង​រឿង​សម្ងាត់​ផ្ទាល់​ខ្លួន​ដោយ​អនុញ្ញាត​ជាថ្មី​នូវ​វិធានការ​សំខាន់ៗ​ដែល​ផ្តល់​ឲ្យ​ក្រុម​ជំនាញ​ផ្នែកសន្តិសុខ​ជាតិ​នូវ​អំណាច ដែល​ពួក​គេ​ប្រើប្រាស់​ដើម្បី​ធ្វើ​ឲ្យ​ពួកយើង​មានសុវត្ថិភាព​ នៅ​ស្រប​អនុវត្ត​នូវ​កំណែ​ទម្រង់​ដើម្បី​ពង្រឹង​ភាព​សម្ងាត់​ផ្ទាល់​ខ្លួន​ និង​សេរីភាព​ស៊ីវិល​របស់​ពលរដ្ឋ។​

ក៏​ប៉ុន្តែ​នៅ​ពេល​នេះ​ សមាជិក​ព្រឹទ្ធសភា​មួយ​ក្រុម​តូច​កំពុង​រារាំង​ច្បាប់​នេះ។ លោក​ប្រធានាធិបតី​បាន​សុំដល់​ប្រជាជន​អាមេរិកាំង​ឲ្យ​និយាយ​ដោយ​មាន​មតិ​តែ​មួយ​ដូចគ្នា​ទៅ​កាន់​ព្រឹទ្ធសភា​ដោយ​សុំ​ឲ្យ​ទុក​នយោបាយ​ដោយ​ឡែក និង​ទុក​សុវត្ថិភាព​នៃ​ប្រជាជន​អាមរិកាំង​ជាអាទិភាព​ហើយ​អនុម័ត​ច្បាប់ USA Freedom Act នៅពេលនេះ៕

XS
SM
MD
LG